ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

បណ្ឌិត ហ៊ុន ម៉ាណែត៖ សុខដុមរមនីយកម្មសាសនា មានសារៈសំខាន់ណាស់សម្រាប់សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ជាតិ ដរាបណា CPP នៅបន្តដឹកនាំប្រទេស នឹងរក្សាឱ្យបាននូវសុខដុមរមនីយកម្មសាសនា 

បណ្ឌិត ហ៊ុន ម៉ាណែត៖ សុខដុមរមនីយកម្មសាសនា មានសារៈសំខាន់ណាស់សម្រាប់សុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ជាតិ ដរាបណា CPP នៅបន្តដឹកនាំប្រទេស នឹងរក្សាឱ្យបាននូវសុខដុមរមនីយកម្មសាសនា 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ បានបង្ហោះវីដេអូខ្លីមួយ ដោយបានលើកឡើងពីសារៈសំខាន់នៃសុខដុមរមនីយកម្មសាសនា ដែលជួយឲ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ ហើយថា ភាពសុខដុមរមនារវាងសាសនាខុសគ្នានៅកម្ពុជា គឺមិនមែនកើតឡើងដោយចៃដន្យទេ គឺដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា (CPP)។

វីដេអូ

លោកបណ្ឌិតបន្ថែមថា ជាមោទនភាពរបស់កម្ពុជា ដែលរក្សាបាននូវសុខដុមរមនីយកម្មសាសនា កម្ពុជាគ្មានជម្លោះសាសនានោះទេ ហើយរាជរដ្ឋាភិបាលរីករាយនូវសមិទ្ធផលគ្រប់សាសនាទាំងអស់ មិនមែនតែព្រះពុទ្ធសាសនា មានទាំងពីសាសនាឥស្លាម និងគ្រឹស្តសាសនាជាដើម។

លោកបន្តថា នៅកម្ពុជាសាសនាណាក៏អនុញ្ញាតឲ្យមានការគោរព ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យមានការរើសអើងគ្នា ដែលនាំឲ្យមានការបែកបាក់សហគមន៍។

លោកបណ្ឌិតសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តរក្សាឲ្យបាន និងកាន់តែរឹងមាំនូវសុខដុមរមនីយកម្មសាសនា ដើម្បីជាប្រយោជន៍របស់សង្គមជាតិ។

លោកបណ្ឌិតបញ្ជាក់យ៉ាងដូច្នេះថា «ដរាបណាគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំរាជរដ្ឋាភិបាលនឹងបន្តធ្វើឲ្យសុខដុមរមនីយកម្មសាសនា នៅថែរក្សាបាន និងកាន់តែរឹងមាំថែមទៀត»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.