ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កម្មវិធី ស្វែងយល់ការពិតអំពីការដួលរលំនៃរបបខ្មែរក្រហមត្រូវបានផ្សព្វផ្សាយជូនយុវជននៅ ស្រុកចន្ទ្រា

កម្មវិធី ស្វែងយល់ការពិតអំពីការដួលរលំនៃរបបខ្មែរក្រហមត្រូវបានផ្សព្វផ្សាយជូនយុវជននៅ ស្រុកចន្ទ្រា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

កម្មវិធី ស្វែងយល់ការពិតអំពីការដួលរលំនៃរបបខ្មែរក្រហមត្រូវបានផ្សព្វផ្សាយជូនយុវជននៅ ស្រុកចន្ទ្រា

 ស្វាយរៀង: នៅរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៣ លោក ម៉ែន អេង និង​ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្ត ស្វាយរៀងតំណាងលោក ម៉ែន វិបុល អភិបាលខេត្តបានអញ្ចើញជាវាគ្មិន ក្នុងកម្មវិធី ស្វែងយល់ការពិត ក្រោមប្រធានបទ “ដំណើរឆ្ពោះទៅការផ្តួល រំលំរបបប្រល័យពូជសាសន៍ប៉ុលពត ២០មិថុនា១៩៧៧” ដែលពិធីនេះក៏មានការនិមន្តអញ្ជើញចូលរួមជាវាគ្មិនផងដែរពីសំណាក់ព្រះសង្ឃ.លោកបណ្ឌិត ដៀប សុផល អ្នកជំនាញខាងសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ និងទំនាក់ទំនងបរទេស និង យុវជនប្រមាណជា ៥០០ នាក់ នៅសាលប្រជុំរបស់គណបក្សប្រជាជនកម្ពុជា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ។

លោក ម៉ែន អេង បានមានប្រសាសន៍ឲ្យដឹងថា ពិធីនេះបានប្រារព្វធ្វើឡើងនៅក្នុងគោលបំណងដើម្បីឲ្យយុវជនជំនាន់ក្រោយបានសិក្សាស្វែងយល់ពីប្រទេសមួយដែលធ្លាប់មានសង្គ្រាមជាច្រើនឆ្នាំ ប្រែក្លាយជាប្រទេសមួយដែលកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យ។

លោកអភិបាលរងខេត្តបានលើកឡើងទៀតថា ខេត្តស្វាយរៀងក៏ដូចជាបណ្ដាខេត្តមួយចំនួនទៀតនៅប៉ែក ឥឦនដែលមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាមជាតំបន់សមរភូមិជួរមុខដែលទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរនៅសង្គ្រាមរ៉ាំរ៉ៃទាំងសម័យលន់ណុលនិងសង្គ្រាមសម័យរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្នុងនោះប្រវត្តិសាស្ត្របានអ្នកដឹងថា ប្រទេសកម្ពុជាបានឆ្លងកាត់នៅសង្គ្រាមដ៏រាំរ៉ៃអស់រយៈពេលជាច្រើនឆ្នាំដែលបានធ្វើឲ្យប្រទេសមួយនេះទទួលរងនូវភាពខ្ទិចខ្ទាំនិងអន្តរាយជាបន្តបន្ទាប់។ ជាពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យនានាត្រូវបានធ្លាក់ដល់ចំណុចសូន្យរួមទាំងអាយុជីវិតមនុស្សផងដែរ។

 

លោកបានបន្តថា:កម្ពុជាបានបញ្ចប់ដំណើរប្រដាប់អាវុធតាមរយៈមធ្យោបាយសន្តិភាពនិងដើម្បីឈានទៅដល់ការបង្រួបបង្រួមជាតិបើទោះបីជារបបកម្ពុជាប្រជាធិបតេយ្យត្រូវបានវាយផ្តួលរំលំដោយរណៈ សាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី ៧ខែមករាឆ្នាំ ១៩៧៩ រំដោះប្រទេសនិងប្រជាជនចេញពីក្រញ៉ាំដៃរបបវាលពិឃាតក៏ដោយក៏កម្ពុជានៅតែមានសង្គ្រាមស៊ីវិលបន្តទៅទៀតធ្វើឲ្យប្រជាជនកម្ពុជារងទុក្ខវេទនារស់នៅក្នុងសន្តិភាពផងនិងសង្គ្រាមផង។ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំភ្លេចបំផ្លាញស្ទើរតែទាំងស្រុង។នៅចំពោះទុកសោករបស់ប្រជាជនកម្ពុជារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាមកបានប្ដូរឈ្មោះជារដ្ឋកម្ពុជាក៏ដូចជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាពិសេសសម្ដេចតេជោ ហ៊ុន សែន បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្វែងរកដំណោះស្រាយមួយលើកម្ពុជា។ នៅក្នុងគោលបំណងស្វែងរកសន្តិភាពនិងការបង្រួបបង្រួមជាតិឯកភាពជាតិឯកភាពទឹកដីប្រមូលធនធានមនុស្សនិងថវិកាឲ្យរីកចម្រើនឡើងវិញបន្ទាប់ពីទទួលរងការខូចខាតដោយសារសង្គ្រាមជាច្រើនឆ្នាំរួចមក៕/R

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.