ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អ្នកមិនទៅបោះឆ្នោត២០២៣ អាចនឹងគ្មានសិទ្ធិឈរឈ្មោះគ្រប់ការបោះឆ្នោតនាពេលខាងមុខ

អ្នកមិនទៅបោះឆ្នោត២០២៣ អាចនឹងគ្មានសិទ្ធិឈរឈ្មោះគ្រប់ការបោះឆ្នោតនាពេលខាងមុខ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នឹងត្រូវវិសោធនកម្មនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ថាសម្ដេចបានពិភាក្សាជាមួយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ហើយសម្រេចឱ្យរដ្ឋមន្រ្តីទាំងពីរសិក្សាធ្វើវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនេះជាបន្ទាន់។

តាមរយៈសារលើបណ្ដាញតេឡេក្រាម សម្ដេចតេជោ បានមានប្រសាសន៍ច្បាប់ៗអំពីគោលបំណងនៃការវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតនេះថា​ដើម្បីតម្រូវឱ្យអ្នកដែលត្រូវឈរឈ្មោះឱ្យគេបោះឆ្នោតនាពេលខាងមុខ ទាំងបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត បោះឆ្នោតសមាជិកព្រឹទ្ធសភា បោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ចាំបាច់ត្រូវទៅតែបោះឆ្នោតនាខែកក្កដាឆ្នាំ២០២៣នេះ ទើបអាចឈរឈ្មោះឱ្យគេបោះឆ្នោតបាន។ សម្ដេចបានមានប្រសាសន៍ថា«ធ្វើយ៉ាងនេះគឺដើម្បីពង្រឹងការទទួលខុសត្រូវរបស់មេដឹកនាំនយោបាយ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ បើខ្លួនមិនអាចបំពេញកាតព្វកិច្ចក្នុងឋានៈជាពលរដ្ឋល្អសម្រាប់ការបោះឆ្នោត តើមានហេតុផលអ្វីដែលនឹងត្រូវមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ បញ្ហានេះយើងត្រូវធ្វើឱ្យខាងតែបានសម្រាប់មុនពេលយុទ្ធនាការបោះឆ្នោតនឹងត្រូវចាប់ផ្ដើម»។

សម្ដេចប្រមុខរាជរដ្ឋាភិបាល បានចាត់ទុកការវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោតជាបន្ទាន់នេះ ថាជាភាពចាំបាច់នៃការធ្វើកំណែទម្រង់សម្រាប់អ្នកដែលមានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងថាកំណែទម្រង់មួយនេះមិនបានប៉ះពាល់ដល់សិទ្ធិពលរដ្ឋទូទៅដែលចង់ទៅ ឬមិនទៅបោះឆ្នោតនោះទេ។ បើតាមសម្ដេច ការធ្វើវិសោធនកម្មនេះ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចបន្ថែមថា«ដូច្នេះគ្មានអ្វីផ្ទុយនឹងរដ្ឋធម្មនុញ្ញឡើយ។ យើងគ្រាន់តែដកសិទ្ធិសម្រាប់អ្នកឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់អ្នកណាដែលមិនព្រមទៅបោះឆ្នោតមុនពេលដែលខ្លួនទៅឈរឈ្មោះនោះតែប៉ុណ្ណោះ ហើយវាមិនមែនជារឿងចម្លែកទេ»។ សម្ដេចបន្ថែមថា មិនចម្លែកក៏ព្រោះប្រទេសថៃបានអនុវត្តយ៉ាងដូច្នេះ ហើយក៏ធ្វើឱ្យគណបក្សនយោបាយមួយត្រូវរបូតអាសនៈអស់ជាច្រើន ព្រោះតែពួកគេមិនបានបំពេញការតព្វកិច្ចទៅបោះឆ្នោត។

សម្ដេចតេជោបានពន្យល់ច្បាស់ទៀតថា«ចាប់ពីថ្នាក់ឃុំ សង្កាត់ (ឡើងទៅ) បើចង់ឈរឈ្មោះបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០២៧ ត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣! បើចង់ឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត​ រាជធានី ឬសមាជិកព្រឹទ្ធសភានៅឆ្នាំ២០២៤ ឬបន្តបន្ទាប់ ត្រូវតែទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣! បើចង់ឈរឈ្មោះឱ្យគេបោះឆ្នោតជាសមាជិករដ្ឋសភានៅឆ្នាំ២០២៣ ត្រូវតែទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយចៀសមិនបាន! បើមិនដូច្នោះ គេនឹងបាត់បង់សិទ្ធិ ហើយសិទ្ធនេះត្រូវស្របទៅតាមបទប្បញ្ញត្តិដកសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតដែលមានកំណត់នៅក្នុងមាត្រា៣៤ថ្មីនៃរដ្ឋធម្មនុញ្ញ យើងនឹងធ្វើវិសោនធកម្មជាបន្ទាន់ទៅលើបញ្ហានេះ»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.