ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីបន្ទាយដែក អនុវិទ្យាល័យបន្ទាយដែក និងសមិទ្ធិផលនានានៅឃុំគគីរ ឃុំដីឥដ្ឋ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន សម្ពោធសមិទ្ធផលនានា ក្នុងវត្តសិរីបន្ទាយដែក អនុវិទ្យាល័យបន្ទាយដែក និងសមិទ្ធិផលនានានៅឃុំគគីរ ឃុំដីឥដ្ឋ និងឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កណ្ដាល)៖ សមិទ្ធផលនានាជាច្រើនក្នុងវត្តសិរីបន្ទាយដែក និងអនុវិទ្យាល័យបន្ទាយដែក ព្រមទាំងសមិទ្ធិផលនានានៅឃុំគគីរ ឃុំដីឥដ្ឋ និងឃុំបន្ទាយដែក ត្រូវបានបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នាល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។

អគ្គបណ្ឌិតសភាចារ្យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកដ៏ជ្រាលជ្រៅ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តកណ្តាល ដែលជានិច្ចកាល សម្តេច-តេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា សមិទ្ធិផលនានាជាច្រើនផ្សេងទៀតរបស់ស្រុកកៀនស្វាយ ដែលត្រូវបានសាងសង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់សោភ័ណ្ឌភាព, ផាសុខភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងស្រុកកៀនស្វាយផ្ទាល់ ក៏ដូចជាប្រជាពលរដ្ឋជាច្រើនដទៃទៀត ដែលបាននិងកំពុងប្រើប្រាស់ទទួលផលពីសមិទ្ធផលទាំងអស់នេះ ស្របតាមទិសស្លោករបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែលើកឡើងជារើយៗថា «មានផ្លូវ មានស្ពាន គឺមានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ»។

លោកថា «សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នៅក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលសម្តេចតេជោនាយករដ្ឋមន្រ្តី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើង តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមកទល់ពេលនេះមានរយៈពេល ២៥ឆ្នាំហើយ»។

ឧបនាយករដ្ឋមន្ត្រីបន្ថែមថា នយោបាយឈ្នះឈ្នះ បាននាំឱ្យប្រទេសកម្ពុជាចាកផុតពីសង្គ្រាមរ៉ាំរ៉ៃដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ ព្រមទាំងទទួលបានយ៉ាងពេញលេញនូវសុខសន្ដិភាព ការបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងនៅទីក្រុង និងជនបទ ប្រកបដោយចីរភាព និងសមធម៌ស្របពេលដែលប្រជាជនយើង មានចំណេះដឹងកាន់តែខ្ពស់ និងមានជីវភាពរស់នៅកាន់តែសមរម្យ ព្រមទាំងរស់នៅដោយភាពសុខដុមរមនា។ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា បាននិងកំពុងបន្តឈានឡើងជាលំដាប់ឥតឈប់ឈរ នៅលើមាគ៌ាដ៏ត្រឹមត្រូវ និង ប្រកបដោយក្ដីសង្ឃឹម។

អគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ផលនៃការអភិវឌ្ឍដែលយើងទាំងអស់គ្នាដែលកំពុងតែក្រេបជញ្ជក់សព្វថ្ងៃនេះ កើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកជូនប្រទេស និងប្រជាជាតិយើងនូវសុខសន្តិភាពពេញផ្ទៃប្រទេស និងបន្តដឹកនាំអភិវឌ្ឍប្រទេសចេញពីបាតដៃទទេ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនឥតគណនា ដូចបច្ចុប្បន្ន។

សូមជម្រាបថា សមិទ្ធផលដែលដាឲ្យ ហរើប្រាស់នាឱកាសនេះរួមមាន៖

*ទី១៖ ព្រះពុទ្ធបដិមារ សាលាភត្ត ក្លោងទ្វា របងវត្ត របងមណ្ឌលសុខភាពឃុំបន្ទាយដែក បណ្ណាល័យ អនុវិទ្យាល័យបន្ទាយដែក និងសមិទ្ធិផលនានាជាច្រើនទៀតដែលចំណាយថវិកា សាងសង់អស់ ៦០៣,៣១៣ដុល្លារ ក្រោមការជួយឧបត្ថម្ភពីសំណាក់សប្បុរសជន និងពុទ្ធបរិស័ទចំណុះជើងវត្ត។ ក្រៅពីសមិទ្ធផលរបស់ក៏មានសមិទ្ធិផលនានានៅឃុំភូមិធំ ឃុំគគីរ ឃុំដីឥដ្ឋ ឃុំកំពង់ស្វាយ ឃុំឈើទាល ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះផងដែរមានដូចជា៖

*ក៖ អគារសិក្សា១ខ្នង កម្ពស់១ជាន់ បណ្ដោយ៤០ម៉ែត្រ ទទឹង៩ម៉ែត្រ មាន៥បន្ទប់ នៅសាលាបឋមសិក្សាធនធានទួលត្នោត (ឃុំគគីរ) ដែលជាអំណោយដ៏ថ្លៃថ្លារបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដោយចំណាយថវិការសរុប ៩៤,៦២៧ដុល្លារ។
*ខ៖ ឈាបនដ្ឋាននៅវត្តទួលសំពៅរាជ្យ ស្ថិតនៅក្នុងភុមិស្ដៅកន្លែង៥ ឃុំដីឥដ្ឋា ក្រោមការជួយឧបត្ថម្ភពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយចុះជួយមូលដ្ឋានឃុំដីឥដ្ឋ ចំណាយថវិការអស់៣០,៥០០ដុល្លារ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.