ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ក្រសួង​កសិកម្ម នាំ​ក្រុម​អ្នកសារព័ត៌មាន ចុះ​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​អំពី​សហគ្រាស​ជលផល ក្រោម​គម្រោង CAPFish រយៈពេល​៤​ថ្ងៃ នៅ​រាជធានី​-​ខេត្ដ​ចំនួន​៤

​ក្រសួង​កសិកម្ម នាំ​ក្រុម​អ្នកសារព័ត៌មាន ចុះ​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​អំពី​សហគ្រាស​ជលផល ក្រោម​គម្រោង CAPFish រយៈពេល​៤​ថ្ងៃ នៅ​រាជធានី​-​ខេត្ដ​ចំនួន​៤

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​, រដ្ឋបាល​ជលផល អង្គការ UNIDO និង​ក្រុម​អ្នកសារព័ត៌មាន បាន​ចុះ​ទស្សនកិច្ច​សិក្សា និង​ផ្សព្វផ្សាយ​អំពី​សហគ្រាស ជលផល ក្រោម​គម្រោង CAPFish រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧-២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​រាជធានី​-​ខេត្ដ​ចំនួន​៤ រួមមាន​៖ រាជធានី​ភ្នំពេញ​, ខេត្ដ​កណ្ដាល​, កំពង់ធំ និង​ខេត្ដ​សៀមរាប​។​

​ដំណើរ​ទស្សនកិច្ច​សិក្សា​នេះ រៀបចំ​ឡើង​ផ្អែកលើ​លើ​បទពិសោធន៍​ជោគជ័យ​របស់​កម្មវិធី​គាំទ្រ​សហគ្រាស​ជលផល ខ្នាត តូច និង​មធ្យម (VCIS) របស់​គម្រោង CAPFish ដែល​បាន​គាំទ្រ​ដល់​សហគ្រាស ជលផល​ចំនួន​២៨ ក្នុង​ការធ្វើ​ទំនើបកម្ម​ប្រតិបត្តិការ​អាជីវកម្ម បង្កើត​ផល​ជះ​ជា​វិជ្ជមាន​តាមរយៈ​ការបង្កើត​ការងារ ការប្រើប្រាស់ ធនធាន ប្រកបដោយ​ប្រសិទ្ធភាព និង​បង្កើន​ប្រាក់ចំណេញ​បាន​កាន់តែ​ប្រសើរ​។​

​ដំណើរ​ទស្សនកិច្ច​សិក្សា រៀបចំ​ជា​ពិសេស​សម្រាប់​ក្រុម​អ្នកសារព័ត៌មាន របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ស្ថាប័ន​ផ្សេងៗ​ក្នុង​មាន​គោលបំណង ជាក់លាក់​ដូចខាងក្រោម​៖

​ទី​១៖ ផ្តល់​សារ​អប់រំ​មួយ​ចំនួន ដល់​បណ្តាញ​សារព័ត៌មាន​ស្តីពី​ការអភិវឌ្ឍ​អាជីវកម្ម គោល​គំនិត​និង​ការអនុវត្ត​សុវត្ថិភាព ម្ហូបអាហារ និង​ការអភិវឌ្ឍ​វិស័យ​ឯកជន​។​
​ទី​២៖ ផ្សព្វផ្សាយ​អំពី​ភាព​ជោគជ័យ​នៃ​ការអនុវត្ត​របស់​គម្រោង​របស់​រដ្ឋបាល​ជលផល និង អង្គការ UNIDO​។
​ទី​៣៖ បង្ហាញ​អំពី​ការអនុវត្ត​តាម​លក្ខខណ្ឌ​តម្រូវ​សុវត្ថិភាព​ម្ហូបអាហារ និង​ដំណើរការ​ទទួល​វិញ្ញាបនប័ត្រ​។​
​ទី​៤៖ ផ្សព្វផ្សាយ​ដល់​សាធារណជន​អំពី​សារសំខាន់ៗ​និង​អត្ថប្រយោជន៍​របស់​សុវត្ថិ​ភាព​ម្ហូបអាហារ​។​

​គម្រោង CAPFish សហការ​ផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប និង​អនុវត្ត​ដោយ រដ្ឋបាល​ជលផល និង​អង្គការ UNIDO ។​

​កម្មវិធី​ទស្សន​សិក្សា​នេះ ដឹកនាំ និង​សម្របសម្រួល​ដោយ លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ (MAFF) ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ រដ្ឋបាល​ជលផល (FiA)​។​

​ដំណើរ​ទស្សនកិច្ច​នេះ នឹង​មាន​សកម្មភាព​ច្រើន ដែល​រួមមាន​ដូច​ការ​៖ ការបណ្តុះបណ្តាល​អំពី​សុវត្ថិភាព​ម្ហូបអាហារ សន្និសីទ​សារព័ត៌មាន ដំណើរ​ទស្សនកិច្ច​ទៅ​សហគ្រាស ជលផល​ដែល​ទទួលបាន ការគាំទ្រ​ពី​គម្រោង​បទសម្ភាសន៍ ជាមួយ​អ្នកជំនាញ ម្ចាស់​អាជីវកម្ម រួមទាំង​អ្នក​ប្រើប្រាស់​។​

​ដំណើរ​ទស្សនកិច្ច​នេះ ផ្តល់​រួម​ចំណែក​បង្ហាញ អំពី​ការប្តេជ្ញាចិត្ត​ពី​សំណាក់​ភាគី​ពាក់ព័ន្ធ ដែល​រួមមាន រដ្ឋាភិបាល ផ្នែក​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ ដៃគូ​អភិ​វឌ្ឋន៌ ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង នូវ​ប្រតិបត្តិការ​អាជីវ​កម្ម បង្កើន​ភាព​ប្រកួតប្រជែង ឱកាស​វិនិយោគ​ថ្មីៗ បង្កើន​ចំណេះដឹង​អំពី​សុវត្ថិភាព​ម្ហូបអាហារ ពង្រឹង​ប្រពន្ធ័​ខ្សែ​ច្រវ៉ា​ក់​តម្លៃ​ជលផល និង​លើកកម្ពស់​សុខភាព​សាធារណៈ​។​

​សូមបញ្ជាក់​ថា គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល (CAPFISH) គឺ​ជា​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកបដោយ​ចីរភាព និង​បរិយាប័​ន្ន និង​មាន​គោលដៅ​គាំទ្រ​សមត្ថភាព​បច្ចេកទេស ពង្រឹង​វិស័យ​ឯកជន លើកកម្ពស់​ការប្រកួត​ប្រជែង អនុវត្ត​នូវ​ប្រព័ន្ធ​ស្តង់ដា​ម្ហូបអាហារ​នៅ​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាតិ​និង អន្តរជាតិ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.