ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាគាំទ្រការផ្តួចផ្តើមដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាគាំទ្រការផ្តួចផ្តើមដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជាគាំទ្រការផ្តួចផ្តើមដ៏មានតម្លៃរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

 

ភ្នំពេញ  សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់ និងមានសុទិដ្ឋិនិយមចំពោះស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន ដែលចូលរួមយ៉ាងផុសផុលក្លៀវក្លា គាំទ្រដល់គំនិតផ្តួចផ្តើមដ៏មានតម្លៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដើម្បីកែទម្រង់លើចំណុច «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» នេះគឺជាការគិតគូរប្រកបដោយចក្ខុវិស័យដ៏វែងឆ្ងាយ ហើយក៏ជាការត្រួសត្រាយអនាគតកម្ពុជាដ៏មានតម្លៃ ជាពិសេសពង្រឹងបាននូវ«ភាពទទួលខុសត្រូវខ្ពស់» របស់ប្រជាពលរដ្ឋនិងអ្នកនយោបាយចំពោះជាតិ និងប្រជាជនខ្លួនឯងដោយត្រូវអនុវត្តតួនាទីរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនរាប់ចាប់តាំងពី «សិទ្ធិបោះឆ្នោត» ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ ការកសាងបាននូវមូលដ្ឋាន«ប្រជាធិបតេយ្យចូលរួម» គឺការប្រឹងប្រែងប្រកបដោយភាពប្រាកដនិយម ក្នុងការពង្រឹងកម្លាំងជាតិ ពង្រីកការចូលរួមរបស់ប្រជាពលរដ្ឋលើគ្រប់ដំណើរជាតិ លុបបំបាត់វប្បធម៌នយោបាយជ្រុលនិយម ការបំបែកបំបាក់ ការបន្ទុចបង្អាក់ ជាពិសេស លុបបំបាត់ជំងឺប្រឆាំងជ្រុលនិយមចំពោះផលប្រយោជន៍ជាតិគ្មានទីបញ្ចប់។

សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា ក៏យល់ឃើញដែរថា ការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការស្នើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលនេះ គឺមានតម្លៃដូចគ្នាទៅនឹងការផ្តួចផ្តើមកន្លងមក ក្នុងការរៀបចំច្បាប់ធម្មនុញ្ញ ស្តីពីការកំណត់ឱ្យមាន «សញ្ជាតិខ្មែរតែមួយ» ចំពោះឥស្សជនជាន់ខ្ពស់ដែលប្រាថ្នាក្លាយជាថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ប្រទេស ដែលច្បាប់នេះក្លាយជាមូលដ្ឋានសម្រាប់កសាងមេដឹកនាំដែលមានភាពស្មោះត្រង់ ជាត្រីវិស័យសម្រាប់សម្រួចនូវភក្តីភាពរបស់អ្នកនយោបាយ ចំពោះប្រទេសជាតិខ្លួន ហើយលើសពីនេះគឺជាកំផែងការពារនិងបញ្ចៀសបាននូវការជ្រៀតជ្រែករបស់បរទេសមកលើកិច្ចការប្រទេសជាតិផងដែរ។ ជាថ្មីម្តងទៀត ការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន គឺជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសជាតិ និងមានតម្លៃសម្រាប់អនាគតកម្ពុជាពិតប្រាកដ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.