ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សមិទ្ធផលថ្មីៗកំពុងកើតឡើងក្នុងទឹកដីស្រុករំដួល ពិធីបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន កំពង់ចក

សមិទ្ធផលថ្មីៗកំពុងកើតឡើងក្នុងទឹកដីស្រុករំដួល ពិធីបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន កំពង់ចក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សមិទ្ធផលថ្មីៗកំពុងកើតឡើងក្នុងទឹកដីស្រុករំដួល ពិធីបញ្ចុះបឋមសិលា សាងសង់ខ្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន កំពង់ចក

ខេត្តស្វាយរៀង៖នៅសាលាវិទ្យាល័យហ៊ុនសែនកំពង់ចក បានធ្វើ ពិធីបញ្ចុះបឋមសិលា សាងសង់ក្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន កំពង់ចក ក្រោមអធិបតីភាពលោកជំទាវ ជា សុខា និងលោកហែម ស៊ីណា អភិបាលស្រុករំដួល ។

ពិធីបញ្ចុះបឋមសិលានេះធ្វើឡើងកាលពីថ្ងៃអាទិត្យ ១ កើត ខែបឋមាសាឍ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។

ពិធីនេះដែរមានការអញ្ជើញចូលរួមពី៖ ព្រះគ្រូចៅអធិការវត្តលក្ខរាជា លោកម៉ា វិន ប្រធានការិយាល័យអប់រំស្រុករំដួល លោកនាយក លោកនាយករង លោកគ្រួអ្នកគ្រួ កងកម្លាំងទាំងបី លោកមេឃុំ និងអង្គភាពពាក់ព័ន្ធនៅស្រុករំដួល។

លោកជំទាវ ជា សុខា បានថ្លែងថា មួយរយៈនេះក្នុងស្រុករំដួលឃើញថាសមិទ្ធផលនានាបានកើតឡើងជាបន្តបន្ទាប់ ដូចជា៖សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ ភ្លើងបំភ្លឺតាមដងផ្លូវសាធារណៈជាពិសេសនៅតាមទីប្រជុំជននានាក្នុងស្រុក ដែលមានភ្លើងបំភ្លឺអមនៅតាមផ្លូវនាពេលយប់ ជាក់ស្ដែងដូចជាសមិទ្ធផលកំពុងតែបញ្ចុះបឋមសិលានេះផងដែរ ដូចនៅទីក្រុង​ដែរហើយ បច្ចុប្បន្ន ក្រោមការដឹកនាំរបស់លោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល ។

លោកជំទាវបានបន្ដថា ក្រៅពីការអភិវឌ្ឍរបស់ស្រុករំដួល ក៏មានវិស័យឯកជនបានមកចូលរួមចំណែកក្នុងការអភិវឌ្ឍនិងវិនិយោគខាងអចលនទ្រព្យ ដីឡូតិ៍ ផ្ទះល្វែង និងរីសតដែលក្នុងនោះមាន អាងហែលទឹក សួនច្បារ សួនសត្វ ដែលមានឈ្មោះ រីសតដំរី ស ជាហេតុធ្វើឲ្យស្រុករំដួលកាន់មានភាពមោទនភាពរីកចំរើនលើវិស័យទេសចរណ៍នៅថ្ងៃខាងមុខផងដែរ។

លោកហែម ស៊ីណា បានឲ្យដឹងថា ការកសាងក្លោងទ្វារនេះដោយមានការឧបត្ថម្ភពីលោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី និងលោកជំទាវជា សុខា ។

លោកហែម សុីណា ក៏បានផ្តាំផ្ញើឲ្យក្រុមជាងដែលទទួលបន្ទុកការងារសាងសង់អគារនេះត្រូវយកចិត្តដាក់សាងសង់ដោយគោរពតាមស្តង់ដារបច្ចេកទេស និងធានាបាននូវគុណភាពល្អ ត្រូវធ្វើការដោយប្រយ័ត្នប្រយែងហើយបានខ្ពស់ ៕

                    

     

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.