ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោត សម្រាប់ដំណើរការបោះឆ្នោតបាន ចំនួន ១១ រាជធានី ខេត្ត រួចហើយ ខណៈគ្រោងបោះពុម្ព ជាង១៣លានសន្លឹក

គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោត សម្រាប់ដំណើរការបោះឆ្នោតបាន ចំនួន ១១ រាជធានី ខេត្ត រួចហើយ ខណៈគ្រោងបោះពុម្ព ជាង១៣លានសន្លឹក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គ.ជ.ប បានបោះពុម្ពសន្លឹកឆ្នោត សម្រាប់ដំណើរការបោះឆ្នោតបាន ចំនួន ១១ រាជធានី ខេត្ត រួចហើយ ខណៈគ្រោងបោះពុម្ព ជាង១៣លានសន្លឹក

ភ្នំពេញ៖ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណត្តិទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត(គ.ជ.ប) បានបោះពុម្ពសន្លឹកឆ្នោត ដោយគម្រោងបោះពុម្ព ១ ៣លាន សន្លឹកនិងចំណាយសថវិកាសម្រាប់ដំណើរការបោះឆ្នោតជាង៥០លានដុល្លារ។ នេះបើតាម អ្នក នាំពាក្យគ.ជ.ប។

 

 

​ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅចំពោះមុខតំណាងគណបក្សនយោបាយ ចូលរួម ប្រកួតប្រជែង ក្នុងការបោះឆ្នោត អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មានដើម្បី ចូលរួមពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើស តាំងតំណាង រាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម លោក ហង្ស ពុទ្ធាសមាជិកនិងជាអ្នកនាំពាក្យ បានបញ្ជាក់ថា សន្លឹកឆ្នោតដែលនឹងបោះពុម្ពជាង ១៣ លាន សន្លឹក គឺចែកចេញជា ២ ប្រភេទ ដោយប្រភេទទី១ គឺជាប្រភេទសន្លឹកឆ្នោត ដែលនឹងបញ្ជូន ទៅការិយាល័យបោះឆ្នោត ជាង ២.៣០០ ការិយាល័យ និងប្រភេទទី២ សន្លឹកឆ្នោតជាង ១លាន ២សែនសន្លឹក គឺតម្កល់ទុកនៅគណៈកម្មការខេត្ត រៀបចំការបោះឆ្នោត ត្រៀមបម្រុង ដើម្បីដោះស្រាយ បញ្ហាជាយថាហេតុណាមួយ ដែលអាចនឹងកើតឡើង។

 

ឯកឧត្តមអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា «សម្រាប់ដំណើរ ការបោះពុម្ពសន្លឹកឆ្នោត ជាង ១៣ លានសន្លឹក ចំណាយថវិកាជាង ២ លានដុល្លារ។ សរុបថវិកា សម្រាប់ការបោះ ឆ្នោតនេះ ជាង ៥០លានដុល្លារ។ ទឹកខ្មៅជ្រលក់ដៃ បញ្ជាទិញពីឥណ្ឌា ជាង ៥ម៉ឺន ២ពាន់ដប។ ជាមួយគ្នានោះដែរឯកឧត្តមអ្នកនាំពាក្យបានឲ្យដឹងថា សន្លឹកឆ្នោតបោះពុម្ពរួចរាល់បាន ១១ខេត្ត ហើយកាលពីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។

សូមជម្រាបថាដំណើរ ការរៀបចំបោះពុម្ពសន្លឹកឆ្នោត និងប្រព្រឹត្តទៅជាប្រក្រតី គ.ជ.ប អញ្ជើញភាគី ពាក់ព័ន្ធ ទាំងគណបក្សនយោបាយ ដើម្បីពិនិត្យមើលការបោះសន្លឹកឆ្នោត ហើយ មន្ត្រីជំនាញរបស់ គ.ជ.ប បានត្រៀមរៀបចំកម្លាំង ដើម្បីទៅយាមការពារ នៅកន្លែងទីតាំង បោះពុម្ពសន្លឹកឆ្នោត ផងដែរ។ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ គំរូសន្លឹកឆ្នោត សម្រាប់បោះពុម្ព បានបញ្ជូនទៅដល់រោងពុម្ពហើយ។ ចំណែកឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដែលចុះពិនិត្យទីតាំងបោះពុម្ពសន្លឹកឆ្នោត ដែលបានឱ្យដឹងថា សម្រាប់ដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រ អាណត្តិទី៧នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ បានដំណើរការដោយរលូន។ ឯកឧត្តមប្រធានថា ក្នុងកិច្ចការងារឆ្ពោះទៅកាន់ការបោះឆ្នោត គ.ជ.ប បានបំពេញការងា រជាបន្តបន្ទាប់ទៅតាមផែនការមេ និងប្រតិទិនរបស់ខ្លួនតាមច្បាប់កំណត់។

សម្រាប់ការចូលរួម បោះឆ្នោតគ.ជ.បបានទទួលគណបក្សនយោបាយចំនួន១៨ និងបាន រៀបចំចាប់លំដាប់ថ្នាក់ លេខរៀងសម្រាប់ដាក់លើសន្លឹកឆ្នោត រួចហើយ។ ឯកឧត្តមបញ្ជាក់ថា «ពេលនេះ គ.ជ.ប កំពុងដំណើរការបោះពុម្ពសន្លឹកឆ្នោត ហើយការ បោះពុម្ពសន្លឹកឆ្នោតលើកនេះក៏ដូចជាលើកមុនៗដែរ គឺរៀងរាល់ការបោះ ឆ្នោតសកលគ.ជ.ប តែងតែអញ្ជើញបណ្តាភាគីពាក់ព័ន្ធមកចូលរួមដើម្បីពិនិត្យនូវដំណើរ ការបោះពុម្ពសន្លឹកឆ្នោត»។

សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គឺមានគណបក្សនយោបាយ ចំនួន ១៨ ចូលរួមប្រកួតប្រជែង ហើយកាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គ.ជ.ប បានរៀបចំពិធីចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោត នៅលើសន្លឹកឆ្នោត សម្រាប់ការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។

ជាលទ្ធផលនៃការចាប់ឆ្នោត ដើម្បីកំណត់ លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣គឺ

១. គណបក្ស សំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ,

២. គណបក្សខ្មែរតែមួយ,

៣. គណបក្សសញ្ជាតិកម្ពុជា,

៤. គណបក្សខ្មែររួបរួមជាតិ,

៥. គណបក្សកម្លាំងប្រជាធិបតេយ្យ,

៦. គណបក្សកសិករ,

៧. គណបក្សស្រ្តីដើម្បីស្ត្រី,

៨. គណបក្សខ្មែរឈប់ក្រ,

៩. គណបក្សហ្វ៊ុនស៊ិនប៉ិច,

១០. គណបក្សធម្មាធិបតេយ្យ, ១១. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន,

១២. គណបក្សបំណងពលរដ្ឋ,

១៣. គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច, ១៤. គណបក្សឯកភាព ជាតិខ្មែរ,

១៥. គណបក្សខ្មែរអភិរក្ស,

១៦. គណបក្សយុវជនកម្ពុជា,

១៧. គណបក្ស ជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និង

១៨. គណបក្សប្រជាជនកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.