ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នាយឧត្តមសេនីយ៍ សៅ សុខា ឯកភាពដាក់ផែនការឱ្យត្រៀមកម្លាំង មធ្យោបាយ និងក្រុមនីតិវិធីដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានព្រៃ រំលោភយកដីរដ្ឋ

នាយឧត្តមសេនីយ៍ សៅ សុខា ឯកភាពដាក់ផែនការឱ្យត្រៀមកម្លាំង មធ្យោបាយ និងក្រុមនីតិវិធីដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានព្រៃ រំលោភយកដីរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងរដ្ឋមន្ត្រីចំនួន៥រូបទៀត បានឯកភាពដាក់ផែនការឱ្យក្រសួង ស្ថាប័ន អង្គភាពកងកម្លាំងប្រដាប់អាវុធ និងគណៈអភិបាលខេត្តនានា រួមសហការគ្នាត្រៀមកម្លាំង មធ្យោបាយ និងក្រុមនីតិវិធីដើម្បីអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងវិធានការទប់ស្កាត់ និងបង្ក្រាបការកាប់ទន្ទ្រានព្រៃ រំលោភយកដីរដ្ឋ។

ការដាក់ផែនការនេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាអំពីការអនុវត្តបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លើការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងទីស្ដីការគណៈរដ្ឋមន្ត្រី តំណាងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច អភិបាលរាជធានី/ខេត្ត និងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀតនាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

កិច្ចប្រជុំមានគោលបំណងពិភាក្សាលើការអនុវត្តនូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការវិធានការទប់ស្កាត់ និងបង្ក្រាបការឆ្លៀតឱកាសកាប់ទន្ទ្រានព្រៃ រំលោភយកដីរដ្ឋ។

អង្គប្រជុំបានស្នើឱ្យពង្រឹងការអនុវត្តសារាចរលេខ០៥ ជាពិសេសនៅរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការជំរុញការចុះបញ្ជីដីជាទ្រព្យសម្បត្តិរដ្ឋតាមនីតិវិធីជាធរមាន ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ គាំទ្រធនធានមនុស្ស ថវិកា និងពេលវេលាអង្គប្រជុំបានស្នើក្រសួងយុត្តិធម៌ពង្រឹងវិធានការច្បាប់ បង្ក្រាបបទល្មើស និងពង្រីកការស្រាវជ្រាវបទល្មើស។

អង្គប្រជុំបានស្នើក្រសួងស្ថាប័នពាក់ព័ន្ធត្រៀមកម្លាំង មធ្យោបាយ និងក្រុមនីតិវិធី ដើម្បីអនុវត្តតាមផែនការនេះ និងផ្ដល់ការឧទ្ទេសនាមមន្ត្រីបង្គោលចូលរួមជាមួយក្រុមការងារនៅក្នុងផែនការ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.