ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី អញ្ជើញអុជធូបនៅទីសក្ការៈលោកយាយម៉ៅ លើកំពូលភ្នំបូកគោ មុនដំណើរការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី អញ្ជើញអុជធូបនៅទីសក្ការៈលោកយាយម៉ៅ លើកំពូលភ្នំបូកគោ មុនដំណើរការរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(កំពត)៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទេព រង្ស៊ី រួមជាមួយលោក លោកស្រី ជារដ្ឋាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា នៃក្រសួងព័ត៌មាន បានអញ្ជើញអុជធូបនៅទីសក្ការៈលោកយាយម៉ៅ លើកំពូល ភ្នំបូកគោ មុនដំណើរការរៀបចំពិធីបញ្ចុះបឋមសិលា សុំសេចក្តីសុខពីម្ចាស់ទឹកម្ចាស់ដី ដើម្បីរៀបចំសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដែល មានទីតាំងស្ថិតនៅលើភ្នំបូកគោ ក្រុងបូកគោ ខេត្តកំពត។

បន្ទាប់មក លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី អមដំណើរដោយលោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការពិនិត្យបច្ចេកទេស និងរៀបចំស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ បានអញ្ចើញប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ក្រុងបូកគោ ខេត្តកំពត ដោយដំណើរការទៅដោយរលូន និងសុខសុវត្ថិភាពចំពោះវិស្វករ និងជាជាងដែលធ្វើការសាងសង់។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ស៊ីវ ផេង អភិបាលរងខេត្តកំពតផងដែរ។

លោក សុខ ប្រសិទ្ធិ បានលើកឡើងថា ក្រសួងព័ត៌មាន បានសិក្សាយ៉ាងលំអិតក្នុងការរៀបចំសាងសង់អគារ រួមទាំងស្ថានីយវិទ្យុ និងទូរទស្សន៍បូកគោ ដើម្បីពង្រីកប្រព័ន្ធផ្សព្វផ្សាយ នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រ និងដែនកោះនៃព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពទំនើបកម្មថែមទៀត។

គួររំលឹកដែរថា គម្រោងសាងសង់ស្ថានីយវិទ្យុ និងទូរទស្សន៍ បូកគោនេះ ជាជំហាននដំបូងគ្រាន់តែចង់ធ្វើការជួសជុលកែលម្អអគារចាស់ ដែលមានពីដើមកឡើងវិញតែប៉ុណ្ណោះ ប៉ុន្តែដោយមានការសិក្សាស្វែងយល់គ្រប់ជ្រុងជ្រោយ ពីក្រុមការងារ បច្ចកទេស និងក្រុមវិស្វករសំណង់ បានវាយតំលៃថាអគារនេះមានអាយុកាលប្រមាណជិត១០ឆ្នាំ មកហើយ និងមានសភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយ គ្រឹះក៏មិនធានាការប្រើប្រាស់បាន យូរអង្វែងទៅមុខទៀតនោះដែរ ហើយការចំណាយនៃការជួសជុលកែលំម្អរឡើងវិញ អស់ច្រើនជាងការសាងសង់ថ្មីទៅទៀត។

ដូច្នេះហើយទើបលោក ខៀវ កាញារីទ្ធ បានសម្រេចអោយមានការសង់អគារថ្មី និងរៀបចំធ្វើជាស្ថសនីយ៍វិទ្យុ និងទូរទស្សន៍បូកគោនេះតែម្តង ដោយបង្កើតជាគណ:កម្មការសាងសង់អគារ ដឹកនាំដោយលោក សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន។

គម្រោងសាង់សង់អគារថ្មី នៅលើភ្នំបូកគោនេះលោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា សម្រាប់ធ្វើជាអគារស្ថានីយ៏វិទ្យុ និងទូរទស្សន៏ ផ្សាយបន្ត ពីស្ថានីយ៏កណ្តាល របស់ទូរទស្សន៏ជាតិកម្ពុជា និងស្ថានីយ៏វិទ្យុជាតិ FM វត្តភ្នំ និងវិទ្យុជាតិ FM 96 ហើយអគារនេះ មានកន្លែងស្នាក់នៅរបស់បុគ្គលិក បន្ទប់ស្ទីតយោវិទ្យុ សាលប្រជុំ ទីតាំងសាងសង់ អង់តែន និងទីធ្លាសម្រាប់ចតយានយន្ត ពិសេសទៀតនោះធ្វើផ្លូវចូលសម្រាប់ជនពិការផងដែរ។

សារៈសំខាន់នៃការសាងសង់ស្ថានីយ៍ វិទ្យុ និងទូរទស្សន៍បូកគោនេះ ព្រោះជាទីតាំងនៅលើភ្នំបូកគោ មានលក្ខណ:អំណោយផលល្អ សម្រាប់ដាក់ស្ថានីយ៍ផ្សាយបន្ត វិទ្យុជាតិ និងទូរទស្សន៏ជាតិកម្ពុជា ដែលអាចផ្សាយបាន ទៅកាន់តំបន់ឆ្ងាយៗ នៅជុំវិញ ខេត្តកំពត ពិសេសសម្រាប់អ្នកនេសាទនៅសមុទ្រ អាចបើកមើលឃើញ និងស្តាប់បាន ពីការផ្សាយដំណឹង និងព័ត៌មានថ្មីៗ ទាន់ហេតុការណ៏ ហើយអ្វីដែលសំខាន់គឺការផ្សាយ ព្យាករណ៏អាកាសធាតុ និងព័ត៌មានទាន់ហេតុការណ៏ទាក់ទង ខ្យល់ព្យុះ ដើម្បីអ្នកនេសាទនៅសមុទ្របានដឹងទាន់ពេល ហើយជៀសពីឧបទ្ទវហេតុផ្សេងៗដែលកើតមាន។

ជាមួយគ្នានេះដែរ ក្នុងគម្រោងនៃការសាងសង់អគារថ្មី ក៏ជាកន្លែទុកសម្រាប់ឲ្យមន្ត្រី ក្រសួងព័ត៌មាន មកលេងកំសាន្ត និងស្នាក់នៅ ក្នុងរយៈពេលខ្លីបានផងដែរ។

សម្រាប់គម្រោងនៃការសាងសង់អគារថ្មី រួមទាំងស្ថានីយ៍វិទ្យុ និងទូរទស្សន៍បូកគោគឺមានរយៈពេល ១៨ខែ ចាប់ពីថ្ងៃបញ្ចុះបឋមសិលាសាងសង់នេះ ហើយអគារ និងវិទ្យុទូរទស្សន៍នេះ គឺសម្រាប់បំរើដល់ការងារផ្សព្វផ្សាយ ឲ្យបានច្រើនកន្លែង ដោយហេតុថា ពី១ថ្ងៃទៅមួយថ្ងៃសម្រាប់ក្រសួងព័ត៌មាន កាន់តែមានកិច្ចការងារជាច្រើនដែល ត្រូវបំពេញទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីធ្វើយ៉ាងណាអោយ វិស័យព័ត៌មាន និងសោតទស្សន៏កាន់តែរីកចម្រើន ស្របតាមការវិវត្តន៏នៃបច្ចេកវិទ្យា ព័ត៌មានវិទ្យា និងស្របតាមទិសស្លោក ប្លែក លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.