ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ស្នងការខេត្តកំពត ស្នើឱ្យឧកញ៉ា នួន អក ចូលខ្លួនមកដោះស្រាយជាមួយពលរដ្

ស្នងការខេត្តកំពត ស្នើឱ្យឧកញ៉ា នួន អក ចូលខ្លួនមកដោះស្រាយជាមួយពលរដ្

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

 

ស្នងការខេត្តកំពត ស្នើឱ្យឧកញ៉ា នួន អក ចូលខ្លួនមកដោះស្រាយជាមួយពលរដ្ឋ!

 

(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការដ្នាននគរបាលខេត្តកំពត បានអំពាវនាវឱ្យលោកឧកញ៉ា នួន អក ចូលខ្លួនមកដោះស្រាយជាមួយពលរដ្ឋ ជៀសវាងសមត្ថកិច្ច កោះហៅតាមបណ្ដឹង..!។
នេះបើយោងតាម ហ្វេសប៊ុក ផ្លូវការរបស់ លោកស្នងការខេត្តកំពត នៅថ្ងៃទី១២.០៦.២០២៣។

បើទោះបីជាលោកស្នងការ មិនបានបញ្ជាក់ពីមូលហេតុ ដែលពលរដ្ឋប្ដឹងឧកញ៉ា នួន អក ក៏ដោយ.!។

ប៉ុន្តែគេដឹងថាៈពលរដ្ឋជាច្រើនគ្រួសារបានចាញ់បោក ឧកញ៉ា នួន អក ហើយអ្នករងគ្រោះទាំងនោះ! គឺជាអ្នកចូលហ៊ុនវិនិយោគគម្រោងដីឡូត៍នៅខេត្តកំពត.អ្នកទិញដីឡូត៍.អ្នកទិញតូបលក់ដូរ ក្នុងគម្រោងផ្សារ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល របស់លោកឧកញ៉ា នួន អក។

សូមជម្រាបថាៈ ឧកញ៉ា នួន អក ភេទប្រុសអាយុ៤១ឆ្នាំ នៅភូមិញរ សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជា”គ្រូបង្រៀនជោគជ័យ និងជាអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ហើយក៏ជាម្ចាស់រីស៊ត កំពតឋានសួគ៌ និងជាម្ចាស់គម្រោង ផ្សារអាហារសមុទ្រខៀវ ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល”។

មិនត្រឹមតែរងបណ្ដឹងជាច្រើននៅខេត្តកំពតប៉ុណ្ណោះទេ ក្នុងនោះសូម្បីអ្នកស្រី ហាក់ វណ្ណះ នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
ក៏បានប្ដឹងឧកញ៉ា នួន អក ពីបទៈ ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ឬហៅថា”សែកស្អុយ”និងបទៈ រំលោភលើទំនុកចិត្ត ។
ចូលព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី២៧.០៤.២០២៣ ផងដែរ។

ដោយអ្នកស្រី ហាក់ វណ្ណះ ប្ដឹងទាមទារចំនួន៣ចំណុច១ៈ សូមឱ្យព្រះរាជអាជ្ញា ធ្វើការចោទប្រកាន់ និងឃុំខ្លួនឧកញ៉ា នួន អក តាមនីតិវិធី។
២ៈ សូមទាមទារប្រាក់ដើមចំនួន៥០.០០០ដុល្លារ។
៣ៈ សូមទាមទារសំណងជំងឺចិត្តចំនួន៤០លានរៀលផងដែរ។

ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយ«ដើមរាំង»អ្នកស្រី ហាក់ វណ្ណះ បានអះអាងថាៈ
ឧកញ៉ា នួន អក ជំពាក់ប្រាក់ខ្លួនសរុបចំនួន១០ម៉ឺនដុល្លារ រយៈពេលជាង៣ឆ្នាំមកហើយ។
ដែលឧកញ៉ា នួន អក បានអូសបន្លាយពេល និងសងប្រាក់មកឱ្យខ្លួនបន្តិចបន្តួច រួចសុំដូរសែករហូត..!

បើតាមអ្នកស្រី ហាក់ វណ្ណះ បច្ចុប្បន្នៈឧកញ៉ា នួន អក នៅជំពាក់ប្រាក់អ្នកស្រី ជាង៣០.០០០$ទៀត និងបន្សល់ទុក”សែកស្អុយគ្មានសាច់ប្រាក់”ចំនួន២សន្លឹក ខណៈអ្នកស្រី ទាក់ទងទៅគាត់ លែងបាន!។

អ្នកស្រីបន្តថាៈពេលនេះឧកញ៉ា នួន អក កំពុងគេចខ្លួន និងគេចពីការទទួលខុសត្រូវ ក្នុងការទូទាត់បំណុលមកឱ្យអ្នកស្រី..!។

ជនរងគ្រោះរូបនេះ បានប្រាប់ពីមូលហេតុថាៈ ដើមចមដំបូង ខ្លួនបានចូលរៀនផ្នែកទីផ្សារជោគជ័យ ដែលមានលោកឧកញ៉ា នួន អក ជាគ្រូបង្រៀន.!។
បន្ទាប់មកក៏ស្គាល់គ្នា មានទំនាក់ទំនងជាមួយលោកឧកញ៉ា រួមនិងបុគ្គលិកក្រុមហ៊ុន របស់លោកឧកញ៉ា។

ទន្ទឹមនិងនោះលោកឧកញ៉ា នួន អក បានប្រើយុទ្ធសាស្ត្រណែនាំ ឱ្យអ្នកស្រី ចូលហ៊ុនវិនិយោគ និងបានប្រាក់ចំណេញច្រើន.ទ្វេដង ១គុណជា២ ត្រឹមរយៈពេល១ឆ្នាំ ប៉ុណ្ណោះ!។

ព្រោះតែជឿតាមការ បញ្ចុះបញ្ចូលលួងលោម នៅថ្ងៃទី១៨.១១.២០១៩ អ្នកស្រី បានប្រគល់ប្រាក់ឱ្យលោកឧកញ៉ា នួន អក ចំនួន៥០.០០០$(ប្រាំម៉ឺនដុល្លារ)។

ដោយមានកុងត្រាមេធាវី ដឹងឮ
ពោលគឺរយៈពេល១ឆ្នាំ ដោយនៅថ្ងៃទី១៨.១១.២០២០ ឧកញ៉ា នួន អក សន្យាសងប្រាក់មកអ្នកស្រីវិញ ចំនួន១០០.០០០$(ដប់ម៉ឺនដុល្លារ)។

លុះដល់ថ្ងៃកំណត់ស្រាប់ តែលោកឧកញ៉ា នួន អក មិនព្រមសងលុយដោយគេចវេះរហូត.!។
បណ្ដាលឱ្យជនរងគ្រោះ តាមស្កាត់ជួបឧកញ៉ា នួន អក នៅដីឡូត៍ កំពតឋានសួគ៌ ជាច្រើនលើកច្រើនសារ.!។
ក្នុងនោះភាគីឧកញ៉ា សងប្រាក់បន្តិចបន្តួចម្ដងថ្ងៃនេះម្ដងថ្ងៃនោះ មិនមានអ្វីជាដុំកំភួនឡើយ។

អ្នកស្រីបន្តថាៈ ក្រោយមកទៀតលោកឧកញ៉ា នួន អក បានចេញមូលប្បទានប័ត្រ គ្មានសាច់ប្រាក់(សែកស្អុយ)មកឱ្យខ្លួនជាបន្តបន្ទាប់..!។

ដូចជា៖ ដាក់កាលបរិច្ឆេទ ឱ្យបើកប្រាក់ នៅថ្ងៃទី៣០.០៧.២០២២
ចំនួន២០.០០០$(ពីរម៉ឺនដុល្លារ)ចំនួន១សន្លឹក។
ដាក់ការបរិច្ឆេទបើកប្រាក់នៅថ្ងៃទី៣០.០៨.២០២២
ចំនួន២៦.០០០$(ពីរម៉ឺនប្រាំមួយពាន់ដុល្លារ)ចំនួន១សន្លឹកទៀត។

លុះដល់ថ្ងៃកំណត់ ចូលបើកប្រាក់មិនបាន លោកឧកញ៉ា បានលួងលោមនិងហៅមកសម្រួលគ្នា ដោយសងប្រាក់មួយចំនួន និងសុំប្ដូរសែកថ្មី ចំនួន២សន្លឹកទៀត។

ទី១ៈ ដាក់ការបរិច្ឆេទឱ្យបើកប្រាក់នៅថ្ងៃទី២៥.០៩.២០២២
ចំនួន២០.០០០$(ពីរម៉ឺនដុល្លារ)។
២ៈ ដាក់ការបរិច្ឆេទបើកប្រាក់នៅថ្ងៃទី៣០.១០.២០២២
ចំនួន២៦.០០០$(ពីរម៉ឺនប្រាំមួយពាន់ដុល្លារ)។

ជនរងគ្រោះបញ្ជាក់ទៀតថាៈ ការប្ដូរសែកនេះ គឺច្រើនលើកច្រើនសារមកហើយ មិនមែនតែត្រឹម សែក៤សន្លឹកនឹងទេ.!។

ទាក់ទិននិងរឿងនេះអ្នកស្រី ហាក់ វណ្ណះ ថាៈខ្លួនអស់ការអត់ធ្មត់ទៀតហើយ ព្រោះកាន់សែក.ចូលបើកលុយនៅធនាគារ មិនដែលបានសោះ!។
ទើបនៅកំឡុងដើមខែមេសា ឆ្នាំ២០២៣ អ្នកស្រី បានទៅបើកប្រាក់នៅធនាគារ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ម្ដងទៀត!។

ដោយខាងធនាគារ ស្រុកពារាំង បញ្ជាក់ត្រឡប់មកវិញថាៈ សែកនោះគ្មានសាច់ប្រាក់ទាំង២សន្លឹក!។
ក្នុងនោះ១សន្លឹក ត្រូវហួសសុពលភាព ខណៈ១សន្លឹកទៀត បានបញ្ជាក់ថាៈ គ្មានសាច់ប្រាក់(សែកស្អុយ)។

បើទោះបីជាខាងធនាគារ បញ្ជាក់ថា”សែកស្អុយ”ក្ដី ប៉ុន្តែអ្នកស្រីមិនបានប្ដឹងភ្លាមៗនោះទេ!។
ដោយនៅតែបន្តប្រកាស ទុកឱសានវាទចុងក្រោយ ឱ្យលោកឧកញ៉ា នួន អក ចូលខ្លួនមកដោះស្រាយដដែល…!។

លុះផុតឱសានវាទហើយ នៅតែមិនមានដំណោះស្រាយទៀត ទើបអ្នកស្រី សម្រេចប្ដឹងឧកញ៉ា នួន អក តែម្ដងទៅ!។

រាល់ការអះអាងទាំងនេះ នៅថ្ងៃទី១២.០៦.២០២៣«ដើមរាំង» បានព្យាយាមសុំការបកស្រាយពីលោកឧកញ៉ា នួន អក ប៉ុន្តែទូរស័ព្ទរបស់លោកឧកញ៉ា មិនអាចទាក់ទងបានឡើយ!។

មជ្ឈដ្ឋានខាងក្រៅៈ បានលើកឡើងថាៈ មូលហេតុដែលលោកឧកញ៉ា នួន អក ជាប់បំណុលច្រើន..!។
ក៏ព្រោះតែរូបលោក បរាជ័យគម្រោងដីឡូត៍”រីស៊តកំពតឋានសួគ៌”នៅខេត្តកំពត។
រួចមកបើក គម្រោងផ្សារអាហារសមុទ្រខៀវ ២៤ម៉ោង នៅមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល”ដើម្បីស្ដារបំណុលឡើងវិញ។

បែរជាៈ ត្រូវបរាជ័យ ថែមមួយកម្រិតទៀត បណ្ដាលឱ្យក្ស័យធន ជាហេតុនាំឱ្យម្ចាស់បំណុលជាច្រើន។
ក្នុងនោះរួមមាន.អ្នកទិញដីឡូត៍.អ្នកចូលហ៊ុនវិនិយោគ.អ្នកទិញផ្ទះ.អ្នកទិញតូបក្នុងផ្សារ.តាមទារលុយ និងកើតរឿងប្ដឹងផ្ដល់ជាបន្តបន្ទាប់។
ស្របពេលដែលសាម៉ីខ្លួនឧកញ៉ា នួន អក ប្រកាសក្ស័យធន និងគេចខ្លួនបាត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.