ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ គណបក្ស​ប្រជាជន​កម្ពុជា ដាក់ចេញ​គោលនយោបាយ​បម្រើ​ប្រជាពលរដ្ឋ

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​៖ គណបក្ស​ប្រជាជន​កម្ពុជា ដាក់ចេញ​គោលនយោបាយ​បម្រើ​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សមាជិក​គណៈ​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​យុវជន​គណបក្ស​ថ្នាក់កណ្តាល នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​សាស្ត្រាចារ្យ នៃ​គ្រឹះស្ថានឧត្តមសិក្សា​សាធា​រណៈ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ស្នាក់ការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា វិមាន​៧​មករា​។​

​ថ្លែង​ក្នុង​ឱកាស​នោះ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​, សាស្ត្រាចារ្យ និង​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​គ្រឹះស្ថានឧត្តមសិក្សា​សាធា​រណៈ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​បាន​ព្យាយាម​អស់ពី​កម្លាំងកាយ​ចិត្ត​ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង​នូវ គុណភាព​អប់រំ​កម្រិត​ឧត្តមសិក្សា ក្នុង​រយៈកាល​កន្លងមក និង​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​គណៈកម្មាធិការ​គណបក្ស​នៅតាម​ក្រសួង​-​ស្ថាប័ន និង​គណៈកម្មាធិកា​រគ​ណ​បក្ស​មូលដ្ឋាន​ទាំងអស់ ដែល​បាន​អនុវត្ត​ភារកិច្ច​ការងារ​យ៉ាង​ខ្ជាប់ខ្ជួន ជាពិសេស​ក្នុង​ការពង្រឹង និង​ពង្រីក​រចនាសម្ព័ន្ធ ក៏ដូចជា​ការជំរុញ​ការកសាង​សមាជិក​បក្ស​នៅក្នុង​ជួរ​សាស្ត្រាចារ្យ​, បុគ្គលិក​អប់រំ​, គរុ​សិស្ស និង​និស្សិត ព្រម​ទាំង​ការ​ចលនា​សកម្មជន​យុវជន​គណបក្ស ដើម្បី​ចូលរួម​ក្នុង​យុទ្ធនាការ និង​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​គណបក្ស​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អះអាង​ថា ដើម្បី​ទទួលបាន​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ​, គណបក្ស​ដាក់ចេញ​នូវ​គោលនយោបាយ​បម្រើ​ប្រជាពលរដ្ឋ ហើយ​គោលនយោបាយ​នេះ នឹង​ក្លាយទៅជា​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងករណី​ដែល​គណបក្ស​ទទួលបាន​ជោគជ័យ​នៅក្នុង​ការបោះឆ្នោត​។ ក្នុងន័យនេះ គណបក្ស​ជា​យន្តការ​ដែល​ប្រជាពលរដ្ឋ​ប្រើប្រាស់​ដើម្បី​សម្រេច​នូវ​បំណងប្រាថ្នា​របស់​ខ្លួន គឺ​ការរស់នៅ​ប្រកប​ដោយ​សេចក្តីសុខ និង​ការអភិវឌ្ឍ ទាំង​ចំពោះ​ប្រជាពលរដ្ឋ​ជា​បុគ្គល​ម្នាក់ៗ​, សង្គម​គ្រួសារ និង​ប្រទេសជាតិ​ទាំងមូល​។​

​ក្នុងនាម​ជា​សមាជិក​បក្ស លោក​ណ្ឌិ​ត បាន​ណែនាំ​ឲ្យ​សមាជិក​ត្រូវ​រួមគ្នា​ក្នុងនាម​ជា​កម្លាំង​ប្រតិបត្តិ​ករ ដើម្បី​រួមចំណែក​គាំទ្រ និង​អនុវត្ត​បុព្វហេតុ​ដ៏​ត្រឹមត្រូវ​របស់​បក្ស សំដៅ​ធ្វើ​យ៉ាងណា​រក្សា​ប្រៀប​ឈ្នះ​របស់​គណបក្ស ដែល​នឹង​បន្ត​រែកពន់​អម្រែក​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន​ត​ទៅ​មុខ​ទៀត ខណៈ​ដែល​គណបក្ស​យើង​បាន​កសាង​សមិទ្ធផល​ធំៗ​ជាច្រើន​ជូន​ជាតិ ទាំង​ក្នុង​អតីតកាល និង​បច្ចុប្បន្ន ហើយក៏​មាន​ចក្ខុវិស័យ​វែងឆ្ងាយ​សម្រាប់​អនាគត​។​

​គណបក្ស​ប្រជាជន​កម្ពុជា មិនមែន​ជា​គណបក្ស​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ហើយ​គណបក្ស​បាន​ធ្វើ​ការកែទម្រង់​ជាប់​ជាប្រចាំ ជាពិសេស​ការខិតខំ​កែលម្អ​ចំណុច​ខ្វះខាត​តាមរយៈ​ការដាក់ចេញ​នូវ​អភិក្រម​ទាំង​៥៖ «​ឆ្លុះ​កញ្ចក់ ងូតទឹក ដុះ​ក្អែល ព្យាបាល និង​វះកាត់​» ដែល​ជា​សក្ខីភាព​នៃ​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​របស់​គណបក្ស​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ការទទួលខុសត្រូវ​។​

​ដូចនេះ ដើម្បី​បន្ត​នូវ​បុព្វហេតុ​ដ៏​ត្រឹមត្រូវ និង​បេសកកម្ម​ដ៏​ឧត្តុង្គឧត្តម​របស់​បក្ស​, ក្នុងនាម​ជា​យុវជន​បក្ស និង​ជា​សកម្មជន លោក​បណ្ឌិត បាន​អះអាង​ថា មាន​ភារកិច្ច​សំខាន់​៣​គឺ​៖ ទី​១៖ ថែរក្សា​ឲ្យបាន​នូវ​រាល់​សមិទ្ធផល​វិ​ជ្ជមាន ដែល​យុវជន​ជំនាន់​រៀមច្បង​បាន​កសាងឡើង និង​បន្សល់​ទុកឲ្យ​, ទី​២៖ ពង្រីក​សមិទ្ធផល​វិជ្ជមាន​បន្ថែម​ទៀត​ឲ្យ​កាន់តែ​ល្អប្រសើរ និង​ទី​៣៖ រួមគ្នា​កសាង​មូលដ្ឋាន​ឲ្យបាន​រឹងមាំ ដើម្បី​ផ្ទេរ​ទៅ​ឲ្យ​យុវជន​ជំនាន់​ក្រោយៗ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.