ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​តំបន់​អភិរក្ស​ចំនួន​១១​កន្លែង​កំពុង​គោក​រាក់​គ្មាន​ទឹក ប្រជាពលរដ្ឋ​កំពុង​ចុះ​ចាប់​ត្រី​យ៉ាង​សប្បាយ​

​តំបន់​អភិរក្ស​ចំនួន​១១​កន្លែង​កំពុង​គោក​រាក់​គ្មាន​ទឹក ប្រជាពលរដ្ឋ​កំពុង​ចុះ​ចាប់​ត្រី​យ៉ាង​សប្បាយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ តំបន់​អភិរក្ស​ចំនួន ១១​កន្លែង តាម​ដងស្ទឹង​សិរីសោភ័ណ កំពុង​គោក​រាក់​គ្មាន​ទឹក​ប្រជាពលរដ្ឋ​កំពុង​នាំ​គ្នា ចុះ​ចាប់​ត្រី​យ៉ាង​សប្បាយ​ទៀតផង​។​

​លោក​ហ៊ី​សេង​គ្រី ប្រធាន​សង្កាត់​រដ្ឋបាល​ជលផល សិរីសោភ័ណ បាន​ប្រាប់ថា​នៅ​តាម​ដង ស្ទឹង​សិរីសោភ័ណ​មាន​តំបន់​អភិរក្ស​ត្រី​ចំនួន ១១ កន្លែង ដែល​កំពុង​ប្រឈម​ខ្វះ​ទឹក បណ្តាល​ឲ្យ​ត្រី ពុល​ងាប់​ស្ទើរ​គ្មាន​សល់​។​ទន្ទឹម​នោះ​ប្រជា​នេសាទ​មួយចំនួន បាន​លួច​រកត្រី​តំបន់​នោះ ហើយ​មន្ត្រី​ជំនាញ​បាន និង​កំពុង​សហការ​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​យកចិត្ត ទុកដាក់​ការពារ​តាម​តំបន់ អភិរក្ស​ត្រី​តាម​ដងស្ទឹង​នេះ​។

​លោក​បាន​បញ្ជាក់ទៀតថា​តំបន់​អភិរក្ស​ចំនួន ១១​កន្លែង ដែល​ប្រឈម​ខ្វះ​ទឹកត្រី​ពុល​ងាប់ នោះ​រួមមាន ១.​តំបន់​អភិរក្ស​ក្រោយ​សកល​វិទ្យាល័យ​មានជ័យ ២. តំបន់​អភិរក្ស​ត្រី​អន្លង់​ខ្នុរ ៣. តំបន់​អភិរក្ស​ភូមិ​ប្រហូត ៤. តំបន់​អភិរក្ស​វត្ត​ស្វាយ ៥. តំបន់​អភិរក្ស​អូរ​ម្កាក់ ៦. តំបន់​អភិរក្ស​កន្ទួត ៧. តំបន់​អភិរក្ស​កំព្រីង ៨. តំបន់​អភិរក្ស​វត្តភ្នៀ​ត ៩. តំបន់​អភិរក្ស​ដូន​អ៊ិត ១០. តំបន់​អភិរក្សរ​ហាល​ស្នួល ១១. តំបន់​អភិរក្ស​អង្គា​បុស​។​

​លោក ហ៊ី​សេង​គ្រី បានឲ្យដឹង​ថា​ដើម្បី​ជម្នះ ការលំបាក​នេះ​អាជ្ញាធរ តាម​មូលដ្ឋាន​បាន និង​កំពុង​មាន​វិធានការ​ទប់ស្កាត់ ប្រជាកសិករ​ឲ្យ​បញ្ឈប់​ការបូមទឹក ដាក់​ស្រូវ​ដើម្បី​ការពារ​ទឹក ទុកឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ព្រោះថា​ប្រជាពលរដ្ឋ នឹង​ប្រឈម​ការ​អត់​ទឹក​ប្រើប្រាស់ បើ​គ្មាន​ភ្លៀង​ធ្លាក់​រយៈ ពេលខាងមុខ​នេះ ៕

2015_06_04c1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.