លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញជួបសួរសុខទុក្ខ អ្នករងគ្រោះ ដោយសារសត្វក្របី វ័ធ កាលពីថ្ងៃមិញ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត!!!
ក្រុងប៉ោយប៉ែត៖នៅថ្ងៃចន្ទ ៩ រោច ខែជេស្ឋ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះលោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញជួបសួរសុខទុក្ខអ្នករងគ្រោះដោយសារសត្វក្របីវ័ធ កាលពីថ្ងៃមិញ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ លោក អភិបាលក្រុងប៉ោយប៉ែត មានការសោកស្តាយយ៉ាងខ្លាំង និងសូមអំពាវនាវដល់ម្ចាស់ចិញ្ចឹមសត្វពាហនៈទាំងអស់មេត្តាទុកដាក់សត្វចិញ្ចឹមរបស់ខ្លួនឲ្យបានត្រឹមត្រូវ មិនត្រូវព្រលែងយ៉ាងអាណាធិបតេយ្យតាមទីសាធារណៈ បង្ករការរំខាន និងបង្ករគ្រោះថ្នាក់ដល់អ្នកដ៏ទៃដូចករណីនេះយ៉ាងដូច្នេះឡើយ។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថារដ្ឋបាលក្រុងប៉ោយប៉ែតនឹងមានវិធានការយកសត្វដែលដើរយ៉ាងអាណាធិបតេយ្យទាំងនោះមករក្សាទុក ហើយដាក់ទោសម្ចាស់ទៅតាមច្បាប់ដោយមិនលើកលែងឡើយ។




