ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ភាពសុខសាន្ត និងឱកាសគ្រប់បែបយ៉ាង ដែលយុវជនជំនាន់បច្ចុប្បន្នទទួលបាន គឺជាស្នាដៃ និងគុណបំណាច់ដែលយុវជនជំនាន់រៀមច្បងបានកសាងទុកឱ្យ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ភាពសុខសាន្ត និងឱកាសគ្រប់បែបយ៉ាង ដែលយុវជនជំនាន់បច្ចុប្បន្នទទួលបាន គឺជាស្នាដៃ និងគុណបំណាច់ដែលយុវជនជំនាន់រៀមច្បងបានកសាងទុកឱ្យ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ភាពសុខសាន្ត និងឱកាសគ្រប់បែបយ៉ាង ដែលយុវជនជំនាន់បច្ចុប្បន្នទទួលបាន គឺជាស្នាដៃ និងគុណបំណាច់ដែលយុវជនជំនាន់រៀមច្បងបានកសាងទុកឱ្យ 

 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ភាពសុខសាន្ត និងឱកាសគ្រប់បែបយ៉ាង ដែលយុវជនជំនាន់បច្ចុប្បន្នទទួលបាន គឺជាស្នាដៃ និងគុណបំណាច់ដែលយុវជនជំនាន់រៀមច្បងបានកសាងទុកឱ្យ !!!!!

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ភាពសុខសាន្ត និងឱកាសគ្រប់បែបយ៉ាង ដែលយុវជនជំនាន់បច្ចុប្បន្នទទួលបាន គឺជាស្នាដៃ និងគុណបំណាច់ដែលយុវជនជំនាន់រៀមច្បងបានកសាងទុកឱ្យ !!!!!

ដោយះ លោក ណាង រដ្ឋា
ថ្ងៃ អាទិត្យ ៨ រោច ខែ ជេស្ឋ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៣

ខេត្តឧត្តរមានជ័យ៖

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យ (ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣)៖

ដោយសារ តែ ជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺបានមកពីការប្រើប្រាស់កម្លាំងសរុប និងធ្វើសកម្មភាពជាប់ជាប្រចាំដូចភ្លៀងរលឹម ពីព្រោះប្រជាជនចង់បានភាពកក់ក្តៅ, ប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈ និងការរីកចម្រើនផ្នែកជីវភាពក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាព។ គណបក្សប្រជាជនកម្ពុជា បានខិតខំជំរុញការអនុវត្តកម្មវិធីនយោបាយរបស់បក្ស និងរបស់រាជរដ្ឋាភិបាល ដើម្បីយកបេះដូងស្រឡាញ់គាំទ្ររបស់ប្រជាជន ហើយប្រជាជនក៏បានស្ម័គ្រចូលរួមក្នុងជីវភាពនយោបាយជាមួយបក្សទាំងកាយ និងចិត្ត ដោយសារប្រជាជនបានយល់ដឹងច្បាស់ និងចងចាំនូវអំពើល្អ និងការជួយសង្គ្រោះរបស់បក្ស ជាពិសេសការរួមសុខរួមទុក្ខក្នុងកាលៈទេសៈ ដែលលំបាក និងគ្រោះថ្នាក់បំផុត។

ភាពសុខសាន្ត និងឱកាសគ្រប់បែបយ៉ាង ដែលយុវជនជំនាន់បច្ចុប្បន្នទទួលបាន គឺជាស្នាដៃ និងគុណបំណាច់ដែលយុវជនជំនាន់រៀមច្បងបានកសាងទុកឱ្យ។ ដូច្នេះ យុវជនជំនាន់បច្ចុប្បន្នត្រូវថែរក្សាការពារ និងពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតសម្រាប់ការអភិវឌ្ឍកាន់តែខ្ពស់ត្រដែតឡើងរបស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជា មិនប្តូរឈ្មោះ និងបុព្វហេតុឡើយ ហើយសម្រាប់ឆ្នាំ២០២៣នេះ និងបន្តទៅមុខ គឺកម្មវិធីនយោបាយរបស់បក្សបានដាក់ការយកចិត្តទុកដាក់លើអនាគត តាមរយៈការធ្វើបច្ចុប្បន្នភាព, ការផ្លាស់ប្តូរវិធីសាស្ត្រ និងការធ្វើកំណែទម្រង់នានា សំដៅដឹកនាំនាវាកម្ពុជាឆ្ពោះទៅមុខ និងទៅដល់គោលដៅដែលបានកំណត់។

ហើយ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលតែងបានផ្តល់ការគោរពឥតងាករេចំពោះបាវចនាជាតិ គឺ ជាតិ សាសនា ព្រះមហាក្សត្រ៖ ទី១. ជាតិ គឺទឹកដី និងប្រជាជន ដែលក្នុងនេះ គណបក្សប្រជាជនកម្ពុជា បានការពារយ៉ាងប្តូរផ្តាច់នូវបូរណភាពទឹកដី និងបានជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ រួមទាំងការលើកកម្ពស់ជីវភាពរស់នៅផងដែរ, ទី២. សាសនា គឺការសង្គ្រោះវិស័យសាសនាឱ្យរស់ឡើងវិញនៅក្រោយរបបប៉ុលពត និងការលើកស្ទួយវិស័យសាសនាឱ្យមានការអភិវឌ្ឍរីកចម្រើនប្រកបដោយសុខដុមនីយកម្ម ដើម្បីសេចក្តីសុខផ្លូវចិត្តរបស់ប្រជាពលរដ្ឋ, និងទី៣. គឺព្រះមហាក្សត្រ ដោយក្នុងនេះ ថ្នាក់ដឹកនាំគណបក្សបានចូលរួមតស៊ូក្នុងព្រៃម៉ាគី (maquis) តាមការអំពាវនាវរបស់អង្គអតីតព្រះមហាក្សត្រ ជាពិសេសនៅក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ គណបក្សប្រជាជនកម្ពុជាបានចូលរួមបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ និងបន្តគោរពប្តូរផ្តាច់ការពារយ៉ាងម៉ឺងម៉ាត់រហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.