ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា រក្សាឈ្មោះ និងបុព្វហេតុដដែល តែលទ្ធផលមិនដដែលទេ គឺកែទម្រង់វិធីសាស្ត្រ បម្រើប្រជាជន ឲ្យកាន់តែមានប្រសិទ្ធភាព សូមជឿទុកចិត្តចុះ 

បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា រក្សាឈ្មោះ និងបុព្វហេតុដដែល តែលទ្ធផលមិនដដែលទេ គឺកែទម្រង់វិធីសាស្ត្រ បម្រើប្រជាជន ឲ្យកាន់តែមានប្រសិទ្ធភាព សូមជឿទុកចិត្តចុះ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈវីដេអូខ្លីមួយដែលបង្ហោះតាមបណ្តាញទំនាក់ទំនងសង្គមផ្លូវការ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣នេះ បានពន្យល់នូវអ្វីដែលមិនប្រែប្រួល និងអ្វីដែលប្រែប្រួល សម្រាប់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាង ៤០ឆ្នាំ ក្នុងការដឹកនាំប្រទេស។

លោកបណ្ឌិតបានលើកឡើងថា អ្វីដែលដដែលសម្រាប់គណបក្សប្រជាជនកម្ពុជា ទី១ គឺរក្សាឈ្មោះដដែល «ស្លាប់មិនដូរឈ្មោះ រស់មិនដូរត្រកូល»។ គណបក្សប្រជាជនកម្ពុជា នៅតែរក្សាឈ្មោះជាគណបក្សរបស់ប្រជាជនកម្ពុជា។ ទី២ គឺបុព្វហេតុរបស់គណបក្សប្រជាជនកម្ពុជា មិនដូរនោះទេ គ្រប់កាលៈទេសៈទាំងអស់ គឺត្រូវបម្រើជាតិ និងប្រជាជន។

លោកបន្តថា អ្វីដែលផ្លាស់ប្តូរ និងប្រែប្រួលនោះ គឺការកែទម្រង់គោលនយោបាយ ប្រែប្រួលគ្រប់កាលៈទេសៈ ដើម្បីឲ្យជាតិខ្លាំង ប្រជាជនខ្លាំង។

លោកបណ្ឌិតបានបញ្ជាក់ទៀតថា «គណបក្សប្រជាជនកម្ពុជា យើងដូរខ្លួនឯង​ ដូរជានិច្ចកាលតាមកាលៈទេសៈ ដើម្បឲ្យប្រទេសយើងអភិវឌ្ឍន៍ នេះហើយការផ្លាស់​ប្តូរពិតប្រាកដ មិនត្រូវផ្លាស់ប្តូរឲ្យតែលឺ ដូចឈ្មោះដដែលសុំដូរសាកល្បង កុំអី! ត្រូវគិតមើលមានលទ្ធផលឬអត់? បើសិនជាអ្នកដឹកនាំប្រទេសគណបក្ស មិនបានបង្កើតលទ្ធផល ប្តូរលទ្ធផលដើម្បីបម្រើប្រជាជនយ៉ាងល្អ ចាំដូរទៅ តែបើគណបក្សមួយ ដឹកនាំប្រទេសបង្កើតលទ្ធផល សមិទ្ធផលថ្មីៗ ឲ្យប្រជាពលរដ្ឋរហូត នេះហើយការប្រែប្រួលការផ្លាស់ប្តូរ ដែលវិជ្ជមានសម្រាប់ប្រជាជន ជឿទុកចិត្តចុះ ហើយជឿទុកចិត្តគណបក្សប្រជាជនកម្ពុជាចុះ យើងនឹងបន្តធ្វើយ៉ាងណាផ្លាស់ប្តូរនូវសមិទ្ធផលថ្មីៗ ទំនើបកាន់តែល្អជូនប្រជាជាតិយើង ប្រជាជនយើងតទៅទៀតនេះ ជាការប្តេជ្ញាចិត្ត គោលនយោបាយរបស់យើង»។

លោកបន្តថា «គណបក្សប្រជាជនកម្ពុជា ឈ្មោះដដែល បុព្វហេតុដដែល តែលទ្ធផលមិនដដែលទេ កែទម្រង់វិធីសាស្ត្រដើម្បីបម្រើប្រជាជន ឲ្យកាន់តែប្រសើរ នេះហើយបក្សយើង ជឿចុះ សប្បាយចិត្តចុះ រីកចម្រើនគ្រប់ជំនាន់»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.