ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពិធីសម្ពោធបើកការដ្ឋាន សាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម គ្រោងចំណាយប្រាក់ជាង ២២លានដុល្លា

ពិធីសម្ពោធបើកការដ្ឋាន សាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម គ្រោងចំណាយប្រាក់ជាង ២២លានដុល្លា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីសម្ពោធបើកការដ្ឋាន សាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម គ្រោងចំណាយប្រាក់ជាង ២២លានដុល្លា

ខេត្ដកំពង់ចាម៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០២៣ នេះ បានអញ្ជើញសម្ពោធបើកការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ដែលគម្រោងនេះគ្រោងចំណាយថវិកាសាងសង់អស់ប្រមាណជាង ២២លានដុល្លារអាមេរិក ។

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ការបើកការដ្ឋានសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង និងលូទឹកកខ្វក់ នៅក្រុងកំពង់ចាម នាឱកាសនេះ ជាសក្ខីភាពថ្មីមួយដែលបង្ហាញពីការគិតគូរ យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា
ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្រុងកំពង់ចាម សំដៅលើកកម្ពស់សុខមាលភាព ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រុងកំពង់ចាម និងការការពារបរិស្ថានប្រកបដោយនិរន្តភាព តាមរយៈគម្រោងសាងសង់ប្រព័ន្ធលូខ្វាត់ខ្វែង ក្នុងភូមិសាស្ត្រសង្កាត់កំពង់ចាម សង្កាត់វាលវង់ និងផ្នែកខ្លះនៃសង្កាត់បឹងកុក, សង្កាត់សំបួរមាស និងកសាងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងបង្ហូរទៅកាន់បឹងធម្មជាតិ។ បន្ទាប់ពីគម្រោងនេះសាងសង់បញ្ចប់ ក្រុងកំពង់ចាមនឹងបញ្ចៀសបានការជន់លិចដោយសារទឹកភ្លៀង និងមានការបែងចែកច្បាស់លាស់រវាងប្រព័ន្ធលូរំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់។

ឯកឧត្តមអភិបាលខេត្តបន្តថា គម្រោងនេះនឹងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ប្រវែង ៤,១៦គ. រួមនឹងស្ថាននីយបូមចំនួន ១កន្លែង សាងសង់ប្រព័ន្ធលូទឹកកខ្វក់ ប្រវែង ៨៥,៤ គ.ម ក្នុងនោះ ប្រព័ន្ធលូ ប្រវែង ៣៤,៤ គ.ម បណ្តាញ តភា្ជប់ទឹកកខ្វក់តាមផ្ទះ និងអគារការិយាល័យផ្សេងៗ ចូលក្នុងប្រព័ន្ធ ប្រវែង ៥១គ.ម។ បន្ថែមពីនេះ គម្រោងនឹងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ដែលមានសមត្ថភាពចម្រោះទឹកកខ្វក់ចំនួន ៥.០០០ ម៉ែត្រគូប ក្នុង១ថ្ងៃ និងស្ថានីយបូម១កន្លែង និងស្ថានីយបូមរង ២កន្លែង បម្រើឱ្យការចម្រោះទឹកកខ្វក់ តាមផ្ទះ និងអគារការិយាល័យប្រមាណ៣.៩៦៥កន្លែង ក្នុងសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កន្លងទៅថ្មីៗនេះ តាមរយៈ គម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមកម្ចីឥណទានសម្បទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី បានចាប់ផ្តើមអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុង កំពង់ចាម អង្គភាពគ្រប់គ្រងគម្រោងក្រសួងសាធារណការ និងដឹកជញ្ជូន ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុន RAMBOLL DANMARK A/S សហការជាមួយក្រុមហ៊ុន Oriental Consultant Global Co., Ltd. ក្រុមហ៊ុន SCE និងក្រុមហ៊ុន Tancons (Cambodia) Co., Ltd. និងម៉ៅការសាងសង់ដោយក្រុម Beijing Urban Construction Group Co., Ltd (BUCG) ថវិកាសាងសង់ ២២ ០៤២ ៧៨០ ដុល្លារអាមេរិក ដែលចាប់ផ្តើមការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២២ និងបញ្ចប់ការងារសាងសង់នៅខែធ្នូ ឆ្នាំ២០២៥។ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសោមនស្សរីករាយ និងមោទនភាពចំពោះសមិទ្ធផលសំខាន់ៗពាក់ព័ន្ធនឹងវិស័យទឹកកខ្វក់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបាននាពេលកន្លងមកនេះ ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងប្រកបដោយទស្សនវិស័យរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.