ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បើកពិព៌ណបរិក្ខារវេជ្ជសាស្ត្ររបស់សាធារណរដ្ឋឆែក នៅមន្ទីរពេទ្យកុមារជាតិ

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បើកពិព៌ណបរិក្ខារវេជ្ជសាស្ត្ររបស់សាធារណរដ្ឋឆែក នៅមន្ទីរពេទ្យកុមារជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បើកពិព៌ណបរិក្ខារវេជ្ជសាស្ត្ររបស់សាធារណរដ្ឋឆែក នៅមន្ទីរពេទ្យកុមារជាតិ

កាលពីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៣ៗនៅមន្ទីរពេទ្យកុមារជាតិ មានរៀបចំកម្មវិធីបើក(ពិព៌ណបរិក្ខារវេជ្ជសាស្ត្ររបស់សាធារណរដ្ឋឆែក) ក្រោមកិច្ចសហការប្រតិបត្តិការរវាងមន្ទីរពេទ្យកុមារជាតិនៃក្រសួងសុខាភិបាលសហការជាមួយមូលនិធិ Vita et Futura  និងសមាគមរោងចក្រផលិតបរិក្ខារវេជ្ជសាស្ត្រ នៃសាធារណរដ្ឋឆែក ដោយមានការអញ្ជើញចូលរួមអធិបតីភាព លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ  រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាលនិង ឯកឧត្តមជីរី កូហ្សាក អនុរដ្ឋមន្ត្រីទី១នៃក្រសួងការបរទេស សាធារណៈរដ្ឋឆែក។

លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថា÷ ពិព៌ណបរិក្ខារវេជ្ជសាស្ត្រទំនើបនៅមន្ទីរពេទ្យកុមារជាតិនាថ្ងៃនេះ នឹងជួយដល់មន្ទីរពេទ្យក្នុងការបង្កើនលទ្ធភាពផ្តល់សេវាសុខភាពបែបទំនើបកម្មនិងគុណភាពខ្ពស់ដល់មាតានិងទារកក្នុងនោះមានទាំងសេវារោគស្ត្រី សម្ភព ផែនការគ្រួសារ និងការថែទាំទារក នៅទូទាំងប្រទេសកម្ពុជា តាមរយៈការផ្តល់ជំនួយបរិក្ខាពេទ្យទំនើបពីភាគីក្រុមហ៊ុនផលិតបរិក្ខារវេជ្ជសាស្ត្រ LINET នៃសាធារណៈរដ្ឋឆែក ជូនដល់មន្ទីរពេទ្យកុមារជាតិ និង ការផ្តល់ជូននូវការបណ្តុះបណ្តាលពីបច្ចេកទេសនិងបច្ចកវិទ្យានៃការប្រើប្រាស់សម្ភារៈទំនើបទាំងនោះ អមជាមួយដោយ ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពជំនាញបច្ចេកទេសថែទាំព្យាបាល ពីអ្នកជំនាញឯកទេសខាងសាធារណៈរដ្ឋឆែកដែលរៀបចំដោយ មូលនិធិ Vita et Futura   ដល់បុគ្គលិកនៃមន្ទីរពេទ្យកុមារជាតិផងដែរ។
លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណដល់សមាគមរោងចក្រផលិតនិងផ្គត់ផ្គង់បរិក្ខារវេជ្ជសាស្ត្រនៃសាធារណៈរដ្ឋឆែក ជាពិសេសក្រុមហ៊ុនរោងចក្រផលិតបរិក្ខាវេជ្ជសាស្ត្រ LINET. ដែលបរិច្ចាកបរិក្ខាពេទ្យទំនើប ចំនួន៦មុខ ដែលសរុបជាទឹកប្រាក់ ជាង៥ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងការជួយបង្កើនលទ្ធភាពដល់មន្ទីរពេទ្យកុមារជាតិ ដើម្បីអភិវឌ្ឍសេវាសុខាភិបាលកាន់តែទំនើប និង ងាយស្រួលសម្រាប់ប្រជាពលរដ្ឋ។
លោកសាស្ត្រាចារ្យបានបន្តថាបច្ចុប្បន្នមន្ទីរពេទ្យកុមារជាតិបានខិតខំប្រឹងប្រែងអភិវឌ្ឍទាំងគុណភាពសេវា បរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធ  និងការពង្រឹងសមត្ថភាពរបស់បុគ្គលិកគ្រប់ជំនាញ ក្នុងគោលបំណងផ្តល់ជូននូវសេវាសុខាភិបាលដល់ប្រជាពលរដ្ឋទាំងអស់ឱ្យមានទំនុកចិត្ត លើការថែទាំព្យាបាលសុខភាពមាតា ទារកនិងកុមារ ប្រកបដោយ គុណភាព ប្រសិទ្ធិភាព និង ក្រមសីលធម៌វិជ្ជាជិវៈ។

លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ បានថ្លែងអំណរគុណដល់សាធារណរដ្ឋឆែក ដែលបាន សហការគាំទ្រវិស័យសុខាភិបាលកម្ពុជា ជាពិសេសមន្ទីរពេទ្យកុមារជាតិ ជាក់ស្ដែងក្នុងអំឡុងពេលដែលប្រទេសកម្ពុជា និងពិភពលោកបានរងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ សាធារណរដ្ឋឆែកបានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យមួយ ចំនួនដល់មន្ទីរពេទ្យកុមារជាតិ ក្នុងការទប់ស្កាត់ ឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩។

Join Telegram

ឯកឧត្តម ជីរី កូហ្សាក អនុរដ្ឋមន្ត្រីទី១នៃក្រសួងការបរទេស សាធារណៈរដ្ឋឆែក បានសម្តែងនូវការកោតសរសើរចំពោះ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងឥតឈប់ឈរលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា រួមទាំងវិស័យសុខាភិបាល ជាពិសេសការគ្រប់គ្រងបាននូវការរីករាលដាលជំងឺកូវីដ-១៩ និងប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យ សុខាភិបាលរវាងប្រទេសទាំងពីរបន្ថែមទៀត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.