ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សមិទ្ធិផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណា អាចប្រៀបផ្ទឹមបានទេ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ សមិទ្ធិផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណា អាចប្រៀបផ្ទឹមបានទេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានជួបសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្ស ប្រជាជនកម្ពុជាក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំនួនជិត ៣.០០០នាក់ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ ការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជាមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងថ្នាក់ដឹកនាំដទៃទៀត នៃគណបក្សប្រជាជនកម្ពុជា ជូនចំពោះ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ក្រុងស្វាយរៀងទាំងអស់ សូមប្រកបដោយសេចក្តីសុខ និងទទួលបានជោគជ័យក្នុងការបោះឆ្នោត នាពេលខាងមុខនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាបានកសាងនូវសមិទ្ធិផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះខេត្តស្វាយរៀងយើង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយ: ការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ សាលារៀន ស្ពានឆ្លងកាត់ទន្លេ តំបន់សេដ្ឋកិច្ចពិសេស និងផ្លូវល្បឿនលើ ភ្នំពេញ-បាវិត ជាដើម ។ល។ ទាំងនេះជាមោទនភាព របស់គណបក្ស ប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹម បាននាំយកសុខសន្តិភាពនេះ ជូនប្រជាពលរដ្ឋបានទេ ហើយក៏គ្មានគណបក្សណា ដែលមានសមត្ថភាព ក្នុងការនាំមកនូវ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដូចគណបក្សប្រជាជនកម្ពុជាបាននោះទេ។

សម្តេចបានបន្តថា ជាការពិត តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា គឺរបបនយោបាយ ដែលយើងប្រកាន់យក សព្វថ្ងៃនេះ គឺជារបបនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស មានន័យថា ជារបប ដែលយកប្រជាពលរដ្ឋជាធំ ជាអធិបតីអំណាចទាំងឡាយ គឺចេញមកពីប្រជាពលរដ្ឋ។ ដូច្នេះសូមឲ្យ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជាយើងទាំងអស់ ចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាបន្តទៀត ព្រោះថាគណបក្សប្រជាជនកម្ពុជា កើតចេញពីប្រជាជន និងបម្រើប្រជាពលរដ្ឋពិតៗ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យសមាជិក សមាជិកាទាំងអស់ ត្រូវត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ចជាពលរដ្ឋក្នុងការចូលរួមក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការអភិវឌ្ឍន៍ និងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.