ឯកឧត្ដម ឃួង ស្រេង អញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារធម្មសាលា ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផល វត្តភ្នៀតសិម្ពលី
(ភ្នំពេញ)៖ នាព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារធម្មសាលា ព្រះពុទ្ធរូបចតុទិស និងសមិទ្ធផលនានា ក្នុងវត្តភ្នៀតសិម្ពលី ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។




