ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពលរដ្ឋជាង២ពាន់នាក់នៅស្រុកកណ្តៀង និងស្រុកក្រគរ ទទួលបានការពិនិត្យព្យាបាលជំងឺទូទៅឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីម៉ាឡេស៊ី

ពលរដ្ឋជាង២ពាន់នាក់នៅស្រុកកណ្តៀង និងស្រុកក្រគរ ទទួលបានការពិនិត្យព្យាបាលជំងឺទូទៅឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីម៉ាឡេស៊ី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋជាង២ពាន់នាក់ រស់នៅស្រុកកណ្តៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ទទួលបានការពិនិត្យនិងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩-១០ តាមរយៈការសម្របសម្រួលពីលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រខេត្តពោធិ៍សាត់ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

លោក ខូយ រីដា និងលោក កែវ រតនៈ បានថ្លែងកោតសរសើរ និងអំណរគុណដោយស្មោះចំពោះក្រុមហ៊ុន PESTECH កម្ពុជា ដែលតែងតែកៀរគរ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋតាមបណ្តាខេត្តទូទាំងប្រទេស ជាក់ស្តែងនាឆ្នាំនេះ ក្រុមហ៊ុន PESTECH កម្ពុជា បាននាំយកក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ីចំនួន៣០នាក់ ដោយសហការជាមួយពេទ្យស្ម័គ្រចិត្តរបស់លោក កែវ​ រតនៈ និងក្រុមយុវជន បានមកពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋក្នុងស្រុកកណ្តៀង បានជិត២ពាន់នាក់ និងត្រូវប្រគល់ជូនប័ណ្ណថ្លែងអំណរគុណនាពេលនេះផងដែរ។

ថ្នាក់ដឹកនាំទាំង២បន្ថែមថា បច្ចុប្បន្ននៅខេត្តពោធិ៍សាត់ ទោះបីមានការអភិវឌ្ឍខ្លះក៏ពិតមែន ក៏នៅមានការខ្វះខាតចន្លោះផ្នែកបច្ចេកទេស និងសម្ភារៈមិនទាន់ទំនើបសម្បបូរបែបនៅឡើយ ដូច្នេះនៅពេលនេះបានក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ីបានមកជួយពិគ្រោះយោបល់ និងព្យាបាលជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ គឺជាការជួយសម្រួលនូវបន្ទុកសេវាចំណាយរបស់ពួកគាត់បានមួយកម្រិត។

សកម្មភាពមនុស្សធម៌នេះដែរ គឺពិតជាបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ។ ថ្នាក់ដឹកនាំទាំង២ក៏បានសំណូមពរឱ្យក្រុមហ៊ុន PESTECH កម្ពុជា បន្តកៀរគរក្រុមគ្រូពេទ្យស្ម័គ្រចិត្តបន្តសកម្មភាព ក្នុងការចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់បន្ថែមទៀត។

ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងព្យាបាលនាឱកាសនោះ បានគោរពថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសម៉ាឡេស៊ី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក កែវ រតនៈ រួមជាមួយក្រុមយុវជន ដែលបានមកពិនិត្យ និងព្យាលបាលជំងឺភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងស្មារតីមនុស្សធម៌សុទ្ធសាធ។ ពួកគាត់បានប្តេជ្ញារួបរួមសាមគ្គីគ្នាតែមួយ អនាគតតែមួយ ក្រោមម្លប់សន្តិភាពតែមួយ និងទៅចូលរួមបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ឱ្យបានគ្រប់ៗគ្នា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.