ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់

លោក លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន បានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ស្វាយរៀង)៖ លោក លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានបង្ហាញការកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងក្លាយជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់។

លោកលើកឡើងបែបនេះក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្ស១៣៨៣ ក្នុងសង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

លោក លី ធុជ ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានសម្តែងនូវការអបអរសាទរជូនចំពោះប្រជាជនក្រុងបាវិតទាំងអស់ ដែលបានទទួលនូវសមិទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីសម្តេចតេជោ ហ៊ុន សែន សម្រាប់ការអភិវឌ្ឍ និងលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានប្រែក្លាយក្រុងបាវិតពីភូមិមួយគ្មានអ្វីសោះ ក្លាយទៅជាទីក្រុងមួយដែលមានការអភិវឌ្ឍ និងជាតំបន់ប៉ូលសេដ្ឋកិច្ចជាតិមួយយ៉ាងសំខាន់។

លោក លី ធុជ បានលើកឡើងថា មិនត្រឹមតែប្រជាពលរដ្ឋក្រុងបាវិតប៉ុណ្ណោះទេ មានប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកក្រុងនានា ប្រមាណជា ៦ម៉ឺននាក់ បានទទួលឱកាសការងារយ៉ាងច្រើនពីការវិនិយោគក្នុងក្រុងបាវិត ដូចជាវិស័យសេវាកម្ម រោងចក្រ និងតំបន់សេដ្ឋកិច្ចពិសេសជាដើម។

បច្ចុប្បន្ននេះ ក្រុងបាវិត ទទួលបានការអភិវឌ្ឍឥតឈប់ឈរ ដែលអាចឲ្យប្រជាជនគ្រប់រូបមានជម្រើសយ៉ាងច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងបំពេញការងារទៅតាមបំណងប្រាថ្នាពេញចិត្ត ជាពិសេសបានក្លាយជាប្រភពចំណូលជាតិមួយយ៉ាងសំខាន់ និងតំណាងឲ្យការនាំចេញប្រមាណ៦% នៃការនាំចេញផលិតផលទូទាំងប្រទេសកម្ពុជា។

លោកបានគូសបញ្ជាក់បន្ថែមថា ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីការដ្ឋានសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ មកក្រុងបាវិត ដែលសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនពីក្រុងបាវិតមកភ្នំពេញ ដោយប្រើប្រាស់រយៈពេលខ្លី និងចំណេញទាំងពេលវេលានិងថវិកា។ នេះគឺជាសមិទ្ធផលថ្មីមួយ ដែលប្រជាពលរដ្ឋក្រុងបាវិត ក៏ជាប្រជាជនកម្ពុជាទាំងអស់ទទួលបានពីសម្តេចតេជោ។

លោកបានបន្តទៀតថា សមិទ្ធផលទាំងនេះ គឺមិនមែនកើតឡើងដោយឯកឯងនោះទេ វាកើតចេញគុណតម្លៃនៃសន្តិភាពក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។

ដើម្បីចូលរួមថែរក្សាសមិទ្ធផលដែលបានមកពីសុខសន្តិភាពនេះ លោក លី ធុជ បានស្នើសុំឲ្យប្រជាពលរដ្ឋទាំងអស់បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ជានាយករដ្ឋមន្រ្តី និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ក្នុងឱកាសបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងសម្រាប់នីតិកាលបន្តបន្ទាប់ទៀត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.