ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ បណ្ឌិត សឿ សុជាតា ៖ក្រសួងអប់រំ យុវជន និងខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីសុខភាពសិក្សា 

លោកជំទាវ បណ្ឌិត សឿ សុជាតា ៖ក្រសួងអប់រំ យុវជន និងខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីសុខភាពសិក្សា 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកជំទាវ បណ្ឌិត សឿ សុជាតា ៖ក្រសួងអប់រំ យុវជន និងខេត្តកំពង់ស្ពឺ បើកសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីសុខភាពសិក្សា 

ខេត្តកំពង់ស្ពឺ៖ ថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកកម្ពស់គុណភាពប្រតិបត្តិកម្មវិធីគោលនយោបាយជាតិស្តីពីសុខភាពសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា និងខេត្តកំពង់ស្ពឺបានបើកអង្គសិក្ខាសាលាផ្សព្វផ្សាយនិងជំរុញការអនុវត្តគោលនយោបាយជាតិស្តីពីសុខភាពសិក្សា ដែលប្រារព្វធ្វើនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដែលមានរយៈពេល២ គឺថ្ងៃទី ១២-១៣ ខែមិថុនា ឆ្នាំ២០២៣ ដែលមានសិក្ខាកាមដែលបានចូលរួមមានចំនួនជាង១០០នាក់ អញ្ជើញមកពីគ្រប់អង្គភាពស្ថាប័នចំណុះរដ្ឋបាលខេត្តកំពង់ស្ពឺ។

ក្នុងនាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនាឱកាសនោះ លោកជំទាវ ឡុង បូណារ៉េត អភិបាលរង បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងអប់រំ យុវជន ដែលតែងតែគិតគូរសុខភាពសិក្សាដើម្បីពង្រឹងគុណភាពអប់រំដើម្បីកូនចៅយើងជាទំពាំងយើងលូតលាស់បានល្អ។

ក្នុងនាមឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តី ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត សឿ សុជាតា ថា កម្ពុជាចាំបាច់ត្រូវមានធនធានមនុស្សដែលមានសម្បទាទាំង៥រឹងមាំ គឺចំណេះសម្បទា បំណិនសម្បទា កាយសម្បទា ចរិយាសម្បទា និងស្មារតីស្នេហាជាតិសម្បទា ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ជាតិប្រែក្លាយប្រទេសទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ហើយសម្បទាទាំង៥នេះ អាចសម្រេចបាននោះគឺចាំបាច់ទាមទារការចូលរួមដោយស្មារតីទទួលខុសត្រូវរបស់យើងទាំងអស់គ្នាជាក្រុមការងារនិងមហាជនកម្ពុជាគ្រប់រូប។

លោកជំទាវបណ្ឌិត សឿ សុជាតា ក៏បានពាំនាំប្រសាសន៍ដឹកនាំ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងស្តីពីសុខភាពសិក្សាគឺ ដើម្បីមនុស្សទាំងអស់អាចមានលទ្ធភាពក្លាយជាពលរដ្ឋសកម្មរបស់ជាតិជាពលរដ្ឋសកលបាន មនុស្សចាំបាច់ត្រូវមានសុខភាពល្អ គ្រប់ថ្នាក់ដឹកនាំនិងមន្រ្តីប្រតិបត្តិគ្រប់ផ្នែកទាំងអស់យកចិត្តទុកដាក់អនុវត្តតាមផែនការប្រតិបត្តិ១០ឆ្នាំរបស់យើង ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត សឿ សុជាតា បាថ្លែងបន្ថែមទៀត ដោយបញ្ជាក់ថា មនុស្សមានសុខភាពល្អបានទាល់តែមនុស្សស្គាល់ពីតម្លៃសុខភាពនិងយល់ច្បាស់ពីវិធានថែរក្សាសុខភាព ព្រមទាំងចេះស្រឡាញ់សុខភាពរបស់ខ្លួនឯងនិងរបស់មនុស្សជុំវិញខ្លួន ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.