ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ក្នុង​ពិធី​រុក្ខទិវា​៩​កក្កដា ឆ្នាំ​២០២៣ (​ដាំ​កូនឈើ​)​តាម​ដង​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ ស្ថិតនៅ​ភូមិ​តា​ជៃ និង​ភូមិ​វា​ល្ងើ​ត ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ​

ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ក្នុង​ពិធី​រុក្ខទិវា​៩​កក្កដា ឆ្នាំ​២០២៣ (​ដាំ​កូនឈើ​)​តាម​ដង​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ ស្ថិតនៅ​ភូមិ​តា​ជៃ និង​ភូមិ​វា​ល្ងើ​ត ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង អញ្ជើញ​ក្នុង​ពិធី​រុក្ខទិវា​៩​កក្កដា ឆ្នាំ​២០២៣ (​ដាំ​កូនឈើ​)​តាម​ដង​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ ស្ថិតនៅ​ភូមិ​តា​ជៃ និង​ភូមិ​វា​ល្ងើ​ត ឃុំ​កំពង់ចំឡង ស្រុក​ស្វាយជ្រំ​

​ខេត្តស្វាយរៀង​៖​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែជេស្ឋ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​រុក្ខទិវា​៩​កក្កដា ឆ្នាំ​២០២៣ តាម​ដង​ផ្លូវលំ​ក្រាល​ខ្សាច់​ភ្នំ ស្ថិតនៅ​ភូមិ​តា​ជៃ និង​ភូមិ​វា​ល្ងេ​ី​ត ឃុំ​កំពង់ចំឡង ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង​។

 

​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត លោក​ប្រធាន​ក្រុមប្រឹក្សា​ស្រុក លោក លោកស្រី​អភិបាល អភិបាលរង​ស្រុក​មន្ត្រីរាជការ​សាលាស្រុក ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ ៣៥៧​អង្គ​/​នាក់ ។​

 

​មានប្រសាសន៍​ទៅកាន់​ពិធី​នេះ ឯកឧត្ដម​អភិបាលខេត្ត​បាន​ថ្លែងថា ជា​រៀងរាល់ឆ្នាំ លើកលែងតែ​ឆ្នាំ​២០២០ និង ឆ្នាំ​២០២១ ដែល​ប្រទេសជាតិ​យើង​ខកខាន​មិនបាន​រៀបចំ​ពិធី​រុក្ខទិវា ដោយសារ​វិបត្តិ នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​យើង ទ្រង់​តែងតែ​យាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា​នេះ​នៅតាម​បណ្ដា​ខេត្ត ហើយ​នៅក្នុង​ឆ្នាំនេះ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ទ្រង់​នឹង​យាង​ជា​ព្រះរាជា​ធិ​ប​-​តី​ភាព​ដ៏​ខ្ពង់​ខ្ពង់​បំផុត​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​នេះ នៅ​ខេត្តកំពង់ឆ្នាំង នា​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខ ។​

​ឯកឧត្តម​បន្ថែមថា ដើម្បី​ជាការ​ចូលរួម​អបអរសាទរ​ឲ្យ​បាន​កាន់តែ​ផុលផុស និង​អធិកអធម នៅ​ឆ្នាំ​២០២៣​នេះ ក៏​ជា​លើក​ទី​៣២​ហើយ ដែល​ខេត្តស្វាយរៀង​យើង បាន​ចាត់តាំង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​គោលបំណង​បំផុស​ចលនា​ដាំ​ដើមឈើ​ឡើងវិញ ការថែរក្សា​សម្បត្ដិ​ព្រៃឈើ និង​បណ្តុះ​គំនិត ស្រលាញ់​ព្រៃឈើ និង​បរិស្ថាន​ធម្មជាតិ ក៏ដូចជា​ដើម្បី​រំលឹក​ដល់​ស្នាដៃ​ដ៏​ឧត្ដុង្គឧត្ដម​របស់​ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ និង​សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ដែល​ព្រះអង្គ​ទាំង​ទ្វេ តែងតែ​យក​ទឹក​ព្រះទ័យ​ទុកដាក់​ក្នុង​ចលនា​ដាំ​ដើមឈើ សម្រាប់​ជា​ប្រយោជន៍ និង​រំលឹក​ដល់​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ឲ្យ​បាន​យល់ច្បាស់​ពី​គុណសម្បត្តិ នៃ​ការដាំ​ដើមឈើ និង​នាំគ្នា​ដាំ​ដើមឈើ​ឲ្យ​បាន​គ្រប់​ទីកន្លែង​ដែលមាន​ដី​ទំនេរ ជាពិសេស​នៅតាម​តំបន់ និង​ទីតាំង​ដែលមាន​ការអភិវឌ្ឍ និង​រៀបចំ​ថ្មី ដូចដែល​យើងទាំងអស់គ្នា​កំពុង​ប្រារព្ធ​ធ្វើ​នៅទីនេះ ។​

​នៅ​ចុងបញ្ចប់​នៃ​ពិធី​នេះ ឯកឧត្ដម​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ដល់​ការជួសជុល​សាលារៀន​រួមមាន​៖
– សាលាបឋមសិក្សា​តា​ជៃ ស្ថិតនៅ​ភូមិ​តា​ជៃ 14,450,000 រៀល ។
– សាលាបឋមសិក្សា​ជិ​ស្សារា​រ័​ង្សី ស្ថិតនៅ​ភូមិ​ជៀស​ឬ​ស្សី ចំនួន 16,400,000​រៀល
– ចំណាយ​សម្រាប់​ពិធី​ចំនួន​១​លាន​រៀល
​ព្រមទាំង​បាន​ដាំ​ដើមឈើ​ជា​និមិត្តរូប និង​ចែក​កូនឈើ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ផងដែរ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.