ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ សម្របសម្រួលដោះស្រាយករណីកម្មករ និយោជិត ធ្វើកូដកម្ម នៅក្រុមហ៊ុន ស្តារឡៃថ៍ អ៉ឹភែរឹល មេនូហ្វេកឆឺរីង (Starlight Apparel Manufacturing Co.,Ltd) ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល​ខេត្ត

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ សម្របសម្រួលដោះស្រាយករណីកម្មករ និយោជិត ធ្វើកូដកម្ម នៅក្រុមហ៊ុន ស្តារឡៃថ៍ អ៉ឹភែរឹល មេនូហ្វេកឆឺរីង (Starlight Apparel Manufacturing Co.,Ltd) ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល​ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកណ្តាល៖ រសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ សម្របសម្រួលដោះស្រាយករណីកម្មករ និយោជិត ធ្វើកូដកម្ម នៅក្រុមហ៊ុន ស្តារឡៃថ៍ អ៉ឹភែរឹល មេនូហ្វេកឆឺរីង (Starlight Apparel Manufacturing Co.,Ltd) ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ 7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល​ខេត្តកណ្តាលដែលកិច្ចប្រជុំនេះដែរមានការចូលរួមពីសំណាក់ កងកម្លាំងទាំងបី អាជ្ញាធរស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនដល់បងប្អូនកម្មករ កម្មការិនី ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺនៅជាមួយប្រជាពលរដ្ឋ និងដើម្បីពលរដ្ឋ គ្រប់កាលៈទេសៈ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានធ្វើការដោះស្រាយ និងសម្របសម្រួលដោយផ្ទាល់ ជាលទ្ធផលបញ្ហាប្រឈមត្រូវបានយល់ព្រម៖
– ឯកភាពព្រមព្រៀងរវាងភាគីពាក់ព័ន្ធ ក្រុមហ៊ុន ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវស្របតាមច្បាប់ ដែលមានកំណត់
– ត្រូវអនុវត្តតាមច្បាប់ជាគោល ចំពោះកម្មករ ក្នុងអំឡុងពេលដែលធ្វើកូដកម្ម
– ចំពោះបញ្ហាប្រឈមដែលនៅសេសសល់ ស្នើសុំឱ្យបន្តដោះស្រាយផ្ទៃក្នុងឱ្យបានល្អប្រសើរ ដើម្បីឱ្យរោងចក្រចាប់ផ្តើមដំណើរការធម្មតាឡើងវិញ
– ក្រុមហ៊ុន និងកម្មករនិយោជិក អនុវត្តតាម សេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ឱ្យបានត្រឹមត្រូវ និងចូលបម្រើការងារវិញនៅ ថ្ងៃស្អែកទាំងអស់គ្នា។

បងប្អូន កម្មករ កម្មការិនី សប្បាយរីករាយយ៉ាងក្រៃលែង ចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានជួយសម្របសម្រួល និងដោះស្រាយ ព្រមទាំងស្ដាប់អំពីទុក្ខកង្វល់ និងសំណូមពរ របស់កម្មករ កម្មការិនី នាពេលនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.