ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្ដេចតេជោ ហ៊ុន សែន មិនខ្វល់ចំពោះការទិតៀនរឿងបេក្ខភាពនាយករដ្ឋមន្ដ្រីរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត, ឡើងតាមវិធីណាមិនសំខាន់ សំខាន់ឲ្យតែស្របច្បាប់

សម្ដេចតេជោ ហ៊ុន សែន មិនខ្វល់ចំពោះការទិតៀនរឿងបេក្ខភាពនាយករដ្ឋមន្ដ្រីរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត, ឡើងតាមវិធីណាមិនសំខាន់ សំខាន់ឲ្យតែស្របច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ ពីលើវេទិកាក្នុងជំនួបសំណេះសំណាលជាមួយកម្មការ កម្មការិនី ជិត២ម៉ឺននាក់ នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម, សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា លើកឡើងដោយមិនខ្វាយខ្វល់ចំពោះការទិតៀនរឿងបេក្ខភាពនាយករដ្ឋមន្ដ្រី របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាកូនច្បងរបស់សម្ដេច ពីសំណាក់ក្រុមជ្រុលនិយមនៅក្រៅប្រទេសនោះឡើយ។

ក្នុងពិធីនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេចមិនខ្វល់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងឡើងធ្វើជានាយករដ្ឋមន្ដ្រីនៅថ្ងៃអនាគតដោយវិធីសាស្ដ្រណានោះទេ សំខាន់ឲ្យតែការឡើងកាន់តំណែងជានាយករដ្ឋមន្ដ្រីនោះ ធ្វើឡើងដោយស្របច្បាប់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «គេនិយាយថា ហ៊ុន ម៉ាណែត ឡើងតាមជើងខោ, តាមជើងខោក៏ដោយ តាមស្អីក៏ដោយ ឲ្យតែស្របច្បាប់។ ភាពស្របច្បាប់នៅទីនេះ ឥលូវ ហ៊ុន ម៉ាណែត មិនកាន់កងទ័ពទៀតទេ គេបានសុំច្បាប់ពិសេសក្នុងការសម្រាក អញ្ចឹងហ៊ុន ម៉ាណែត ត្រូវដើរធ្វើការងារបក្ស ពាក់សញ្ញាគណបក្សរហូត អត់មានឯកសណ្ឋានកងទ័ពទេ»

ត្រង់ចំណុចនេះ សម្ដេចតេជោ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានពន្យល់ថា លក្ខខណ្ឌដើម្បីធ្វើជានាយករដ្ឋមន្ដ្រីបានដំបូងបំផុតគណបក្សរបស់ខ្លួនត្រូវតែជ្រើសរើសបេក្ខជន គ្រាដែលគណបក្សប្រជាជនកម្ពុជាមានមនុស្សច្រើនណាស់ ដែលអាចធ្វើជានាយករដ្ឋមន្ដ្រីបាន ហើយបើទោះបីលោកបណ្ឌិត ហ៊ុន ម៉ាណែត មិនមែនជាកូនរបស់សម្ដេច ក៏ត្រូវតែជ្រើសរើសធ្វើជាបេក្ខភាពដែរ ដោយសារលោកមានសមត្ថភាព និងគ្រប់លក្ខណៈសម្បត្តិទាំងអស់។

សម្ដេចបានបន្ដទៀតថា ក្រោយគណបក្សជ្រើសរើសជាបេក្ខភាពហើយនោះ ត្រូវតែជាប់ឆ្នោតជាតំណាងរាស្ដ្រ ខណៈបច្ចុប្បន្នលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជនឈរឈ្មោះជាតំណាងរាស្ដ្រនៅមណ្ឌលភ្នំពេញ។ បន្ទាប់ពីជាប់ឆ្នោតជាតំណាងរាស្ដ្រ ត្រូវទទួលបាននូវការតែងតាំងពីព្រះមហាក្សត្រ ដើម្បីឲ្យកាន់តំណែងជានាយករដ្ឋមន្ដ្រី ប៉ុន្ដែប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ ពោលត្រូវរៀបចំគណៈរដ្ឋមន្ដ្រីមួយ ទៅសុំសេចក្ដីទុកចិត្តពីសភា ហើយសភាអនុម័តទទួលរកជាផ្លូវការនូវគណៈរដ្ឋមន្ដ្រី ទើបព្រះមហាក្សត្រទ្រង់ចេញព្រះរាជក្រឹត្យតែងតាំងរាជរដ្ឋាភិបាលទាំងមូល ទើបស្បថចូលកាន់តំណែង។

ប៉ុន្ដែសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នូវលក្ខខណ្ឌមួយទៀត ដែលអាចឡើងធ្វើជានាយករដ្ឋមន្ដ្រីបាន ក្នុងករណីគណៈរដ្ឋមន្ដ្រីត្រូវបានរំលាយ តាមរយៈការលាលែងពីតំណែងរបស់នាយករដ្ឋមន្ដ្រីចាស់ ហើយនាយករដ្ឋមន្ដ្រីចាស់ ក្លាយជានាយករដ្ឋមន្ដ្រីចាំផ្ទះ រហូតគណៈរដ្ឋមន្ដ្រីថ្មីមួយត្រូវបានបង្កើត។ ករណីនេះ ប្រធានគណបក្សនយោបាយដែលមានអសនៈច្រើនជាងគេ ស្នើថ្វាយព្រះមហាក្សត្រ តែងតាំងនាយករដ្ឋមន្ដ្រីថ្មី ហើយនាយករដ្ឋមន្ដ្រីថ្មីនោះត្រូវរៀបចំសមាជិករាជរដ្ឋាភិបាល រួចយកទៅសុំការទុកចិត្តពីសភា នៅពេលសភាអនុម័តហើយ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងស្បថចូលកាន់តំណែង ហើយនាយករដ្ឋមន្ដ្រីចាស់ គណៈរដ្ឋមន្ដ្រីចាស់ ត្រូវបានរំសាយ។

បន្ទាប់ពីពន្យល់នូវនីតិវិធីមួយចំនួនហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានចំអកថា ក្រុមពួកអ្នករត់ចោលស្រុកដែលចង់ឡើងធ្វើជានាយករដ្ឋមន្ដ្រី គ្មានគុណសម្បត្តិអ្វីទាំងអស់ ក្រៅតែពីការបំផ្លាញជាតិ។ សម្ដេចតេជោបានបន្ដថា នាយករដ្ឋមន្ដ្រីបន្ដវេន បើទោះបីមិនមែនកូនរបស់សម្ដេច ក៏នៅតែជ្រើសរើសមនុស្សចេញពីក្នុងគណបក្សប្រជាជនកម្ពុជា មិនមែនពួករត់ចោលស្រុកទេ ហើយអ្នកទាំងអស់នោះ គ្មានសំណាងបានធ្វើនាយករដ្ឋមន្ដ្រីឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានចំអកទៀតថា គណបក្សប្រឆាំង គ្មានយុវជនបន្ដវេន ដូចគណបក្សប្រជាជនកម្ពុជានោះឡើយ ពោលគណបក្សប្រជាជនកម្ពុជា មានយុវជនច្រើនណាស់ដែលមានលទ្ធភាពធ្វើនាយករដ្ឋមន្ដ្រី។ ក្រុមគណបក្សប្រឆាំង គ្មានអ្នកណាមានសមត្ថភាពស្មើលោកបណ្ឌិត ហ៊ុន ម៉ាណែត នោះឡើយ ពិសេសជំនាញយោធា ដោយរាប់ទាំងការលោតឆ័ត្រយោង និងបាញ់កាំភ្លើង។

សូមរំលឹកថា នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ របស់គណបក្សប្រជាជនកម្ពុជា បានបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងបានសម្រេចជាឯកច្ឆ័ន្ទ ជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

លោកបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ថ្មី និងជាឥស្សរជនថ្នាក់ដឹកនាំខ្មែរដ៏ឆ្នើមមួយរូបរបស់កម្ពុជា ពោរពេញដោយសមត្ថភាព និងទេពកោសល្យខ្ពស់ ព្រមទាំងមានគុណធម៌ និងសីលធម៌ដ៏ល្អ ដែលទទួលបានការកោតសរសើរ, ការគោរព និងការស្រឡាញ់ពីសំណាក់ប្រជាជនទូទៅ, មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ ហើយបាន និងកំពុងរួមចំណែកដឹកនាំ និងចូលរួមយ៉ាងសកម្ម ក្នុងបេសកកម្មដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាឥស្សរជនដែលស័ក្តិសមជាអនាគតនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តវេនដឹកនាំការពារបូរណភាពទឹកដី សុខសន្តិភាព និងស្ថិរភាពសង្គម, ការលើកកម្ពស់កិត្យានុភាពជាតិ និងការអភិវឌ្ឍជាតិឲ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ ដើម្បីវិបុលភាព សេចក្តីសុខ និងសុភមង្គលរបស់ប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.