ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សាហាវ​មែន​! ថៅកែ​ឃ្លាំង​ស្តុក​គ្រឿង​ស្នោរ​សម្រប់​វេច​ខ្ចប់​ចំណីអាហារ គ្រាន់តែ​គេ​ប្រាប់​ឱ្យ​យក​រថយន្ត​ចេញ​ពី​មុខ​ផ្ទះ​គេ ស្រាប់តែ​បញ្ជា​កូនចៅ​ខ្ញុំបំរើ​ប្រមាណ​ជាង​១០​នាក់ សម្រុក​វាយ​ទៅលើ​គ្រូបង្រៀន​ម្នាក់ និង​អ្នកកាសែត​ម្នាក់​ប្រេះរ​លា​ក្បាល​

សាហាវ​មែន​! ថៅកែ​ឃ្លាំង​ស្តុក​គ្រឿង​ស្នោរ​សម្រប់​វេច​ខ្ចប់​ចំណីអាហារ គ្រាន់តែ​គេ​ប្រាប់​ឱ្យ​យក​រថយន្ត​ចេញ​ពី​មុខ​ផ្ទះ​គេ ស្រាប់តែ​បញ្ជា​កូនចៅ​ខ្ញុំបំរើ​ប្រមាណ​ជាង​១០​នាក់ សម្រុក​វាយ​ទៅលើ​គ្រូបង្រៀន​ម្នាក់ និង​អ្នកកាសែត​ម្នាក់​ប្រេះរ​លា​ក្បាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សាហាវ​មែន​! ថៅកែ​ឃ្លាំង​ស្តុក​គ្រឿង​ស្នោរ​សម្រប់​វេច​ខ្ចប់​ចំណីអាហារ គ្រាន់តែ​គេ​ប្រាប់​ឱ្យ​យក​រថយន្ត​ចេញ​ពី​មុខ​ផ្ទះ​គេ ស្រាប់តែ​បញ្ជា​កូនចៅ​ខ្ញុំបំរើ​ប្រមាណ​ជាង​១០​នាក់ សម្រុក​វាយ​ទៅលើ​គ្រូបង្រៀន​ម្នាក់ និង​អ្នកកាសែត​ម្នាក់​ប្រេះរ​លា​ក្បាល​

ភ្នំពេញ​៖ រឿង​ផ្លូវ​ចេញចូល​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ០២​នាក់ គ្រាន់តែ​ប្រាប់​ឲ្យ​ថៅកែ​ឃ្លាំង​ស្តុក​គ្រឿង​ស្នោរ​សម្រាប់​វេច​ខ្ចប់​ចំណីអាហារ ឲ្យ​យក​រថយន្ត​ចេញ​ពី​ផ្នែក​ខាងមុខផ្ទះ ដើម្បី​ងាយស្រួល​រថយន្ត​ចេញ​ចូល​ផ្ទះ​របស់​ខ្លួន ស្រាប់តែ​ថៅកែ​លក់​ស្នោរ​រូបនោះ​បាន​ខឹងសម្បារ ហើយ​ហៅ​កម្មករ​មក​ព្រួត​គ្នា​វាយ​ទាំង​កម្រោល​បណ្តាលអោយរ​ង​របួស​យ៉ាង​ធ្ងន់ធ្ងូ​។​

​ពាក់ព័ន្ធ​ករណី​អំពើហិង្សា​ខាង​លើ​នេះ​បាន​កើតឡើង នៅវេលា​ម៉ោង ២១​និង​៤០​នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២៣​នេះ ស្ថិត​ត្រង់​ចំណុច​ផ្លូវ​ប៉េតុង ក្នុង​ភូមិ​ត្រពាំង​ល្វា​២ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ជាក់ស្តែង បុរស​ទាំង​០២​នាក់ មាន​ម្នាក់​ជា​គ្រូបង្រៀន រងរបួស​បាក់​ម្រាមដៃ និង​ម្នាក់​ទៀត ផុង​លលា​ក្បាល កំពុង​ស្ថិត​ក្នុង​ការសង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​។​

​មន្ត្រី​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានឲ្យដឹងថា ករណី​អំពើហិង្សា​នេះ កើតឡើង​នៅ​ម៉ោង​ប្រមាណ ២១​យប់ នៅ​ថ្ងៃ​ទី​១៣ ខែមិថុនា ជន​បង្ក​ជា​ម្ចាស់​ឃ្លាំង​គ្រឿង​ជ័រ​ស្នោ និង​កូនចៅ​មាន​គ្នា​ប្រមាណ​ជាង​១០​នាក់ បាន​ព្រួត​គ្នា​វាយ​លើ​ជនរងគ្រោះ​ជា​អ្នក​ជិតខាង​គ្នា ព្រោះ​ទំនាស់​រឿង​ថត​ឡាន​ដឹក​ឥ​វ៉ាន់​ពេញ​ផ្លូវ ពិបាក​ដល់​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ចេញចូល​លំនៅដ្ឋាន និង​ផ្ទះសម្បែង​របស់គាត់​។​

​សមត្ថកិច្ច​ប៉េអឹម​បានឱ្យដឹង​ទៀត​ថា ជនរងគ្រោះ​ទាំង ០២​នាក់ មានឈ្មោះ​ដូច​ខាងក្រោម​៖
​ទី​១- ឈ្មោះ ឈុន វុទ្ធី ជា​គ្រូបង្រៀន​នៅ​សាលា​ពោធិ៍ចិនតុង បាន​រងរបួស​បាក់​ម្រាមដៃ និង​ម្នាក់​ទៀត​ឈ្មោះ យ៉ាវ វាសនា មាន​តួនាទី​ជា​”​ចាងហ្វាង​សារព័ត៌មាន រស្មី​ឱ្យ​រ៉ា​ល់​” បាន​រងរបួស​យ៉ាង​ធ្ងន់ធ្ងូ ក្បាល​របស់​លោក​ត្រូវបាន​ជនបង្ក​វាយ​និង​វត្ថុ​រឹង​បណ្តាលអោយ​ស្រាំ​លលា​ក្បាល​។

​សមត្ថកិច្ច​ជំនាញ​បន្តថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​នៅក្នុង​ផ្ទះ​ធម្មតា ប៉ុន្តែ​ដោយសារ​ម្ចាស់​ឃ្លាំង​ស្តុក​គ្រឿង​ស្នោរ​ជ័រ សម្រាប់​វេច​ខ្ចប់​ចំណីអាហារ បាន​ចត​រថយន្ត​ដឹក​ទំនិញ​ចំនួន ០៣​គ្រឿង ទន្ទឹម​គ្នា​ស្ទើរ​បិទ​ផ្លូវ​ចេញចូល​ជិត ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការចេញចូល​ផ្ទះ​របស់​ខ្លួន​នោះ ជនរងគ្រោះ​ក៏​បាន​ប្រាប់​ដើរ​ទៅ​ប្រាប់​ម្ចាស់​ឃ្លាំង​ឲ្យ​យក​រថយន្ត ០១​គ្រឿង ចេញ​ដើម្បី​ឲ្យ​ងាយស្រួល​ចេញ​ចូល​ផ្ទះ ប៉ុន្តែ​ម្ចាស់​ឃ្លាំង​រូបនេះ​មិន​ព្រម​យក​ចេញ​ហើយ​ដោយ​និយាយថា រូបគេ​មិន​យក​រថយន្ត​ចេញ​ទេ បើ​ទើស​ចេញចូល​មិន​រួច​វា​បុក ឬ​ប៉ះ​នោះ ចាំ​គិត​ទៀត​។​

​ខ​ណះពេលនោះ ក៍មាន​ការ​ជជេក​គ្នា​ខ្លាំងៗ ទើប​ខាង​ជន​បង្ក​ឱ្យមាន​ទំនាស់ ស្រែក​ហៅ​ក្រុម​កម្មករ​ជា​បរិវារ​របស់ខ្លួន​ប្រមាណ​ជាង ១០​នាក់ មក​ព្រួត​វាយ​លើ​ជនរងគ្រោះ​ទាំង​០២​នាក់ ទាំង​កម្រោល​តែម្តង​។​

​តាម​សាក្សី​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​បាន​និយាយថា ម្ចាស់​ឃ្លាំង​ដ៏​ធំ​(​ស្តុក​គ្រឿង​ស្នោរ​ជ័រ​)​ដែល​បង្ក​ហិង្សា​ដោយ​ចេតនា​ទៅលើ ជនរងគ្រោះ​រហូត​ដល់​ស្តាំល​លា​ក្បាលនោះ បង្ក​ផល​ប៉ះពា​ក់ពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​នេះ​ជា​យូ​ណាស់​មកហើយ គឺ​មិន​គោរព​សិទ្ធ​អ្នករស់នៅ​ជិតខាង​នោះទេ ដូចជា​ករណី​លើកដាក់​សាង​អីវ៉ាន់ ជា​ទំនិញ​របស់​ពួកគេ ដោយ​មាន​បង្ក​ការរំខាន​រហូត​រាប់​ឆ្នាំ​មកហើយ ប៉ុន្តែ​ម្ចាស់​ឃ្លាំង​រូបនេះ មិន​ខ្វល់​ពី​សុខ​ទុក ឬ​ការប៉ះពាល់​ដល់​អ្នកជិតខាង​ឡើយ​។

​សាក្សី​រស់​បន្តទៀតថា នៅ​យប់កើតហេតុ​ថៅ​ឃ្លាំង​ខាងលើ បាន​ចត​រថយន្ត​រញ៉េរញៃ​ធ្វើឱ្យ​អ្នកជិតខាង​ចេញ​ចូល​ផ្ទះ​មិន​កើត ហើយ​ពេលនោះ​ជនរងគ្រោះ​ក៏​បាន​ប្រាប់​ឱ្យ​ជួយ​សា​រ៉េ​ឡាន​ដឹក​អីវ៉ាន់​ឱ្យ​មាន​របៀបរៀបរយ ដើម្បី​ពួកគាត់​ចេញ​ចូល​ផ្ទះ​ផង ប្រាប់​គារ​ហើយក៍​ពួកគេ​នៅតែ​មិន​ស្តាប់ ហើយ​ថែមទាំង​បញ្ជាក​ម្មករ​បង្ក​អំពើហិង្សា​ដោយ​មាន​ចេតនា​ថែមទៀត​ផង​។​

​ភ្លាមៗ​នោះ​ក៍មាន អ្នកសារព័ត៌មាន បម្រើ​ការងារ​នៅ​ទូរទស្សន៍​ហង្ស​មាស ម្នាក់​ក៍​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​​អន្តរាគមន៍ ប៉ុន្តែ​ក្រុម​ជនបង្ក​ទាំងនោះ​បាន​នាំគ្នា​រត់​ចូលទៅ​ក្នុង​ឃ្លាំង​ចាក់សោរ​ឃ្លាំង​ហើយ​នាំគ្នា​ពួន​សំងំ នៅ​ទីតាំង​ឃ្លាំង​នោះ​យ៉ាង​ស្ងៀមស្ថាត់​បំផុត​។

​តាម​ប្រជាពលរដ្ឋ​ថា ម្ចាស់​ឃ្លាំង​ដែល​មាន​ចិត្តសាហាវ​ខូ​ឃៅ មាន​គំរោង​បង្កើត ហិង្សា​ដោយ​ចេតនា​នេះ កាល​ពី​កន្លងទៅ​ឃ្លាំងទំនិញ​របស់គេ​ធ្លាក់​កើត​មាន​គ្រោះ​អគ្គិភ័យ​ឆេះ​ប៉ះពាល់​ដល់​ផ្ទះ​អ្នកជិតខាង តែ​ករណី​នោះ​និង​បាន​សម្របសម្រួល​គ្នា​យល់ព្រម​ទិញ​ផ្ទះ​ដែល​ឆេះ និង​បាន​ពង្រឹង​ឃ្លាំង​កាន់តែ​ធំ​បន្ថែមទៀត​។ កោយ​ពី​ទិញ​ដី​ពង្រើក​ឃ្លាំងមាន​ទីធ្លារ​ធំ​ហើយ​នោះ ថៅកែ​ឃ្លាំង​រូប​នេះ​ក៍​នៅតែ​បង្ក​ការរំខាន​ដល់​ពលរដ្ឋ​ជិតខាង រហូត​ដល់បង្កើត​កើត​ករណី​ហិង្សា​យ៉ាង​ធ្ងន់ធ្ងូ​ទៅ​លើ​ប្រជាពលរដ្ឋ​ជិតខាង​។ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​រស់នៅ​ជិតខាង​ផ្ទះ​ថៅកែ​លក់​ស្នោរ​ទាំងនោះ​ពួកគាត់​ក៍​នៅតែ​ ​បង្ហាញ​ក្តីបារម្ភ​យ៉ាងខ្លាំង ចំពោះ​គ្រោះ​អគ្គិភ័យ​កើតឡើង​ដោយសារ​តែ​ឃ្លាំង​ថៅកែ​លក់​ជ័រ​ស្នោរ​ខាងលើនេះ​។​

​បើទោះជា​ដូច​ច្នេះ​ក៍ដោយ ជនរងគ្រោះ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជួយ​ផ្តល់​យុត្តិធម៌​ឲ្យ​ពួកគាត់​ផង និង​អំពាវនាវ​ដល់​អាជ្ញាធរ ពិនិត្យ​មើល​ករណី​ឃ្លាំងទំនិញ​នេះ​ផង​ដែរ ព្រោះ​បង្ក​ការរំខាន​សម្រាប់​ការ​រស់នៅ​របស់​ពួក​គាត់​យ៉ាង​ខ្លាំង​ជា​ប្រចាំ​ថ្ងៃ ទាំង​ការលើកដាក់​ទំនិញ និង​ការចត​រថយន្ត​យ៉ាង​អនាធិបតេយ្យ​គ្មាន​សណ្តាប់ធ្នាប់​។​

​ដោយ​មើលឃើញ​ការលំបាក និង​របស់​លោក​គ្រូបង្រៀន​ជា​ជនរងគ្រោះ និង អ្នកសារព័ត៌មាន​ម្នាក់ ឯកឧត្តម​បណ្ឌិត ម៉េង សោភ័ណ្ឌ ប្រធាន​មូលនិធិ​សមាគម អេ​អ៊ី អឹម​អេស​ជេ (AE MSJ) បាន​ប្រកាស​ដល់​សមាជិក សមាជិកា និង​សម្បុរ​ស​ជន​នានា​ជួយ លោក យ៉ាវ វាសនា ចាងហ្វាង​គេហទំព័រ រស្មី​ភ្នំ​ឳ​រ៉ា​ល ត្រូវបាន​ថៅកែ​ឃ្លាំង​ជ័រ និង​កូនចៅ​ព្រួត​វ៉ៃ ធ្វើឲ្យ​មាន​របួស​យ៉ាង​ទម្ងន់ បាន​ប្រះ​លលា​ក្បាល ដើម្បី​ជួយ​សម្រាល​ទុក​លំបាក​មួយ​នេះ​៕​

ប្រភព÷

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.