ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចតេជោ ហ៊ុន សែន៖ ដាច់ខាតមិនលើកលែងទោសឲ្យ សម រង្ស៊ី នោះឡើយ, ក្រោយច្បាប់ស្តីពីការបោះឆ្នោតត្រូវបានកែប្រែ អ្នកបង្កបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោត នឹងមានបញ្ហា 

សម្តេចតេជោ ហ៊ុន សែន៖ ដាច់ខាតមិនលើកលែងទោសឲ្យ សម រង្ស៊ី នោះឡើយ, ក្រោយច្បាប់ស្តីពីការបោះឆ្នោតត្រូវបានកែប្រែ អ្នកបង្កបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោត នឹងមានបញ្ហា 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ឡើងវិញថា ដាច់ខាតមិនលើកលែងទោសឲ្យទណ្ឌិត សម រង្ស៊ី ដែលកំពុងរស់នៅក្រៅស្រុកនោះឡើយ។

សម្តេចតេជោបានប្រកាសជាថ្មីបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រជុំបូកសរុប របាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា អ្នកជំនាន់ក្រោយរបស់បក្សប្រជាជនកម្ពុជា មិនលើកលែងទោស ឱ្យក្រុមប្រឆាំងក្រៅប្រទេសនោះឡើយ។ សម្តេចតេជោ ក៏បានបន្តចំអកឱ្យក្រុមប្រឆាំងថា មិនមានមនុស្សសម្រាប់បន្តវេន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អត់លើកលែងទោសឲ្យហ្អែងទេ (សម រស្ស៉ី) ហើយបើមានអ្នកជំនាន់ក្រោយចូលមក ក៏អត់មានអ្នកលើកលែងទោសឲ្យហ្អែងដែរ។ ហ្អែង ក៏អត់ចូលស្រុកបានរហូត។ ឥលូវ អាយុសុទ្ធតែជាង ៧០ឆ្នាំហើយ សល់ ៥ឆ្នាំប៉ុន្មានដងទៀត? មុខពួកហ្អែងនេះអត់មានអ្នកបន្តវេនទេ។ ប្រៀបធៀបនឹងគណបក្សប្រជាជន មានរាប់រយរាប់ពាន់នាក់»។

ជាមួយគ្នានេះ សម្រេចតេជោ បានព្រមានថា ក្រោយច្បាប់ស្តីពីការបោះឆ្នោត ត្រូវបានកែប្រែហើយ អ្នកដែលបង្កបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដឹងតែមានបញ្ហាហើយ។ សម្តេចតេជោ បានថ្លែងថា គុក គេធ្វើសម្រាប់ដាក់មនុស្សខូច។

បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាព «ភ្លើ» របស់មេក្រុមប្រឆាំង ជាឱកាសសម្រាប់បក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យលើការគ្រប់គ្រងប្រទេស។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណមេក្រុមប្រឆាំង ដែលសម្តេចហៅថា «អាល្ងង់» នាំគ្នារត់ទៅក្រៅប្រទេសអស់នៅឆ្នាំ២០១៧ និង២០១៨។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា ក្រុមប្រឆាំងកំពុងធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត ហើយសម្តេចព្រមានថា អ្នកគូសបំផ្លាញសន្លឹកឆ្នោតប្រយ័ត្នប្រឈមផ្លូវច្បាប់។ ការព្រមានរបស់សម្តេចតេជោ ធ្វើឡើងដោយអះអាងថា ក្រោយវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ច្បាប់នេះមានចែងពីទោសទណ្ឌចំពោះអ្នកគូសបំផ្លាញសន្លឹកឆ្នោត។

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត បានបញ្ជូនទៅដល់សភាហើយ ហើយសម្តេចអះអាងថា បំណងធ្វើវិសោធនកម្មស្តីពីការបោះឆ្នោត គឺមិនចង់ឱ្យមានការរារាំង និងបំផ្លាញការបោះឆ្នោត។

សម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមគំនិត ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រសិនបើជននោះ មិនបានទៅបោះឆ្នោតលើកទី១ទេ រូបគេក៏មិនអាចទៅឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យដែរ ក្នុងនោះមានទាំងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ក្រុមប្រឹក្សាខេត្ត ទាំងសមាជិកព្រឹទ្ធសភា និងសមាជិករដ្ឋសភា។

សម្តេចបានបន្ថែមថា ការធ្វើវិសោធនកម្មនេះ នឹងធ្វើឱ្យស្របតាមមាត្រា៣៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយគ្មានអ្វីដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញនោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានស្នើដល់សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីជួយដល់រាជរដ្ឋាភិបាល ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់ស្ដីពីការបោះឆ្នោតទាំងការបោះឆ្នោតសកល និងអសកល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.