ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាលខេត្តស្វាយរៀង ប្រារព្វទិវាជាតិអប់របណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: TVET DAY “ក្រោមប្រធានបទ៖ (TVET DAY )ផ្តល់ជំនាញ និងការងារសមរម្យ”

រដ្ឋបាលខេត្តស្វាយរៀង ប្រារព្វទិវាជាតិអប់របណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: TVET DAY “ក្រោមប្រធានបទ៖ (TVET DAY )ផ្តល់ជំនាញ និងការងារសមរម្យ”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋបាលខេត្តស្វាយរៀង ប្រារព្វទិវាជាតិអប់របណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: TVET DAY “ក្រោមប្រធានបទ៖ (TVET DAY )ផ្តល់ជំនាញ និងការងារសមរម្យ”

(ខេត្តស្វាយរៀង): ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តមអភិបាលខេត្ត នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីនៅក្នុងពិធីទិវាជាតិអប់របណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវ:TVET DAY “ក្រោមប្រធានបទ(TVET DAY ) ផ្តល់ជំនាញនិងការងារសមរម្យ” ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់អស់លោក លោកស្រីជាប្រធាន.អនុប្រធានមន្ទីរនានានៅជុំវិញខេត្ត.តំណាងក្រុមហ៊ុន រោងចក្រសហគ្រាសនានា សិស្សនិស្សិត យុវជន សសយក សិស្សនិស្សិតអាហារូបករណ៍សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៧៧៥នាក់ផងដែរ។

លោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានឲ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង បានដំឡើងកម្រិត និងប្រែក្លាយពីមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៤ ដោយមានការិយាល័យចំនួន ០៥ និងដេប៉ាតឺម៉ង់ចំនួន ០៦។

ដោយឡែកសិស្ស និស្សិត កំពុងសិក្សា ឆ្នាំសិក្សា២០២២-២៣៖ (តាមកម្រិត និងជំនាញ) សរុបចំនួន ១១២៩នាក់ ស្រីចំនួន ៣១៥នាក់ កម្រិតបរិញ្ញាបត្រ សរុបចំនួន ១៩៦នាក់ ស្រីចំនួន ៣៦នាក់។ កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស បរិញ្ញាបត្ររង ៦៣៩នាក់ ស្រីចំនួន ១៧៥នាក់។ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១-៣ ចំនួន ២៤០នាក់ ស្រីចំនួន ១០៤នាក់។

នាឱកាសនោះឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក លោកគ្រូ-អ្នកគ្រូ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលបានរៀបចំទិវាជាតិដ៏មានសារៈសំខាន់នេះឡើង។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថា: មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ត្រូវទទួលរ៉ាប់រងការងារធំៗក្នុងដំណាក់កាលបរិវត្តន៍ បច្ចេកវិទ្យា ក៍ដូចជាបដិវត្តឧស្សាហកម្មជំនាន់ទី៤ (IR4.0) ដើម្បីលើកកម្ពស់គុណភាពបណ្តុះបណ្តាល ផលិតភាពការងាររបស់កម្មករ និយោជិត នៅក្នុងតំបន់ជាពិសេសក្នុងខេត្តស្វាយរៀង របស់យើងត្រូវបានអ្នកបណ្តាក់ទុន អ្នកវិនិយោគធំៗកំពុងតែបង្កើននូវរោងចក្រ សហគ្រាសជាច្រើន ដែលអាចមានលទ្ធភាពទទួលយកកម្មករ ឱ្យចូលបម្រើការងារ ប៉ុន្តែអ្វីដែលសំខាន់គឺប្រជាពលរដ្ឋភាគច្រើនពុំមានជំនាញ ខ្វះបំនិនជីវិត ដើម្បីឈោងចាប់យកការងារដែលទទួលបានប្រាក់កម្រៃខ្ពស់ ស្របតាមទីផ្សារការងារ បញ្ហាទាំងអស់នេះ មានការពាក់ព័ន្ធដោយផ្ទាល់ ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដែលមានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញជូនប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេទទួលបាននូវចំណេះដឹង និងមានសមត្ថភាពគ្រប់គ្រាន់ ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានធ្វើការជម្រុញក៏ដល់ លោក លោកស្រី អ្នកពាក់ព័ន្ធ ទាំងអស់សូមចូលរួមសហការជាមួយវិទ្យាស្ថានក្នុងកំណត់មុខជំនាញសិក្សា ការអភិវឌ្ឍកម្មវិធីសិក្សា ដើម្បីឱ្យស្របតាម ស្ថានភាពទីផ្សារការងារបច្ចុប្បន្ន និងចូលរួមសហការក្នុងផ្តល់ទីកន្លែងសម្រាប់ឱ្យសិក្ខាកាម សិស្ស-និស្សិត ក្នុងការចុះកម្មសិក្សា ក៏ដូចជាទទួលសិក្ខាកាម សិស្ស-និស្សិត ឱ្យចូលបម្រើការងារនៅពេលបញ្ចប់ការសិក្សា៕ ដោយ:PK

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.