ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន ដែល​ជា​រោងចក្រផលិតទឹកស្អាតធំជាងគេនៅកម្ពុជា។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១៖

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលថ្មីទៀត ជាប្រយោជន៍សម្រាប់អ្នករាជធានីភ្នំពេញ។

* ដោយការសម្ពោធរោងចក្រទឹកស្អាតនៅបាក់ខែង ចំពោះខួបចម្រើនព្រះជន្មរបស់ព្រះវររាជមាតាជាតិខ្មែរនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលនេះ ក៏ជាសមិទ្ធផលដែលផ្សារភ្ជាប់នឹងព្រះរាជសកម្មភាពរបស់ហ្លួងម៉ែផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតបាក់ខែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គឺចំពេលនៃការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។ តែមកដល់ពេលនេះ បញ្ហារបស់មីយ៉ាន់ម៉ា មិនទាន់បញ្ចប់នៅឡើយទេ។

* ផ្តើមចេញពីបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពខុសគ្នា រវាងប្រទេសមានសង្គ្រាម និងប្រទេសមានសុខសន្តិភាព។ សម្តេចតេជោ បានលើកឡើងថា ប្រទេសមានសន្តិភាពមានតែការអភិវឌ្ឍន៍ ហើយប្រទេសមានសង្គ្រាមមានតែការបំផ្លិចបំផ្លាញ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ការអភិវឌ្ឍន៍រាជធានីភ្នំពេញ បើមិនឱ្យសម្តេចពឹងជប៉ុន បារាំង និងសហគមន៍អឺរ៉ុប តើឱ្យសម្តេចទៅពឹងនរណា?

* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅបារាំង និងទីភ្នាក់ងារអភិវឌ្ឍន៍របស់បារាំង ឱ្យបន្តជួយអភិវឌ្ឍន៍ភាពផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ហើយកុំបារម្ភរឿងកម្ពុជាអត់មានលុយសងត្រឡប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គេមិនអាចផ្លាស់ប្តូរអតីតកាលបាននោះឡើយ តែអតីតកាលជាម៉ែត្រវ៉ាស់បច្ចុប្បន្នកាល និងជាពិសោធន៍សម្រាប់បច្ចុប្បន្ន និងតម្រង់ទិសទៅអនាគត។

* សម្តេចតេជោ ហ៊ុន សែន រំលឹកថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខូចកូនក្នុងផ្ទៃអស់មួយ ដោយសារតែការលើកទឹកពីដី ទៅប្រើប្រាស់លើផ្ទះ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៥ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេស ឧបនាយករដ្ឋមន្ត្រី និងជានាយករដ្ឋមន្ត្រី សម្តេចមិនដែលស្គាល់ការងូតទឹកផ្កាឈូកបែបណានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្រូវការប្រើប្រាស់ទឹក និងអគ្គិសនី មិនចេះគ្រប់គ្រាន់នោះឡើយ ព្រោះមនុស្សកើត និងធំធាត់ជារៀងរាល់ថ្ងៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាល់ពេលសម្តេចអញ្ជើញជួបប្រធានាធិបតីបារាំង សម្តេចតែងតែស្នើឱ្យបារាំងជួយអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់ទឹកស្អាត។

* សម្តេចតេជោ ហ៊ុន សែន ស្នើបារាំង និងសហភាពអឺរ៉ុប បន្តផ្តល់ជំនួយសាងសង់រោងចក្រផលិតទឹកស្អាតជំហានទី៣បន្តទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្ទះសម្តេច ក៏ត្រូវបង់ថ្លៃទឹក និងភ្លើងដូចគ្នា បើមិនបង់គេនឹងទាមទារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃទឹកត្រូវបានគិតទៅតាមចំនួនទឹកដែលប្រើប្រាស់។ នេះជាគោលនយោបាយជួយអ្នកមានជីវភាពខ្វះខាត បើគាត់ប្រើតិច គឺតម្លៃទឹកគិតធូថ្លៃផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើបន្តរួមគ្នាអភិវឌ្ឍន៍ គឺកម្ពុជានឹងមានសមិទ្ធផលជាបន្តបន្ទាប់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាព ដែលបានផ្សារភ្ជាប់ជីវិតជាមួយដំណើរការវិវឌ្ឍន៍ឥតដាច់របស់រាជធានីភ្នំពេញ។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយបោះឆ្នោត សម្តេចនឹងបន្តជួបជាមួយកម្មករ កម្មការិនីជាបន្តទៀត។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះមិនមានប្រទេសណាតិះទៀនកម្ពុជារឿងរៀបចំប្រកួតស៊ីហ្គេមនោះឡើយ។ នេះជាមោទនភាពសម្រាប់កម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ៨៖៥៤នាទី នាព្រឹកថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.