ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

មេបញ្ជាការយោធភូមិភាគទី១ ថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះជនអគតិ ស ឡុងដេត ដែលនិយាយរិះគន់ការរៀបចំស៊ីហ្គេម ដោយគ្មានការពិត

មេបញ្ជាការយោធភូមិភាគទី១ ថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះជនអគតិ ស ឡុងដេត ដែលនិយាយរិះគន់ការរៀបចំស៊ីហ្គេម ដោយគ្មានការពិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ មេបញ្ជាការយោធភូមិភាគទី១ ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហានទាំងអស់ បានប្រតិកម្ម និងថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះបុគ្គលឈ្មោះ ស ឡុងដេត ដែលរិះគន់ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា កាលពីពេលថ្មីៗ កន្លងទៅ ដោយគ្មានការពិត និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រទេសជាតិ។

ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទម្លាយសារសំឡេងរបស់បុគ្គល ស ឡុងដេត នៅថ្ងៃទី១០ ខែមិថុនានេះ បន្ទាប់ពីបុគ្គលរូបនេះ បាននិយាយរិះគន់ពីការរៀបចំស៊ីហ្គេម ក្នុងកិច្ចប្រជុំមួយ កាលពីល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣។

យើងសូមធ្វើការថ្កោលទោស ចំពោះការលើកឡើងរបស់បុគ្គលឈ្មោះ ស ឡុងដេត ដែលនិយាយបំភ្លៃពីការពិត អ្វីដែលស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានជោគជ័យយ៉ាងពិតប្រាកដ ហើយមានការគាំទ្រពីប្រជាពលរដ្ឋទាំងអស់។ វាគឺជាមតិអគតិមួយ ដែលបំពុលបរិយាកាសសង្គម មិនស្គាល់ពីតម្លៃរបស់ជាតិ និងអន្ដរជាតិ។ ប្រជាពលរដ្ឋរាប់លាននាក់ទូទាំងប្រទេស ក៏ដូចជាអ្នកទស្សនានៅក្រៅប្រទេស និងពិភពលោក ដែលបានតាមដានតាមរយៈបណ្ដាញសង្គមនានាជាច្រើនរយលាននាក់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពអស្ចារ្យ នៃព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ផ្ទុយពីជនម្នាក់នេះ ដែលមានគំនិតអគតិ មិនស័ក្ដិសមនឹងរស់នៅក្នុងសង្គមកម្ពុជានោះទេ»។

យើងសូមថ្កោលទោសយ៉ាងដាច់អាហិង្ការ ចំពោះការបញ្ចេញបែបអគតិរបស់បុគ្គលនេះ (ស ឡុងដេត) ដែលនិយាយកេងចំណេញនយោបាយ ដោយគ្មានការពិត ដល់ពិសពុល និងអគតិបំផុត ដែលប្រជាពលរដ្ឋទាំងអស់គ្នា មិនអាចទទួលយកបាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់ ដែលបានចូលរួមទស្សនា និងគាំទ្រការប្រកួត ពិសេសអ្នកទស្សនារាប់ម៉ឺន រាប់លាននាក់ ដែលបានទស្សនាផ្ទាល់ ក៏ដូចជាទស្សនា តាមរយៈការផ្សាយបន្ដផ្ទាល់ ដែលបានឃើញភាពអស្ចារ្យក្នុងពិធីបើក-បិទ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ត្រូវរួមគ្នាថ្កោលទោសយ៉ាងដាច់អហិង្ការ ចំពោះជនម្នាក់នេះ ដែលមានគំនិតអគតិ ចំពោះសមិទ្ធផលដ៏ត្រចះត្រចង់ នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ យើងត្រូវបំផ្លាញមនុស្សម្នាក់ ដែលបំផ្លាញជាតិ ក្បត់ជាតិ ជាជាងឱ្យបុគ្គលនេះបំផ្លាញជាតិ»។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា គឺការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ បានបញ្ចប់ដោយជោគជ័យ និងអស្ចារ្យបំផុត ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ ពីប្រជាពលរដ្ឋរាប់លាននាក់ ទាំងនៅកម្ពុជា ក្នុងតំបន់ និងនៅលើពិភពលោក ដែលមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការរៀបចំបានយ៉ាងល្អរបស់ម្ចាស់ផ្ទះកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC-CAMAPGOC ក៏ដូចជាការណែនាំចង្អុលបង្ហាញជាប់ជាប្រចាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC-CAMAPGOC ជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.