ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្ដេច ​បង្ហើប​តម្រុយ​ខ្លះ ក្រោយ​ជំនួប​ជាមួយ​អន្ទិត សាន សុជា

សម្ដេច ​បង្ហើប​តម្រុយ​ខ្លះ ក្រោយ​ជំនួប​ជាមួយ​អន្ទិត សាន សុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

សម្ដេច ​បង្ហើប​តម្រុយ​ខ្លះ ក្រោយ​ជំនួប​ជាមួយ​អន្ទិត សាន សុជា

 

 

ព្រះតេជគុណ សាន សុខជា កាល​ពី​មុន ឥឡូវ​ជា​អន្ទិត សាន សុជា បាន​ជួប​សម្ដេច​តេជោ ហ៊ុន សែន​ក្នុង​កិច្ចការ​មួយ​ដែល​មិន​បើក​ចំហរ ឥឡូវ​នេះ​បាន​ដឹង​រឿង​ខ្លះ​ៗ​ហើយ​ក្រោយ​ពី​សម្ដេច​នាយករដ្ឋមន្ត្រី បាន​បង្ហើប។

 

 

បន្ទាប់​ចាក​ផ្នួស​កាល​ពី​ចុង​​ខែ​មុន អន្ទិត សាន សុជា បាន​ស្វះ​ស្វែង​សម្រាប់​ជំនួប​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន និង​ត្រូវ​បាន​ការ​អនុញ្ញាតិ​ឲ្យ​ជួប​នៅ​ថ្ងៃ​ម្សិលមិញ។ តាម​សម្ដេច​តេជោ ហ៊ុន សែន បាន​បង្ហើប​នៅ​ថ្ងៃ​នេះ ក្នុង​ជំនួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត នៅជិតវត្តព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ អន្ទិត សាន សុជា ស្នើ​សុំ​ការ​គាំទ្រ​កិច្ចការ​មួយ។

សម្ដេច​មិន​បាន​និយាយ​លម្អិត​ថា នោះ​ជា​កិច្ចការ​អ្វី​នោះ​ទេ ប៉ុន្តែ​បាន​បន្ត​ថា អ្វី​ដែល​ជា​ការ​ស្នើ​សុំ​នោះ ក៏​ជា​អ្វី​ដែល​រាជរដ្ឋាភិបាល​ចង់​បាន​ដែរ។ សម្ដេច​ថា ចង់​បាន អ្នក​ដែល​មាន​ចំណេះ​ដឹង​ជ្រៅជ្រះ​ខាង​ធម៌​បែប​នេះ មក​ជួយ​​ផ្សព្វផ្សាយធម៌អប់រំ​លើក​កម្ពស់​ការ​ធ្វើ​អំពើ​ល្អ​នៅ​ក្នុង​សង្គម រក្សា​សន្តិភាព រក្សា​សន្តិភាព​នយោបាយ។​

សម្ដេច​ថ្លែង​ថា “យើងក៏​ត្រូវការ ដើម្បី​ឱ្យព្រះសង្ឍដែល​លា​ចាក​សិក្ខាបទ ដែល​មាន​ចេះ​ធម៌អាហ៍ត្រឹមត្រូវ គឺ​បន្ត​ទៅ​តាម​ផ្លូវ​ ​ជួយ​ទៅ​ដល់​ការ​អប់រំសង្គម អប់រំផ្លូវចិត្ត ដើម្បី​ធ្វើ​យ៉ាង​ម៉េច ប្រើ​ប្រាស់​ធម៌​អាខ្លះ សម្រាប់​ការ​រក្សាសន្តិភាព រក្សាស្ថិរភាពនយោបាយ ជា​ពិសេស​ការ​កសាង​អំពើ​ល្អ​នៅ​ក្នុង​ចំណោម​ប្រជាជន​របស់​យើង!”។

ព្រះតេជគុណ សាន សុខជា បាន​ក្លាយ​ជា​បុគ្គលសាធារណៈ​មួយ​រូប តាម​រយៈ​ការ​ផ្សព្វផ្សាយ​ព្រះធម៌ និង​សារ​អប់រំផ្លូវ​ចិត្ត លើក​ទឹក​ចិត្ត​ជា​​ច្រើន​ឆ្នាំ​ព្រះអង្គ។ បន្ទាប់​ពី​បាន​អះអាង​ថា អស់​ឧបនិស្ស័យ​ក្នុង​ផ្លូវ​ព្រះធម៌​បន្ត​ទៀត ព្រះអង្គ បាន​សុំ​ញោមស្រី(ម្ដាយ)ចាក​ភ្នួស មក​បន្ត​ជីវិត​ក្នុង​ផ្លូវ​លោក​វិញ។

ក្នុង​ដំណើរ​ចាកភេទ​ជា​បព្វជិត​នេះ សាន សុជា រង​​ការ​សង្ស័យ​មួយ​ចំនួន ថា​ដើម្បី​ស្វែង​រកគូ អ្នក​ខ្លះ​ថា ទំនង​ជា​ត្រៀម​យសសក្ដិ​នានា។ តប​នឹង​មន្ទិល​ទាំង​ឡាយ អន្ទិត សាន សុជា មិន​បាន​បដិសេធ​ឡើយ​ចំពោះ​ការ​ស្វែង​រកគូ តែ​ថា​បើ​ថា លោក​ចាកភ្នួស​ដើម្បី​តែ​រឿង​ប៉ុណ្ណេះ វា​ដូច​ជា​បេសកកម្ម​តូច​ពេក​សម្រាប់​ជីវិត។ យ៉ាង​ណា លោក​មិន​បាន​អធិប្បាយ​លម្អិត​ឡើយ​ថា លោក​មាន​កិច្ច​សំខាន់​អ្វី​ផ្សេង​ទៀត​នោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.