ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋ​មន្ត្រី​បរិស្ថាន ជំរុញ​ដល់​ប្រជា​សហគមន៍​បន្ថែម​ផ្នែក​សេវាកម្ម​ទេសចរណ៍ និង​បង្កើន​ផល​កសិកម្ម ដើម្បី​បង្កើន​ប្រាក់ចំណូល

រដ្ឋ​មន្ត្រី​បរិស្ថាន ជំរុញ​ដល់​ប្រជា​សហគមន៍​បន្ថែម​ផ្នែក​សេវាកម្ម​ទេសចរណ៍ និង​បង្កើន​ផល​កសិកម្ម ដើម្បី​បង្កើន​ប្រាក់ចំណូល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ ក្នុងពេល​ទស្សនកិច្ច​នូវ​សមិទ្ធផល និង​ផែនការ​អភិវឌ្ឍន៍​នៅ​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែអំពិល ស្ថិតនៅ​ភូមិ​ក្តុល ឃុំ​ក្តុល​សែន​ជ័យ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ជំរុញ​ឱ្យ​ប្រជា​សហគមន៍​ត្រូវ​បង្កើន​នូវ​ការដាំដុះ​បន្ថែមទៀត​នូវ​ផលិតផល​កសិកម្ម ដែល​ជា​ផ្នែក​មួយ​សម្រាប់​ការ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ផង និង​បង្កើត​ចំណូល​ប្រចាំថ្ងៃ​ផង ការ​ពឹងផ្អែក​តែ​លើ​អនុផល​ព្រៃឈើ​តែ​មួយ​មុខ មិន​អាច​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ធូរធា​នោះទេ គួរ​គប្បី​បន្ថែម​ផ្នែក​សេវា​ទេសចរណ៍​ទៀត​ទើប​ចំណូល​ប្រជាពលរដ្ឋ​មាន​ច្រើន​ច្រក​។​

​ក្រោយពី​ទទួលបាន​សេចក្តីរាយការណ៍​ពី​ស្ថានភាព​ទីតាំង​ភូមិសាស្ត្រ និង​ស្ថានភាព​ផ្លូវថ្នល់​របស់​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំង​៦ ដែល​ថ្លែង​ឡើង​ដោយ​ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាល​ខេត្ក​កំពង់ឆ្នាំង​រួចមក ឯកឧត្តម អ៊ាង សុផល្លែត បាន​បង្ហាញ​ការគាំទ្រ​ទាំងស្រុង​លើ​ការរៀបចំ​ឱ្យមាន​ហេ​ដ្ឋា​រចនាសម្ពន​ផ្លូវថ្នល់​នេះ ហើយក៏​បាន​ថ្លែង​នូវ​ការ​កោត​ស​សើរ​ដល់​អភិបាលខេត្ត​ដែល​មាន​គំនិត​ផ្តួចផ្តើម និង​រួមចំណែក​ធ្វើឱ្យ​បាន​លេចចេញ​ជា​សមិទ្ធផល​ឡើង​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា ការរៀបចំ​ផ្លូវថ្នល់ ប្រព័ន្ធ​ទំនាក់ទំនង ចំណត​ភ្ញៀវទេសចរ ពិត​ជា​ចំណែក​ជួយ​សហគមន៍​ទាំង​៦​ឱ្យ​មាន​ការតភ្ជាប់​គ្នា ប្រកប​ដោយ​ភាព​ទាក់ទាញ​ទេសចរណ៍ តាមរយៈ​ការ​ទស្សនា​ធនធានធម្មជាតិ​ដែល​មាន​ភាព​ខុសប្លែកគ្នា​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជំរុញ​ឱ្យ​ប្រជា​សហគមន៍​ត្រូវ​បង្កើន​នូវ​ការដាំដុះ​បន្ថែមទៀត​នូវ​ផលិតផល​កសិកម្ម ដែល​ជា​ផ្នែក​មួយ​សម្រាប់​ការ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ​ផង និង​បង្កើត​ចំណូល​ប្រចាំថ្ងៃ​ផង​។​

​ឯកឧត្តម​ថា «​ការ​ពឹងផ្អែក​តែ​លើ​អនុផល​ព្រៃឈើ​តែ​មួយ​មុខ មិន​អាច​ធ្វើឱ្យ​ជីវភាព​ប្រជាពលរដ្ឋ​បាន​ធូរធា​នោះទេ គួរ​គប្បី​បន្ថែម​ផ្នែក​សេវា​ទេសចរណ៍​ទៀត​ទើប​ចំណូល​ប្រជាពលរដ្ឋ​មាន​ច្រើន​ច្រក​»​។​

​ឯកឧត្តម អ៊ាង សុផល្លែត បាន​សង្កត់ធ្ងន់ថា ការ​ប្រែក្លាយ​សហគមន៍​តំបន់​ការពារ មក​ជា​ការផ្តល់​សេវាកម្ម​ទេសចរណ៍ គឺជា​ការចូលរួម​ចំណែក​ធ្វើឱ្យ​មាន​ភាព​អព្យាក្រឹត្យ​កា​បូន នៅ​ឆ្នាំ​២០៥០ ឆ្ពោះ​ទៅ​សេដ្ឋកិច្ច​ច​ក្រា ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជដ្ឋាភិបាល​នីតិកាល​ទី​៧៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.