ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលា ស្តីពី «ការជំរុញសក្តានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់»

ខេត្តកំពង់ឆ្នាំង រៀបចំសិក្ខាសាលា ស្តីពី «ការជំរុញសក្តានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ លោក ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា កិច្ចគាំពារផ្នែកច្បាប់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មមានទំនុកចិត្ត ចំពោះការវិនិយោគ និងកិច្ចការប្រកបអាជី វកម្មរបស់ពួកគេ។

ការថ្លែងបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងយុត្តិធម៌បែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី «ការជំរុញសក្តានុពលវិនិយោគផ្នែកកសិកម្ម និងកិច្ចគាំពារផ្នែកច្បាប់» នៅសាលាខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២ ៣។

លោក ជីវ សុងហាក់ បានបញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យចំបងមួយក្នុងការជួយជម្រុញកំណើនសេដ្ឋកិច្ចកម្ពុ ជា ខណៈសព្វថ្ងៃនេះកម្ពុជាមានកិច្ចព្រមព្រៀង ជាមួយបណ្តាប្រទេសទីផ្សារធំៗ ហើយកម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការនាំចេញទំនិញកសិផល ទៅលក់នៅលើទីផ្សារអន្តរជាតិបានច្រើនជាងមុន។

លោកបន្ដថា ទន្ទឹមនឹងការកើនឡើងផ្នែកសេដ្ឋកិច្ច ដែលបានមកពីវិស័យកសិកម្ម កិច្ចគាំពារផ្នែកច្បាប់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយជំរុញឲ្យអ្នកវិនិយោគ ម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មមានទំនុក ចិត្តចំពោះការវិនិយោគ និងកិច្ចការប្រកបអាជីវកម្មរបស់ពួកគេផងដែរ។

លោករដ្ឋលេខាធិការ បានថ្លែងបញ្ជាក់ទៀតថា តាមរយៈសិក្ខាសាលានេះ សិក្ខាកាមនឹងបានស្វែងយល់កាន់តែច្បាស់បន្ថែមទៀត នូវក្របខ័ណ្ឌច្បាប់ ចំណេះដឹង និងបទពិសោធន៍ថ្មីៗ លើការអភិវឌ្ឍន៍វិស័យកសិម្ម។

លោកស្រី សេង វួចហ៊ុន ប្រធានសមាគមបញ្ញវន្តកម្ពុជាដើម្បីអភិវឌ្ឍន៍ និងជាប្រធានក្រុមការងារគ្រប់គ្រងនិសិត្យអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើង ក្នុងគោលបំណងធ្វើ ការផ្សព្វផ្សាយ ក៏ដូចជាការបញ្ជ្រាបចំណេះដឹង និងលើកកម្ពស់ការអនុវត្តច្បាប់ ជំរុញដល់ការអភិវឌ្ឍន៍វិស័យកសិកម្ម ដែលជាគន្លឹះអាទិភាពចំបងមួយ ក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកភាពរីកចម្រើន និងស្ថានភាពប្រសើរឡើងលើផលិតផលកសិកម្ម ការនាំចេញ ជូនដល់សមាគម ប្រជាកសិករ ធុរជន ម្ចាស់ក្រុមហ៊ុន សហគ្រាស កសិដ្ឋាន អាជីវករ មន្ត្រីរាជការ និសិត្យ និងសាធារណៈជន ឲ្យទទួលបានចំណេះដឹងកាន់តែទូលំទូលាយបន្ថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.