ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញចូលរួមពិធីបុណ្យសម្ពោធឆ្លងសេនាសន: និងសមិទ្ធផលនានា នៅវត្តអម្ពវ័នយោធារាម(ហៅវត្តទួលផឹ្ចក) ព្រឹកថ្ងៃ ១១ ខែ មិថុនា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញចូលរួមពិធីបុណ្យសម្ពោធឆ្លងសេនាសន: និងសមិទ្ធផលនានា នៅវត្តអម្ពវ័នយោធារាម(ហៅវត្តទួលផឹ្ចក) ព្រឹកថ្ងៃ ១១ ខែ មិថុនា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញចូលរួមពិធីបុណ្យសម្ពោធឆ្លងសេនាសន: និងសមិទ្ធផលនានា នៅវត្តអម្ពវ័នយោធារាម(ហៅវត្តទួលផឹ្ចក) ព្រឹកថ្ងៃ ១១ ខែ មិថុនា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញចូលរួមពិធីបុណ្យសម្ពោធឆ្លងសេនាសន: និងសមិទ្ធផលនានា នៅវត្តអម្ពវ័នយោធារាម(ហៅវត្តទួលផឹ្ចក)
ព្រឹកថ្ងៃ ១១ ខែ មិថុនា ឆ្នាំ ២០២៣ ឯកឧត្តមបណ្ឌិតប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មការទី ១០ នៃរដ្ឋសភាជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធ និងឆ្លងសមិទ្ធិផលនានា ក្នុងបរិវេណវត្តអម្ពវ័នយោធារាម(ហៅវត្តទួលផឹ្ចក) ស្ថិតក្នុងភូមិ កំណប់ ឃុំស្រែចែង ស្រុក ជុំគីរី ខេត្តកំពត អមដំណើរដោយ ឯកឧត្តម ញ៉ូវ សាអែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្នុងជួររាជរដ្ឋាភិបាលឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត អស់លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកប្រធានគណបក្សស្រុកជុំគីរី លោកស្រីអភិបាលស្រុកជុំគីរី ព្រះសង្ឃ លោកតា លោកយាយ បងប្អូន ប្រជាពលរដ្ឋ យុវជនទាំង៥ប្រភេទ លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្ស បានអញ្ជើញចូលរួមជាង២ពាន់នាក់ ។

លោកស្រី គឹម សុធារី បានគូស បញ្ជាក់ថា: នៅក្រោមគំនរផេះផង់ ដោយសារសង្គ្រាមស៊ីវិលនេះ ត្រូវបានស្ដារឡើងវិញដោយមានការ ជួយជ្រោមជ្រែង ប្រឹងប្រែងពីរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបទីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៍ឈ្លៀសវៃ និងប៉ិនប្រសព្វព្រមជាមួយ នឹងគោលនយោបាយឈ្នះឈ្នះ និងដោយការ ខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមពីប្រជាពលរដ្ឋ បាននាំមកនូវសុខសន្តិភាពជូនដល់ប្រជាជន ទាំងមូល ដោយឡែកស្រុកជុំគិរីទាំងមូលក្នុងចំណោម វត្តទាំង១៧ វត្តមន្ត្រីយោធារាម(ហៅវត្តទួលផឹ្ចក)ជាវត្តមួយដែលមានវ័យចំណាស់ផងដែរ ដែលបាន កសាងឡើងក្នុងឆ្នាំ១៩៥១ មូលហេតុដែលដាក់ឈ្មោះវត្តអម្ពវ័នយោធារាម(ហៅវត្តទួលផឹ្ចក) ដោយហេតុថាយោធាម្នាក់ពាក់ ស័ក្តបីឈ្មោះ សុន ជាអ្នកផ្តួចផ្តើមបង្កើតឱ្យមានទីតាំងវត្តនៅលើទួលខ្ពស់ដែលមានដុះដើមផឹ្ចកច្រើន ឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ក្រោមរបបប្រល័យពូជសាសន៍ប៉ុលពតវត្តអារាមទូទាំងប្រទេសត្រូវបាន បំផ្លាញខ្ទេចខ្ទី ដោយឡែកវត្តទួលផឹ្ចក ក៍ត្រូវបំផ្លាញគ្មានសល់រហូតមកដល់ឆ្នាំ ១៩៨២ ចាប់ផ្តើម កសាងថ្មី ក្រោមការផ្តួចផ្តើមរបស់ព្រះសង្ឃ ពុទ្ធបរិសទ័ដែលគោរពព្រះពុទ្ធសាសនាក្នុងឃុំស្រែចែង ដោយបានឯកភាពដាក់ឈ្មោះថាវត្តអម្ពវ័នយោធារាម(ហៅ

វត្តទួលផឹ្ចក) បច្ចុប្បន្នព្រះគ្រូគិរីសត្ថាចារ្យ នាក់ សាវុធ ព្រះអនុគណស្រុក គង់ជាព្រះចៅអធិការវត្តបានដឹកនាំកសាងសមិទ្ធិផលនានាដែលយើង ធ្វើពិធីឆ្លងក្នុងថ្ងៃនេះ ចំណាយអស់ ១៤៦.៣៥០ដុល្លា ។ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងសម្តេចតេជោនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមាននៅទីនេះ ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងប្រជាពលរដ្ឋ ក្នុងខេត្តកំពតទាំងមូលនាឱកាសដ៏វិសេសវិសាលនេះដែរ ។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានអញ្ជើញមានប្រសាសន៍សំណេះសំណាលចំពោះព្រះសង្ឃ មន្ត្រីរាជការ និងប្រជាជន ដោយបញ្ជាក់ថាថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានមកចូលរួមជាមួយព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ លោកយាយលោកតា ប្រជាពលរដ្ឋ ចំណុះជើងវត្តអញ្ជើញចូលរួមក្នុងក្នុងពិធីសម្ពោធសេនាសន:និងសមិទ្ធផលនានា វត្តអម្ពវ័នយោធារាម(ហៅវត្តទួលផឹ្ចក) នៅពេលនេះ និងខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការរីកចំរើនជាបន្តបន្ទាប់របស់វត្តអម្ពវ័ន

យោធារាម(ហៅវត្តទួលផឹ្ចក) ដូចនៅក្នុងរបាយការណ៍ដែលលោកស្រីអភិបាលស្រុកបានលើកឡើងអម្បាញ់មិញនេះ ។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍លើកឡើងអំពីល្បឿនយ៉ាងលឿននៃការអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យក្នុងនោះក៏មានវិស័យព្រះពុទ្ធសាសនាផងដែរ និងអំពីតំលៃនៃសន្តិភាព ដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានសន្យារក្សាឲ្យបាននូវសន្តិភាពទោះក្នុងតំលៃណាក៏ដោយ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិតក៏បានលើកឡើងថា វត្តអារាមគឺជាទីកន្លែងសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយដែលគាត់កាន់នៅព្រះពុទ្ធសាសនា តែងតែមកគោរពប្រតិបត្តិនៅក្នុងវត្តអារាមនេះ ហើយក៏បានផ្ដាំផ្ញើដល់ពុទ្ធបរិស័ទ អាចារ្យ គណៈកម្មការ វត្តទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់ ថែរក្សានូវសមិទ្ធផលដែលបានកសាងឡើងដាក់ឲ្យសម្ពោធនាថ្ងៃនេះ និងសូមឱ្យប្រជាពលរដ្នមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នាដើម្បីសំដែងឆន្ទះគាំទ្របេក្ខភាពសម្តេចតេជោហ៊ុនសែនធ្វើជានាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នាថ្ងៃទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣។ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន អញ្ជើញកាត់ខ្សែបូ ប្រគេន និងជូន ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងការពារ គ្រូពេទ្យ ល្ខោន តន្រ្តី ថវិកាដែលបានចំណាយសរុបក្នុងពិធីទាំងមូលអស់ទឹកប្រាក់ ១៨.៧៥០. ០០០រៀល និង ៣.០០០ដុល្លា សាដក ៥០ ។ ឯកឧត្តមក៏បានសម្រេចផ្តល់ជាអំណោយដល់វិទ្យាល័យព្រៃខ្លីនូវអាគារសិក្ស០១ខ្នង ២ជាន់ ១០បន្ទប់តម្លៃជិត២០០.។

             

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.