ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ក្រោយ​មាន​កាសែត​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត​នូវ​រឿងរ៉ាវ​របស់​លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរបុរី មិន​លក់​ពាក្យ​ដេញថ្លៃ​អោយទៅ​ក្រុមហ៊ុន​ជា​ច្រើ ពេល​នេះ​ដឹង​ដល់​សភាពាណិជ្ជកម្ម​ខេត្ត​ហើយ

ក្រោយ​មាន​កាសែត​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត​នូវ​រឿងរ៉ាវ​របស់​លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរបុរី មិន​លក់​ពាក្យ​ដេញថ្លៃ​អោយទៅ​ក្រុមហ៊ុន​ជា​ច្រើ ពេល​នេះ​ដឹង​ដល់​សភាពាណិជ្ជកម្ម​ខេត្ត​ហើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្រោយ​មាន​កាសែត​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត​នូវ​រឿងរ៉ាវ​របស់​លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរបុរី មិន​លក់​ពាក្យ​ដេញថ្លៃ​អោយទៅ​ក្រុមហ៊ុន​ជា​ច្រើ ពេល​នេះ​ដឹង​ដល់​សភាពាណិជ្ជកម្ម​ខេត្ត​ហើយ

ខេត្តតាកែវ ៖ ក្រោយ​មាន​កាសែត​ផ្សព្វផ្សាយ​យ៉ាង​ព្រោងព្រាត​នូវ​រឿងរ៉ាវ​របស់​លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរបុរី មិន​លក់​ពាក្យ​ដេញថ្លៃ​អោយទៅ​ក្រុមហ៊ុន​ជា​ច្រើន ពេល​នេះ​ដឹង​ដល់​សភា​ពាណិជ្ជកម្ម​ខេត្ត​ហើយ​។

លោក ជីប ភក្តីភាព ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តតាកែវ បាន​ប្រាប់​កោះសន្តិភាព​ថា បើសិន​អាជ្ញា​ធរ​មិន​លក់​ពាក្យ​ដេញថ្លៃ​អោយទៅ​ក្រុមហ៊ុន ដើម្បី​ប្រកួតប្រជែង​គ្នា​អោយ​មាន​តម្លាភាព គឺ​អាជ្ញាធរ​ជា​អ្នក​ខុស​ទាំងស្រុង​។

Picture

លោក​បាន​បន្ត​ទៀត​ថា ក្នុង​នាម​លោក​ជា​ប្រធាន​សភា​ពាណិជ្ជ​កម្ម​ខេត្ត លោក​នឹង​ជម្រាប​ទៅ​លោក អ៊ូច ភា អភិបាល​ខេត្តតាកែវ ដើម្បី​អោយ​អាជ្ញាធរ​ស្រុក​អង្គរបុរី ធ្វើការ​បកស្រាយ​ថា មូលហេតុ​អ្វី​បានជា​មិន​លក់​ពាក្យ​ដេញថ្លៃ​អោយទៅ​ក្រុមហ៊ុន?​។

គួរ​រំលឹក​ថា ក្រុមហ៊ុន​ជា​ច្រើន​ទៅ​ទិញ​ពាក្យ​ដេញថ្លៃ តែ​អភិបាលស្រុក​មិន​ព្រម​លក់​ឲ្យ​ដដែល​។ ខណៈ​ជិត​ដល់​ថ្ងៃ​ដែល​បើក​សំណើរ​ដេញថ្លៃ​ធ្វើ​ផ្លូវ​បេតុង​អា​មេ ប្រវែង​ជាង​៤​រយ​ម៉ែត្រ ដែល​ជា​គម្រោង​របស់​រដ្ឋបាល​សាលាស្រុក​អង្គរ​បុ​រី តែ​លោក​ចៅហ្វាយស្រុក នៅ​តែ​មិន​ព្រម​លក់​ពាក្យ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​បំណង​ចូលរួម​ដេញថ្លៃ​ដដែល​។

ជា​រឿង​ផ្ទុយ​ស្រឡះ ដែល​លោក រស់ ប៊ុ​ន​ធឿ​ន អភិបាលស្រុក​អង្គរបុរី ដាក់​ប្រកាស​លក់​ពាក្យ​ដេញថ្លៃ​ជា​សាធារណៈ​ក្នុង​គម្រោង​ធ្វើ​ផ្លូវ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​ខ្លួន​នោះ គឺ​មិន​លក់​ពាក្យ​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​បំណង​ចូលរួម​ដេញថ្លៃ​ឲ្យ​ទូលំទូលាយ​នោះ​ទេ​។ ហើយ​មាន​ក្រុមហ៊ុន​ជា​ច្រើន​ដែល​មាន​បំណង​ទៅ​ទិញ​ពាក្យ​បាន​បញ្ជាក់​ថា អ្នក​កាន់​ពាក្យ​សម្រាប់​លក់​ឲ្យ​ក្រុមហ៊ុន​មិន​ព្រម​លក់​ទេ គឺ​ទាល់តែ​មាន​បញ្ជា​ពី​លោក រស់ ប៊ុ​ន​ធឿ​ន ដែល​ជា​ចៅហ្វាយស្រុក ទើប​គេ​ព្រម​លក់​ឲ្យ​។ ពួក​គេ​និយាយ​ថា ប្រហែលជា​លោក​ចៅហ្វាយស្រុក លក់​ពាក្យ​ឲ្យ​ក្រុមហ៊ុន​ណា​ដែល​មាន​សម្ព័ន្ធភាព​ស្និទ្ធ​ជាមួយ​លោក​ហើយ​មើលទៅ ព្រោះ​ងាយស្រួល​និយាយ​គ្នា ពេល​ដេញថ្លៃ​បាន​គម្រោង ដែល​សង្ស័យ​ថា ឃុបឃិត​គ្នា​ពុក​រលួយ​រវាង​អាជ្ញាធរ និង​ក្រុមហ៊ុន​។

Picture

ពាក់ព័ន្ធ​ការ​មិន​លក់​ពាក្យ​ឲ្យ​ក្រុមហ៊ុន​នេះ លោក រស់ ប៊ុ​ន​ធឿ​ន ចៅហ្វាយស្រុក​អង្គរបុរី មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង ប៉ុន្តែ​លោក​មិន​ទទួល​។

សូម​បញ្ជាក់​ថា រដ្ឋបាល​ស្រុក​អង្គរបុរី បាន​ប្រកាស​លក់​ពាក្យ​ចូលរួម​ដេញថ្លៃ​ការងារ​ជុស​ជុល​ផ្លូវ​បេតុង​អា​មេ ប្រវែង​៤៥១​ម៉ែត្រ ទទឹង​៤​ម៉ែត្រ កម្រាស់​០,១៥​ម៉ែត្រ និង​ស្លាក​សញ្ញា​គម្រោង​០១​កន្លែង ប្រចាំឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ពន្លៃ​ខាងជើង ឃុំ​ពន្លៃ ស្រុក​អង្គរ​បូ​រី ខេត្តតាកែវ ដោយ​លក់​ពាក្យ​ចាប់ពី​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៣ និង​ទទួល​ពាក្យ​បើក​សំណើរ​ដេញថ្លៃ​នៅ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៣ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក នៅ​អង្គភាព​លទ្ធកម្ម​សាលាស្រុក​អង្គរបុរី​។

ក្នុង​នោះ​ដែរ រដ្ឋបាល​សាលាស្រុក បាន​បញ្ជាក់​ថា គ្រប់​បណ្តា​ក្រុមហ៊ុន សហគ្រាស (​គិត​ទាំង​សហគ្រាស​ឯក​ត្ត​បុគ្គល​) ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា អាច​ចូលរួម​ដាក់​ពាក្យ​ដេញថ្លៃ​បានជា​សារ​ធារ​ណៈ​បាន ប៉ុន្តែ​ដល់​ពេល​ទៅ​ទិញ អត់​មាន​អ្នកលក់​ឱ្យ​ទេ ដូច​ទៅ​សុំ​ភ្លើង​យក្ស​។ ដរាបណា​មាន​ព័ត៌មាន​ប្លែក យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត​៕

Picture
Picture
Picture

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.