ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាម ដែលជាសហគ្រាសឯកជន ដើម្បីស្វែងយល់ពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង

កិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាម ដែលជាសហគ្រាសឯកជន ដើម្បីស្វែងយល់ពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

កិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាម ដែលជាសហគ្រាសឯកជន ដើម្បីស្វែងយល់ពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង

 

(បាត់ដំបង) ៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញក្នុងកិច្ចប្រជុំជាមួយគណៈប្រតិភូវៀតណាម ដែលជាសហគ្រាសឯកជន ដឹកនាំដោយ ឯកឧត្តម Nguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ដើម្បីស្វែងយល់អំពីសក្ដានុពល ផលិតផល ចំណុចខ្លាំង និងកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរទំនិញ និងទេសចរណ៍នៅក្នុងខេត្តបាត់ដំបង ។

ឯកឧត្តម Nguyen Thanh Van អគ្គកុងស៊ុលនៃស្ថានអគ្គកុងស៊ុលសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា គោលបំណងចម្បងរបស់ប្រតិភូវៀតណាម ដែលជាម្ចាស់សហគ្រាសឯកជនលើកនេះ គឺមានគោលបំណងដើម្បីចង់ធ្វើការស្វែងយល់បន្ថែមទៀត អំពីសក្ដានុពលនៅក្នុងខេត្តបាត់ដំបង ពិសេសគឺវិស័យកសិកម្ម ដែលជាវិស័យចម្បង និងមានអតិភាពជាងគេនៅក្នុងខេត្តបាត់ដំបង ក៏ដូចជាមានភាពលេចធ្លោជាងគេជាងវិស័យដទៃទៀត មិនត្រឹមតែប៉ុណ្ណោះក៏ដើម្បីធ្វើការស្វែងយល់បន្ថែមទៀតអំពីវិស័យទេសចរណ៍នៅក្នុងខេត្ត ដើម្បីបានជាធាតុចូលនៃចំណេះដឹងបន្ថែមទៀតដល់អ្នកវិនិយោគផ្នែកវិស័យទេសចរណ៍ឱ្យកាន់តែជ្រាបច្បាស់ និងមានចំណាប់អារម្មណ៍វិនិយោគមកខេត្តបាត់ដំបងផងដែរ ។ ឯកឧត្តមបានបន្តថា នេះគឺជាកិច្ចជំនួបពិភាក្សាដំបូង ដើម្បីប្រមូលបានជាធាតុចូលសំខាន់ៗ ហើយសង្ឃឹមថានៅថ្ងៃខាងមុខដ៏ខ្លីនេះ នឹងមានកិច្ចជំនួបពិភាក្សាម្ដងទៀតរវាងអាជីវករ និងអាជីវករ ម្ចាស់សហគ្រាស អ្នកវិនិយោគពីប្រទេសកម្ពុជា និងប្រទេសវៀតណាមបន្ថែមទៀត ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា ខេត្តបាត់ដំបងជាខេត្តដែលមានសក្ដានុពលខាងផ្នែកកសិកម្ម ទន្ទឹមនឹងនោះដែរ ខេត្តក៏កំពុងមានតម្រូវការជាច្រើនខាងផ្នែកនេះ ដោយទាមទារឱ្យអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក ចាប់អារម្មណ៍វិនិយោគផ្នែកកសិឧស្សាហកម្ម ដូចជាការកែច្នៃផ្លែឈើ ការយកផលិតផលកសិកម្មយកទៅកែច្នៃ ដើម្បីធ្វើការលក់ និងនាំចេញទៅក្រៅប្រទេស ព្រោះសព្វថ្ងៃនេះផលិតផលកសិកម្មជាច្រើន នៅមិនទាន់បានយកមកកែច្នៃអស់លទ្ធភាពនៅឡើយទេ ធ្វើឱ្យផលិតផលទាំងនោះលើសតម្រូវការទីផ្សារ បណ្ដាលឱ្យមានការធ្លាក់ថ្លៃផងដែរ ។ មិនត្រឹមតែវិស័យកសិកម្មប៉ុណ្ណោះទេ ក្នុងនោះវិស័យទេសចរណ៍ក៏សំខាន់ផងដែរ ។ ឯកឧត្តមបានបន្តថា វិស័យទេសចរណ៍ក៏ជាវិស័យអតិភាពមួយ ក្នុងចំណោមវិស័យផ្សេងនៅខេត្តបាត់ដំបង ក៏ប៉ុន្តែសម្រាប់វិស័យសណ្ឋាគារ ឬផ្ទះសំណាក់ជាដើម ហាក់បីដូចជានៅមិនទាន់មានច្រើននៅឡើយ ដោយយើងត្រូវការអ្នកវិនិយោគជាច្រើន បោះទុនវិនិយោគវិស័យសណ្ឋាគារ ផ្ទះសំណាក់ Resortបន្ថែមទៀត ដើម្បីត្រៀមរង់ចាំទទួលទេសចរដែលនឹងមកទស្សនាកំសាន្ដខេត្តបាត់ដំបងនាពេលខាងមុខផងដែរ ៕ដោយព្រំ ហន

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.