ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

មន្រ្ដីជាន់ខ្ពស់ NBC: អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ មិនមែនជាវត្ថុមានតម្លៃសម្រាប់ដាក់ធានាបញ្ចាំនោះទេ ហាមដាច់ខាតមិនឲ្យទទួលយក ដើម្បីផ្ដល់ឥណទាន

មន្រ្ដីជាន់ខ្ពស់ NBC: អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ មិនមែនជាវត្ថុមានតម្លៃសម្រាប់ដាក់ធានាបញ្ចាំនោះទេ ហាមដាច់ខាតមិនឲ្យទទួលយក ដើម្បីផ្ដល់ឥណទាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) ក្រើនរំលឹកជាថ្មីចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ មិនអនុញ្ញាតឲ្យយកអត្តសញ្ញណប័ណ្ណ សៀវភៅគ្រួសារ ឬសៀវភៅនៅពីអតិថិជន ដើម្បីផ្ដល់ឥណទាននោះឡើយ ក៏ព្រោះថារបស់ទាំងនេះជាលិខិតមិនមែនជាវត្ថុមានតម្លៃ សម្រាប់ដាក់ធានាបញ្ចាំនោះទេ។

ការក្រើនរំលឹកជាថ្មី របស់លោក រ័ត្ន សុវណ្ណនរៈ ធ្វើឡើងក្នុងឱកាសបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជូនអ្នកពាក់ពន្ធនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣។

លោក រ័ត្ន សុវណ្ណនរៈ បានសូមណូមពរដល់សមត្ថកិច្ចពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន ឲ្យចូលរួមអប់រំ និងជួយពន្យល់ប្រជាជន អ្នកប្រើប្រាស់ប្រាក់កម្ចីក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបានយល់ពីផលប្រយោជន៍នៃការប្រើប្រាក់កម្ចី ពោលរាល់ប្រាក់កម្ចីត្រូវប្រើឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។

ជាមួយនេះត្រូវអប់រំប្រជាជនកុំឲ្យលង់ តាមការឃោសនាមិនសមហេតុផល របស់ជនបោកប្រាស់ ឬអ្នកចងការប្រាក់ក្រៅច្បាប់ យរាល់ប្រាក់កម្ចីត្រូវប្រើឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។ ការខ្ចីត្រូវធ្វើនៅតាមគ្រឹះស្ថានមីក្រូទទួលស្គាល់ដោយច្បាប់ ទើបចាកផុតពីបំណុលវន្ត័ករ និងទទួលបានការរីកចម្រើនសម្រាប់គ្រួសារ។

លោក រ័ត្ន សុវណ្ណនរៈ បានបញ្ជាក់ថា «ធនាគារជាតិនៃកម្ពុជានៅតែហាមដាច់ខាត ចំពោះគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញទាំងអស់មិនឲ្យទទួលយកអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅច្បាប់ដើម សម្រាប់ការដាក់ប្រចាំ ឬដាក់បន្ទុក ដើម្បីផ្ដល់ឥណទានជាដាច់ខាត់ ព្រោះឯកសារទាំងនេះជាលិខិត មិនមែនជាវត្ថុមានតម្លៃ សម្រាប់ដាក់ធានាបញ្ចាំនោះទេ»។

តាមរយៈរបាយការណ៍ ចែករំលែកព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា គិតត្រីមាសទី១ឆ្នាំ២០២៣នេះប្រជាជនក្នុងស្រុកសន្ទុកប្រមាណ១៨ ០០០គ្រួសារ ទទួលបានសេវាឥណទាន ក្នុងទំហំឥណទានសរុបប្រមាណជា៦៩លានដុល្លារអាមេរិក ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៧ដែលកំពុងធ្វើប្រតិបត្តិការក្នុងស្រុក។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបញ្ជាក់ឲ្យដឹង ក្នុងសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» រៀបចំធ្វើដោយធនាគារជាតិនៃកម្ពុជានៅទី១៣ ខែមិថុនា ឆ្នាំ២០២៣ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក សុខ វឿន បានឲ្យដឹងថា ជាមួយនឹងការផ្ដល់ឥណាទានជូនប្រជាជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង១៧ធ្វើប្រតិបត្តិការ ក្នុងស្រុកសន្ទុក ក៏ទទួលបានប្រាក់បញ្ញើរ ពីអតិថិជនប្រមាណ១៨ ៧០០នាក់ ដែលមានសមតុល្យប្រាក់បញ្ញើសរុប ចំនួន៣លានដុល្លារអាមេរិក។

ប្រធានសមាគមរូបនេះកត់សម្គាល់ឃើញថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុបាននិងកំពុង មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ឆ្លុះបញ្ចាំងពីកំណើនបរិយាបន្នហិរញ្ញវត្ថុរួមមាន សមតុល្យឥណទាន ក៏ដូចជាការដាក់ប្រាក់បញ្ញើរបានកើនឡើជាបន្តបន្ទាប់ ព្រមទាំងមានកាន់តែភាពប្រសើរឡើង នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាថែមទៀតផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.