ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តមអភិបាលខេត្តតាកែវ ចុះហត្ថលេខាលិខិតផ្ដួចផ្ដើមស្ដីពីការបង្កើតទំនាក់ទំនងមេត្រីភាពរវាងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវីហ្វាង នៃសាធារណរដ្ឋប្រជាមានិតចិន

ឯកឧត្តមអភិបាលខេត្តតាកែវ ចុះហត្ថលេខាលិខិតផ្ដួចផ្ដើមស្ដីពីការបង្កើតទំនាក់ទំនងមេត្រីភាពរវាងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវីហ្វាង នៃសាធារណរដ្ឋប្រជាមានិតចិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិបាលខេត្តតាកែវ ចុះហត្ថលេខាលិខិតផ្ដួចផ្ដើមស្ដីពីការបង្កើតទំនាក់ទំនងមេត្រីភាពរវាងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវីហ្វាង នៃសាធារណរដ្ឋប្រជាមានិតចិន

 

នាព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានចុះហត្ថលេខាផ្ដួចផ្ដើមស្ដីពីការបង្កើតទំនាក់ទំនងមេត្រីភាពរវាងខេត្តតាកែវ នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវីហ្វាង នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំធ្វើឡើង នៅសាលាប្រជុំរដ្ឋបាលខេត្ត ដោយមានការអញ្ជើញចូលរួមដោយ លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

នៅក្នុងលិខិតដែលបានចុះហត្ថលេខាដោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ គឺមាន ៤ចំណុច សំខាន់ៗរួមមាន៖
១/ ភាគីទាំងពីរឈរលើគោលការណ៍ស្មើភាពគ្នា និងផលប្រយោជន៍ទៅវិញទៅមកក្នុងការធ្វើកិច្ចសហប្រតិបត្តិការចម្រុះច្រើនរូបភាពលើគ្រប់វិស័យ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្ត វប្បធម៌ ទេសចរណ៍ អប់រំ កីឡា សុខាភិបាល និងការផ្លាស់ប្ដូរធនធានមនុស្ស ដើម្បីលើកម្ពស់នូវ វិបុលភាព និងការអភិវឌ្ឍន៍រួម។
២/ ចរន្តទំនាក់ទំនងរវាងអង្គភាពពាក់ព័ន្ធ និងថ្នាក់ដឹកនាំនៃភាគីទាំងពីរ នឹងកើតឡើងជាប្រចាំ តាមរយះការពិភាក្សាផ្លាស់ប្ដូរនូវកិច្ចសហប្រតិបត្តិការ និងបញ្ហាដែលជាកង្វល់រួម។
៣/ ភាគីទាំងពីរត្រូវបន្តខិតខំធ្វើកិច្ចសហប្រតិបត្តិការរួមគ្នា ហើយសង្ឃឹមថា នឹងឈានដល់គ្រប់លក្ខខណ្ឌបង្កើតសម្ព័ន្ធមេត្រីភាពរវាងខេត្ត-ក្រុងទាំងពីរ។
៤/ លិខិតផ្ដួចផ្ដើមនេះត្រូវបានចុះហត្ថលេខានាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នឹងចូលជាធរមានចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ដោយធ្វើឡើងជាបីភាសា ខ្មែរ ចិន និងអង់គ្លេស ដែលមានតម្លៃស្មើៗគ្នាចំពោះមុខច្បាប់៕FB_IMG_1686710347167FB_IMG_1686710344167FB_IMG_1686710349897FB_IMG_1686710352778FB_IMG_1686710362693FB_IMG_1686710365268

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.