ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលរងខេត្តស្វាយរៀងចុះពិនិត្យការកសាងទីបញ្ជាការស្រាលប្រឆាំងបទល្មើសព្រៃឈើនិងការរុកទន្ទ្រានយកដីរដ្ឋនៅស្រុករមាសហែក

អភិបាលរងខេត្តស្វាយរៀងចុះពិនិត្យការកសាងទីបញ្ជាការស្រាលប្រឆាំងបទល្មើសព្រៃឈើនិងការរុកទន្ទ្រានយកដីរដ្ឋនៅស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលរងខេត្តស្វាយរៀងចុះពិនិត្យការកសាងទីបញ្ជាការស្រាលប្រឆាំងបទល្មើសព្រៃឈើនិងការរុកទន្ទ្រានយកដីរដ្ឋនៅស្រុករមាសហែក

 ស្វាយរៀង: លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀងនិងជាប្រធានគណៈបញ្ជាការគ្រប់គ្រងដឹកនាំកម្លាំងទប់ស្កាត់បទល្មើសព្រៃឈើនារសៀលថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២៣ នេះបានអញ្ជើញចុះពិនិត្យទីតាំងដើម្បីកសាងទីបញ្ជាការស្រាលក្នុងការអនុវត្តវិធានការទប់ស្កាត់បទល្មើសព្រៃឈើនិងការរុករានទន្ទ្រានយកដីរដ្ឋស្ថិតក្នុងឃុំក្រសាំងឃុំអណ្ដូងត្របែកនិងឃុំត្រស់ស្រុករមាសហែកខេត្តស្វាយរៀង។

បើតាមមន្ត្រីសាលាស្រុករមាសហែកបានឲ្យដឹងថា ទីបញ្ជាការស្រាលដែលកំពុងសាងសង់នៅពេលនេះគឺស្ថិតនៅក្នុងភូមិត្រពាំងស្មាច់ ឃុំអណ្តូងត្របែក ស្រុករមាសហែក ធ្វើអំពីឈើ និងដំបូលប្រក់ស័ង្កសីដែលមានទំហំ ៦ * ១២ ម៉ែត្ររួមមានបន្ទប់ទឹក អណ្ដូងទឹកនិងតង់សម្រាប់ឲ្យកម្លាំងចម្រុះស្នាក់នៅដើម្បីប្រចាំការផងដែរ។

លោកបានបន្តឲ្យដឹងទៀតថា ចំពោះការចំណាយគឺជារបស់រដ្ឋបាលខេត្តហើយការប្រចាំការវិញមន្ត្រីនៅទីបញ្ជាការស្រាលគឺនៅប្រចាំការរហូតទាល់តែធ្វើការបោះព្រំដីរួចរាល់ជាស្ថាពរទើបដកកម្លាំងត្រឡប់មកវិញ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១២ខែមិថុនាឆ្នាំ ២០២៣ រដ្ឋបាលខេត្តស្វាយរៀងបានចេញសេចក្តីសម្រេចស្ដីពីការបង្កើតគណៈបញ្ជាការគ្រប់គ្រងដឹកនាំកម្លាំងទប់ស្កាត់បទល្មើសព្រៃឈើលេខ ០៧៩/២៣ស.ស.រ សម្រេចត្រូវបានបង្កើតគណៈបញ្ជាការក្នុងការអនុវត្តវិធានការទប់ស្កាត់បទល្មើសព្រៃឈើការរុករានទន្ទ្រានយកដីរដ្ឋស្ថិតក្នុងឃុំក្រសាំង ឃុំអណ្ដូងត្របែក និងឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀងដែលមានលោក ម៉ែន អេង ជាប្រធានហើយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទជាសមាជិក.លោកអភិបាលស្រុករមាសហែកព្រមទាំងប្រធានមន្ទីរនានាដែលមានការពាក់ព័ន្ធជាច្រើនអង្គភាពទៀតដើម្បីទប់ស្កាត់បទល្មើសព្រៃឈើនៅស្រុករមាសហែកខេត្តស្វាយរៀង៕ P / N

    

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.