ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រុញឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងពន្លឿនសកម្មភាពបោសសម្អាតមីនដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រុញឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងពន្លឿនសកម្មភាពបោសសម្អាតមីនដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រុញឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងពន្លឿនសកម្មភាពបោសសម្អាតមីនដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រុញឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងពន្លឿនសកម្មភាពបោសសម្អាតមីនដើម្បីសម្រេចបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកស្រី Jung-yeon Shin នាយករងភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោកស្រី  Chintana Vongpaseuth លេខាទី១នៃស្ថានទូតអូស្រ្តាលី និងលោក Matthew Allen លេខាទូតទី១ នៃស្ថានទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា ថៃ និងឡាវ ព្រមទាំងមានការចូលរួមពីក្រុមការងាររៀបចំផែនការសកម្មភាពមីខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណសម្រាប់ការគាំទ្រប្រកបដោយទឹកចិត្តសប្បុរសជូនចំពោះអង្គការ UNDP រាជរដ្ឋាភិបាលនិងប្រជាជននៃប្រទេសអូស្រ្តាលី សាធារណរដ្ឋកូរ៉េ និងណូវែលហ្សឺឡង់ ក្នុងចំណោមប្រទេសដទៃទៀត ដែលបានចូលរួមគាំទ្រការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើងជម្រាបប្រាប់អង្គប្រជុំថា សកម្មភាពមីនរយៈពេលជាង ៣០ ឆ្នាំនេះ កម្ពុជា រួមជាមួយដៃគូអភិវឌ្ឍន៍ បានធ្វើការបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីចំនួន ២៥៧៩ គីឡូម៉ែត្រក្រឡា។ ដីទាំងនោះ ត្រូវបានប្រគល់ជូនសហគមន៍វិញសម្រាប់គោលបំណដូចជាកសិកម្ម ការតាំងលំនៅថ្មី ផ្លូវថ្នល់ សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធសង្គមផ្សេងៗជាដើម។ ចាប់ពីឆ្នាំ២០២២ បន្ថែមលើថវិកាចូលរួមពីដៃគូអភិវឌ្ឍន៍ និងប្រភពផ្សេងៗ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានកៀរគរធនធានបន្ថែម និងជម្រុញឲ្យមានការចូលរួមពីវិស័យឯកជន និងសប្បុរសជននានា ក៏ដូចជាបានទម្លាក់នូវកញ្ចប់ថវិកាជាតិ តាមរយៈ “មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥” ដើម្បីបំពេញបន្ថែមនូវមហិច្ឆតាដោះស្រាយបញ្ហាមីនឲ្យអស់ត្រឹមឆ្នាំ២០២៥។

ក្រៅពីផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ២០២៣ដែលកំពុងដំណើរការ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តការគាំទ្រនូវផែនការបោសសម្អាតមីនសម្រាប់ឆ្នាំ២០២៤-២០២៥បន្ថែមទៀត ដោយគ្រោងនឹងបោសសម្អាតក្នុងទំហំផ្ទៃដីមានមីននៅសល់ប្រមាណជា ៣៥៩ គីឡូម៉ែត្រក្រឡា និងប្រើប្រាស់ថវិកាចំនួន ៧៨ លានដុល្លារអាមេរិក ព្រមទាំងបានជម្រុញឲ្យបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ និងពន្លឿនសកម្មភាពដើម្បីសម្រេចបាននូវគោលដៅកំណត់។

ឯកឧត្តមបន្តទៀតថា “ប្រសិនបើសកម្មភាពមីន គឺជាអ្នកផ្តល់លទ្ធភាពឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ផ្តល់ផែនទីបង្ហាញផ្លូវសម្រាប់អនាគតឲ្យកាន់ប្រសើរឡើង អនាគតដែលមានវិបុលភាព បរិយាប័ន្ន និងនិរន្តរភាព សូមឲ្យទទួលយកនូវរបៀបវារៈ តម្រឹមកិច្ចខិតខំប្រែង និងធ្វើការរួមគ្នាឆ្ពោះទៅរកពិភពលោកដែលគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ”។

លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា បានទទួចឲ្យដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តការគាំទ្រ និងបង្កើននូវកញ្ចប់ថវិការបស់ខ្លួន ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ពន្លឿនឈានទៅសម្រេចគោលដៅឆ្នាំ២០២៥ ឲ្យកាន់តែឆាប់។ តំណាងស្ថានទូតអូស្រ្តាលី បានលើកឡើង កម្ពុជា បានបង្កើតនូវប្រវត្តិសាស្រ្តថ្មីមួយទៀត សម្រាប់វិស័យសកម្មភាពមីន ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានទៅសម្រេចនូវគោលដៅរបស់ខ្លួន។

ដៃគូអភិវឌ្ឍន៍ទាំងអស់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានក្នុងការងារសកម្មភាពមីននៅកម្ពុជា ក្នុងការផ្តល់ដីសុវត្ថិភាព និងជួយសង្រ្គោះប្រជាជនកម្ពុជាចេញពីការគំរាមដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ព្រមទាំងប្តេជ្ញាបន្តគាំទ្រនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ចប់បញ្ហាមីនដែលបានដឹងឲ្យអស់ក្នុងឆ្នាំ២០២៥។ ជាមួយគ្នានេះផងដែរ ដៃគូអភិវឌ្ឍន៍ បានសម្តែងនូវការអបអរសាទរ និងគាំទ្រដល់កម្ពុជា ដែលនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទសកលលើកទី៣ ស្តីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងជនមានពិការភាព ក្នុងខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ ដែលមានប្រទេសចំនួន ៤៥ ចូលរួម។
         

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.