លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញចូលរួមពិធីបុណ្យសពលោកឧត្ដមសេនីយ៍ទោ ជា សាន
ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាអនុប្រធានសមាគមអតីតយុទ្ធជនខេត្តបន្ទាយមានជ័យនិងសហការី បានអញ្ជើញចូលរួមពិធីបុណ្យលោកឧត្តមសេនីយ៍ទោជា សាន ជាអតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យ(ចូលនិវត្តន៍)មរណ:ភាពដោយរោគាពាធ និងនាំយកថវិកាមួយចំនួន២.៦០០.០០០(ពីរលានប្រាំមួយសែនរៀល)ក្តារមឈូសមួយដេីម្បីចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពនិងថវិកាសមាគមចំនួន៤.០០០.០០០(បួនលានរៀល).
លោកឧត្តមសេនីយ៍ទោ ជា សាន បានទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ ៧៦ ឆ្នាំ នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៣ និងកំពុងតំកល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសម្តែងនូវការចូលរួមមរណៈទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ស្វាមី ឪពុក ជីតា ជាទីស្រឡាញ់និងមានព្រហ្មវិធម៌ចំពោះភរិយា កូន និងចៅៗកន្លងមក ។
ក្រុមគ្រួសារនៃសព ក៏បានគោរពថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការី ដែលបានគិតគូរនិងយកចិត្តទុកដាក់ ដល់ក្រុមគ្រួសារនគរបាលដែលកំពុងជួបការលំបាក។ ក្រុមគ្រួសារសព ក៏បានជូនពរដល់ថ្នាក់ដឹកនាំទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕




