លោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ៨៤៥ គ្រួសារមកពី០៤ភូមិ!
ខេត្តស្វាយរៀង ៖ លោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ០៤ភូមិស្ថិតនៅក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង នាថ្ងៃទី១៣,១៤ ខែមិថុនាឆ្នាំ២០២៣នេះ ។
លោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែត្រូវជាម្តាយបង្កើត របស់លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និងកូនៗ បាននាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋចំនួន៨៤៥ គ្រួសារ ០៤ភូមិនៅក្នុងមូលដ្ឋានឃុំសង្កែ ហើយលោកជំទាវបានជួបសំណេះសំណាល និងបានពាំនាំនូវពាក្យផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ដែលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាពីចម្ងាយផងដែរ ។
នៅក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោកហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល, លោកនាយករងរដ្ឋបាលសាលាស្រុករំដួល, អនុប្រធានក្រុមការងារចុះជួយឃុំសង្កែ, មន្ត្រីសាលាស្រុក លោកមេឃុំសង្កែ និង ប្រជាជនកម្ពុជានៅក្នុងឃុំសង្កែ ។
លោកហែម សុីណា បានថ្លែងនៅក្នុងពិធីនោះថាលោកពិតជាចិតស្ញើចសសើនូវទឹកចិត្តលោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី និងកូនៗរបស់គាត់រួមមាន ៖ លោកស្រី ឈាង ម៉ាឡៃ និងស្វាមុី ព្រមទាំងបុត្រ ,លោក ឈាង ម៉ាឡា និងលោកស្រី ព្រមទាំងបុត្រ ,លោក ហេង ឌី និងលោកស្រី ព្រមទាំងបុត្រ, លោកឧត្តមសេនីយ៍ទោ ហេង ឡាលីន និងលោកជំទាវ ព្រមទាំងបុត្រ។ ដោយលោកជំទាវ និងកូនៗតែងតែចំណាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនជួយឧត្ថម្ភកសាងនូវសមមិទ្ធផលផ្សេងៗនៅក្នុងមូលដ្ឋានឃុំសង្កែយ៉ាងច្រើនគួរឲ្យកត់សម្គាល់ជាបន្តបន្ទាប់ ។
នៅក្នុងពិធីជួបសំណេះសំណាលនោះក៏មានការចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចំនួន ៨៤៥គ្រួសារមកពីភូមិ តាណែង, ភូមិស្វាយរំពារ, ភូមិគោកស្រម៉ និង ភូមិតាជោរ ក្នុងភូមិសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។
អំណោយដែលទទួលបានក្នុងម្នាក់ៗរួមមាន៖សារ៉ុង,ក្រម៉ា ,ទឹកសុទ្ធ,ទឹកក្រូច និង ថវិកាម្នាក់ៗ ចំនួន១ មុឺនរៀល ផងដែរ។
ឆ្លៀតនៅក្នុងឱកាសនោះផងដែរលោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែបានមានប្រសាសន៍ណែនាំពន្យល់ដល់បងប្អូនប្រជាពលរដ្ឋដែលមកទទួលអំណោយទាំងអស់ សូមកុំចាញ់បោកលើគណបក្សនយោបាយផ្សេង ត្រូវជឿជាក់លើកគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំអស់រយៈ ពេលជាង៤៣ឆ្នាំហើយក្រោមម្លប់សន្តិភាព និងការរីកចំរើននៅគ្រប់វិស័យ។
លោកជំទាវបានលើកឡើងថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ នាំមកនូវសន្តិភាព សុខដុមរម្យនា រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ខិតខំកសាងប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់សព្វបែបយ៉ាងដល់បច្ចុប្បន្ននេះ ។ ជាពិសេស ថ្នាក់ដឹកនាំគណបក្សប្រជា ជនតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ទីណាប្រជាពលរដ្ឋមានទុក្ខ ទីនោះមានមុខថ្នាក់ដឹកនាំគណបក្សប្រជាជនជួយជានិច្ច ហើយចំណុចពិសេសទៀតនោះគឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋដូចមេបក្សផ្សេងៗនោះទេ ពោលគឺនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ ។
លោកជំទាវព្រឹទ្ធមហាឧបាសិកាពុទ្ធសាស នូបត្ថម្ភក៏ ហុឹម ម៉ាលី បានបញ្ជាក់ថាអំណោយ និងថវិកាដែលយកមកកសាងគឺបានមកពីការជួយឧបត្ថម្ភពីលកូនៗរបស់លោកជំទាវ ជាពិសេសកូនពៅលោកជំទាវ គឺឯកឧត្តម ហេង ឡាលីន ដែលតែងតែផ្តល់ថវិកាផ្ទាល់ខ្លួនឲ្យលោកជំទាវធ្វើបុណ្យធ្វើទានចែកអំណោយជូនបងប្អូនដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនពិការជាបន្តបន្ទាប់។
លោកជំទាវក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ សូមបងប្អូនទាំងអស់គ្នានាំគ្នាទៅចូលរួមបោះឆ្នោតកុំបីខាន និងសូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋជួបប្រទះពុទ្ធពរទាំង ៤ប្រការអាយុវណ្ណៈសុខៈពលៈកុំបីភ្លៀងទៀតឡើយ៕




