ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រលូតកូនក្នុងផ្ទៃអស់ម្នាក់ ដោយសារតែខ្វះទឹកប្រើប្រាស់ 

សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រលូតកូនក្នុងផ្ទៃអស់ម្នាក់ ដោយសារតែខ្វះទឹកប្រើប្រាស់ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខូចកូនក្នុងផ្ទៃអស់ម្នាក់ ដោយសារតែការខ្វះខាតទឹក គ្រាដែលសម្តេចវចេញទៅធ្វើការ សម្តេចកិត្តិព្រឹទ្ធ បានចុះទៅលើកទឹកពីខាងក្រោមផ្ទះ ដើម្បីយកទៅប្រើប្រាស់លើផ្ទះ នៅក្នុងដំណាក់កាលក្រុងភ្នំពេញ គ្មានទឹកសម្រាប់ប្រើប្រាស់។

ការរំលឹកបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ដែលជារោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឱ្យប្រជាពលរដ្ឋទាំងអស់គ្នាចងចាំនូវអ្វីដែលកើតឡើងនៅក្នុងជីវិតរបស់យើងគ្រប់ៗគ្នា ហើយអតីតកាលយើងមិនអាចផ្លាស់ប្តូរអតីតកាលបានទេ ក៏ប៉ុន្តែ អតីកាលទាំងនោះវាជាម៉ែត្រ សម្រាប់វាស់ថាយើងបានដើរដល់ទីកន្លែងណា អតីតកាលវាក៏ជាមេរៀនសម្រាប់យើងតម្រង់ទិស និងរកវិធីដោះស្រាយទៅមុខ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកយ៉ាងដូច្នេះថា៖ «ខ្លួនខ្ញុំផ្ទាល់ បានជួបនឹងសោកនាដកម្ម ដែលមិននឹកដល់ថារឿងនេះបានធ្លាក់មកក្នុងខ្លួនខ្ញុំ និងភរិយាខ្ញុំទេ ភរិយាខ្ញុំរលូតកូនមួយដោយសារតែអត់ទឹក ពេលនោះនៅទីក្រុងភ្នំពេញ គ្មានទឹកប្រើប្រាស់ទេ ​[…] ថ្ងៃមួយដោយសារប្រញាប់ទៅធ្វើការខ្ញុំអត់បានដងទឹកពីក្រោមយកមកចាក់នៅពាងគ្រប់គ្រាន់ទេ ភរិយាខ្ញុំក៏ទៅយួរទឹក អ៊ឹចឹងក៏ចាប់ផ្តើមរលូតកូនហ្នឹងទៅ»។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សម្តេចបានជួបរឿងកម្សត់ជាច្រើន នៅពេលដែលចាប់ផ្តើមរំដោះប្រទេសគឺសម្តេចរកភរិយាមិនទាន់ឃើញ ហើយដោយកាលៈទេសៈនោះ គឺមិននឹកស្មានថាភរិយា និងកូននៅមានជីវិតនោះទេ។ រហូតដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៧៩ ទើបសម្តេចបានជួបភរិយា និងកូនប្រុស ហ៊ុន ម៉ាណែត ជាលើកដំបូង។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ​ក៏បានរំលឹកថា បន្ទាប់ពីបានជួបជុំភរិយា និងកូនប្រុសហើយ ទម្រាំតែកូនប្រុសហៅសម្តេចថាជាឪពុក គឺមានរយៈពេល២ខែ ដោយពេលនោះកូនប្រុសបានហៅសម្តេចថាពូៗ។ ទន្ទឹមនឹងនេះសម្តេចក៏បានជួបទុក្ខបន្តទៀតដោយសារតែសម្តេចកិត្តិព្រឹទ្ធ បានរលូតកូននៅក្នុងផ្ទៃ ដោយសារតែបញ្ហាខ្វះទឹកសម្រាប់ប្រាស់ ដូច្នេះរឿងអស់នេះ នៅតែស្ថិតជាប់ក្នុងចិត្តសម្តេចជានិច្ច។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៥ នៅក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រី សម្តេចមិនដែលស្គាល់ការងូតទឹកផ្កាឈូកបែបណានោះទេ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.