ពិធីសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋចំនួន៤៦៩គ្រួសារនិង ចែកអំណោយ របស់លោកជំទាវ ព្រឹទ្ធមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ឹម ម៉ាលី ព្រមទាំងបុត្រាបុត្រីនៅក្នុងឃុំសង្កែស្រុករំដួល ខេត្តស្វាយរៀង!
(ខេត្តស្វាយរៀង)÷នៅ ថ្ងៃអង្គារ ១០ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២៣នេះ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី និងជា សមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយឃុំសង្កែ ព្រមទាំងបុត្រា បុត្រី បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនិងចែកអំណោយចំនួន៤៦៩គ្រួសារនៅក្នុងឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
ពិធីនេះធ្វើឡើងនៅស្រុកកំណើតរបស់ លោក ជំទាវ និង បុត្រាបុត្រី ដែរមានការអញ្ជើញចូលរួមពីក្រោមអធិបតីភាព
លោក ហែមស៊ីណាអភិបាលនៃគណៈអភិបាលស្រុករំដួល លោកនាយករងរដ្ឋបាលសាលាស្រុក លោក ព្រំ ឈួន ក្រុមការងារចុះជួយឃុំសង្កែ និងលោកមេឃុំ មេភូមិ អនុប៉ុស្តិ៍ ប្រជាការពារភូមិ និងប្រជាពលរដ្ឋសរុបចំនួន៤៦៩គ្រួសារទៀតផងដែរ ។
ឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហុឹម ម៉ាលី ដែលត្រូវជាម្តាយបង្កើត របស់លោកឧត្តមសេនីយ៍ទោ ហេង ឡាលី និងកូនៗ បាននាំយកអំណោយមកចែកជូនដល់ប្រជាពលរដ្ឋចំនួន៤៦៩ គ្រួសារ នៅក្នុងមូលដ្ឋានឃុំសង្កែ ហើយលោកស្រីបានជួបសំណេះសំណាល និងបានពាំនាំនូវពាក្យផ្តាំផ្ញើរបស់ថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ដែលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាពីចម្ងាយផងដែរ ។
លោកជំទាវមានប្រសាសន៍នៅក្នុងពិធីនោះបន្តទៀតថា អាជ្ញាធ៊រខេត្តស្រុកក៏ដូចជាអាជ្ញាធរឃុំ តែងតែយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជានិច្ចជាពិសេសនោះទៅទៀត ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹង ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ ដោយសម្ដេច តែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋគ្រប់មូលដ្ឋានទាំងអស់ នឹងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវថែរក្សាសុខភាពទាំងអស់គ្នានិងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញនឹងជាពិសេសទៅទៀតនោះគឺនៅថ្ងៃខាងមុខនិងត្រូវទៅចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី 8នាថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នាពេលខាងមុខ នេះដោយត្រូវបោះជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ឱ្យបានគ្រប់ៗគ្នាកុំបីខាន។
ជាចុងបញ្ចប់នៃកម្មវិធីនេះមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ហ៊ឹមម៉ាលីក៏សូមគោរពជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាដែលបានចូលរួមនៅក្នុងកម្មវិធីនេះសូមឱ្យបងប្អូនជួបពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ និងមាន ការចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋលោកយាយលោកតាទាំង៤៦៩គ្រួសារអំណោយដែលទទួលបានក្នុងម្នាក់ៗ មានសារ៉ុងង១ ក្រមា១ទឹកសុទ្ធមួយដបទឹកក្រូចមួយកំប៉ុង និង ថវិការចំនួន១០០០០៛ផងដែរ ៕(សូមអរគុណ)




