ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញនិងការងារសមរម្យ”
(ខេត្តកណ្ដាល)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី០៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោក វ៉ុន សុភ័ក្រ អនុប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកណ្ដាល បានអានសារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី០៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញនិងការងារសមរម្យ”។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា៖ ទិវាជាតិនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់ន ការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបន្តទៀតថា៖រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បាននិងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើគ្រប់វិស័យ ជាពិសេស ការអភិវឌ្ឍវិស័យការងារ រួមទាំងការបង្កើតការងារ ការពង្រឹងភាពសុខដុមរមនានៃទំនាក់ ទំនងវិជ្ជាជីវៈ ព្រមទាំងជំរុញការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យឆ្លើយតបទៅនឹងតម្រូវ ការទីផ្សារការងារ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ការលើកស្ទួយជីវភាពប្រជា ពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកបដោយចីរភាពដូចបានរំលេចឡើងនៅក្នុងយុទ្ធសាស្ត ចតុកោណដំណាក់កាលទី៤។ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ ក៏បានបង្ហាញ នូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាភស្តុតាង ច្បាស់លាស់ក្នុងបរិបទនៃការបង្កើតការងារដើម្បីបង្កើនល្បឿនកំណើនសេដ្ឋកិច្ច ហើយផែនការយុទ្ធ សាស្ត្រនេះ ក៏បានបែងចែកនូវសកម្មភាពសំខាន់ៗមួយចំនួនសម្រាប់ ក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈដើម្បី អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ទាក់ទងនឹងការ អប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់បន្ថែមទៀតថា៖ ដើម្បីឆ្លើយ តបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ កម្មវិធីបណ្តុះបណ្តាលជំនាញត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅ តាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាព អាច ឆ្លងទៅមកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្តសិក្សានៅពេលណា ទីកន្លែងណា និងវិធីណាក៏បាន ស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋម្នាក់ៗ ដើម្បីចូល រួមសម្រេចឱ្យបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ អភិវឌ្ឍធនធានមនុស្សជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា “យុវជនម្នាក់មានជំនាញ មួយយ៉ាងតិចប្រចាំជីវិត”។
លោក ច្រឹង ណារី នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន បានអោយដឹងថា វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែនមានកម្រិតនៃការបណ្ដុះបណ្ដាល៖
១.កម្រិតបរិញ្ញាបត្រវិស្វករ(៤ឆ្នាំ)
២. ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស/បរិញ្ញាបត្ររង(២ឆ្នាំ)
៣. ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១.២.៣(១ឆ្នាំ/១កម្រិត)
៤. ថ្នាក់វិញ្ញាបនបត្រវិជ្ជាជីវៈ (រយៈពេល ៤ខែ និង១សប្ដាហ៍)
+លើកម្រិតជំនាញ មានដូចជា៖
១. ជំនាញអគ្គិសនី
២. ជំនាញបរិក្ខាត្រជាក់
៣. ជំនាញ សំណង់ស៊ីវិល
៤. ជំនាញ ពត៌មានវិទ្យា
៥. ជំនាញ យន្តសាស្ត្ររថយន្ត
៦. ពសុពេទ្យ/ពេទ្យសត្វ
៧. ភាសាអង់គ្លេស៕




