ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​កាលពី​ថ្ងៃ​ទី​២៣ ឧសភា  ឆ្នាំ​២០១៥ តាម​ការចង្អុល បង្ហាញ​ពី​ឯកឧត្តម នាយ​ឧត្តម សេនីយ៍​ផ្កាយ​មាស ៤ ជា ដា​រ៉ា  អគ្គមេបញ្ជាការ​រង​ក​ង​យោធ ពល​ខេមរភូមិន្ទ​និង​ជា​មេ​បញ្ជា ការ​សមរង​ភូមិ​មុខ​ប្រចាំ​ទិស ប្រាសាទ​ព្រះវិហារ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ចៅ  យុត្តិ​បុត្រ នាយសេនាធិការ ចម្រុះ​បាន​ចាត់តាំង​លោក ហ៊ុន សុខា តំណាងអោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍  ជា ដា​រ៉ា បាន​ពាំនាំ​សម្ភារៈ ថវិកា​ចែកជូន​ដល់​ប្អូនៗ​កីឡា ករ​បាល់ទាត់​នៅ​ភូមិ​ត្រពាំង រ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹក ឈូ ខេត្ត​កំពត ។​

​នៅក្នុង​ពិធី​នោះ​ផង​ដែរ  ក៏​មាន​វត្តមាន​ប្រធាន​ក្រុម ប្រឹក្សា​ឃុំ​ព្រែក​ត្នោត សមាជិក​ក្រុមប្រឹក្សា​ឃុំ​ព្រែក​ត្នោត  និង​មេឃុំ​និង​ប្រជាជន​ចំនួន ជាង ៥០០​នាក់ បាន​ចូលរួម ក្នុង​ពិធី​នោះដែរ នៅ​ក្នុង​កិច្ច ចាប់ផ្តើម​នៃ​អង្គពិធី លោក  ហ៊ុន សុខា តំណាង​ដ៏​ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយ​ឧត្តម  សេនី​យ៍ ជា ដា​រ៉ា បាន​ពាំនាំ នៅ​ប្រសាសន៍​ផ្តាំផ្ញើ​ពី​សំណាក់  ឯកឧត្តម នាយ​ឧត្តមសេនីយ៍  ជា ដា​រ៉ា សាកសួរ​សុខទុក្ខ  បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់ នៅ​ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក  ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត  ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី នោះ​ដោយ​សង្កត់ធ្ងន់ថា ឯក ឧត្តម នាយ​ឧត្តមសេនីយ៍ ជា  ដា​រ៉ា គឺជា​មេទ័ព​ជាន់ខ្ពស់​ម្នាក់  ដែល​មាន​មនសិកា​ស្នេហា​ជាតិ  ការពារ​មាតុប្រទេស ការពារ សន្តិភាព​ជូន​ប្រជាពលរដ្ឋ​មិន  ប្រកាន់​និន្នាការ​នយោបាយ បក្ស​ឡើយ ហើយ ឯកឧត្តម  នាយ​ឧត្តមសេនីយ៍ ជា ដា​រ៉ា  តែងតែ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ ប្រសាសន៍​ដ៏​ថ្លៃថ្លា​របស់​នាយក រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា គឺ​កង​ខេមរភូមិន្ទ​ការ  ពារ​បូរណភាព​ទឹកដី ការពារ  មិន​ឱ្យ​ខ្មាំងសត្រូវ​យី​យា​សូម្បី តែ ១​មី​លី​ម៉ែត្រ ។

​លោក ហ៊ុន សុខា បាន មានប្រសាសន៍​ថែម​ទៀត​ថា  ឯកឧត្តម នាយ​ឧត្តមសេនីយ៍  ជា ដា​រ៉ា ជា​មេបញ្ជាការ​ជាន់  ខ្ពស់​នៃ​កងយោធពល​ខេ​ម​រ ភូមិន្ទ ដែល​ឈរជើង​នៅ​សម រ​ភូមិ​មុខ ហើយ ឯកឧត្តម ក៏  បាន​ងាក​ក្រោយ​មើល​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន ការលំបាក​នៅ​សមរភូមិ ក្រោយ ។ ជាក់ស្តែង​ថ្ងៃនេះ  គ្រាន់តែ​ឮ​ដំណឹង​ថា ប្អូនៗ  កីឡាករ​បាល់ទាត់​នៅ​ភូមិ  ត្រពាំងរ​ពៅ ស្រុក​ព្រែក​ត្នោត  មាន​ការខ្វះខាត​សម្ភារៈ​ថវិកា ក៏​បាន​ចាត់​ឱ្យ​ខ្ញុំបាទ​ចុះ​មក​ដល់​គោលដៅ​ភ្លាម ។ នេះ​ជា​ការ យកចិត្តទុកដាក់​ដល់​បងប្អូន ប្រជាពលរដ្ឋ​ទូទៅ ក្នុងនោះ ផងដែរ ឯកឧត្តម នាយ​ឧត្តម  សេនី​យ៍ ជា ដា​រ៉ា ក៏​បាន​ឱ្យ​ខ្ញុំ  បាទ​ចែក​ជូន​សម្ភារៈ​មានដូចជា ខោអាវ​កីឡាករ​បាល់ទាត់ ចំនួន ២០​កំប្លេ ថវិកា​ជូន​ក្រុម ចចក​សមុទ្រ​ចំនួន ៤០.០០ ០០​រៀល​, ក្រុម​បាល់ទាត់  ត្រើយ​កោះ​ចំនួន ២០.០០ ០០​រៀល គណៈកម្មការ​អាជ្ញា  កណ្តាល​មួយ​នាក់ ១០.០០  ០០​រៀល ហើយ ឯកឧត្តម​ក៏  បាន​ផ្តាំផ្ញើ​បន្ថែមទៀត​ថា​សូម ឱ្យ​ប្អូន​ជៀសផុត​ពី​គ្រឿងញៀន  ហើយ​កីឡា​ដើម្បី​សុខភាព  ព្រោះ​ប្អូនៗ​គឺ​ជា​ទំពាំង​ស្នង ប្ញ​ស្សី ដើម្បី​ប្រទេសជាតិ ។​

​ជាទី​បញ្ចប់​បងប្អូន​ប្រជា  ពលរដ្ឋ​ចូលរួម​ក្នុង​កម្មវិធី​នោះ  ក៏​បាន​ប្រសិទ្ធ​ពរ​ដល់ ឯកឧត្តម  នាយ​ឧត្តមសេនីយ៍ ជា ដា​រ៉ា​,  ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ឯក ចៅ យុត្តិ​បុត្រ និង​លោក  ហ៊ុន សុខា ឱ្យ​សុខភាព​ល្អ  ដើម្បី​ការពារ​ប្រទេសជាតិ មាតុភូមិ​និង​ប្រជាពលរដ្ឋ​គ្រប់ ពេលវេលា ៕

 

hunsokha-(3) hunsokha-(2) hunsokha-(1) hunsokha-(5)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.