ប្រធានក្រុមការងារចុះជួយស្រុករមាសហែកខេត្តស្វាយរៀងណែនាំដល់ថ្នាក់ដឹកនាំបក្សបន្តរក្សា(សន្តិភាព)និងសមិទ្ធផលនានាដែលកើតមានឡើងដោយស្មាដៃដឹកនាំអភិវឌ្ឍន៏របស់គណបក្សប្រជាជនកម្ពុជា
ឯកឧត្តម នាយឧត្តមសេនីយ៏សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ស្រុករមាសហែក ខេត្តស្វាយរៀង បានណែនាំដល់ថ្នាក់ដឹកនាំបក្ស និងបងប្អូនពលរដ្ឋ នៅគ្រប់មូលដ្ឋាន ត្រូវចូលរួមថែរក្សាការពារ(សន្តិភាព)និងសមិទ្ធផលនានាដែលបានស្ថាបនា សម្រាប់ប្រើប្រាស់ជាសម្បត្តិសាធារណៈនៅតាមភូមិ/ឃុំ ដោយគណបក្ស និងសប្បុរសជន ពិសេសសមិទ្ធផលថ្មីៗដែលយើងទាំងអស់គ្នាបាននិងកំពុងតែប្រារព្វពិធីបុណ្យឆ្លងសមិទ្ធផលនៅថ្ងៃនេះ ។
ការថ្លែងនិងមានប្រសាសន៍លើកឡើងរបស់មន្ត្រីគណបក្សរូបនេះបានធ្វើឡើងក្នុងពេល ដែលឯកឧត្តមអញ្ជើញចូលរួមក្នុងបុណ្យសម្ពោធ ឆ្លងសមិទ្ធផលនានា នៅវត្តមុខដា ឃុំក្រញូង ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ ។
ក្នុងនាមក្រុមការងារចុះជួយស្រុក ឯកឧត្តម បានសម្ដែងអបអរសាទរចំពោះ មន្ត្រីថ្នាក់ដឹកនាំមូលដ្ឋាន ព្រះសង្ឃ បងប្អូនពលរដ្ឋ ពុទ្ធបរិសទ័ ពិសេស សប្បុរសជន ក្នុងនិងក្រៅស្រុក ដែលកន្លងមកបានរួម ការពារ បង្ក្រាបរាល់បទលើស រក្សាបានសន្តិសុខ បង្កស្ថេរភាពជូនពលរដ្ឋ ប្រកបរបរ និងធ្វើការងារបង្កបង្កើនផល ពិសេសចូលរួមកសាងបានសមិទ្ធផលជាច្រើននៅក្នុងមូលដ្ឋាន លើគ្រប់វិសយ័សម្រាប់ប្រើប្រាស់ជាសម្បត្តិសាធារណៈ ។
ឯកឧត្តមបានបញ្ជាក់ថា (សន្តិភាព) និងសមិទ្ធផលនានាដែលកើតមាននៅកម្ពុជាបច្ចុប្បន្ននិងដោយឡែកនៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង យើងនេះគឺដោយសារការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខបានធ្វើការត្រួចត្រាយធ្វើអោយប្រទេសមានសន្តិភាពរហូតមកដល់បច្ចុប្បន្ន ។
ដើម្បីបន្តធ្វើអោយប្រទេសមាន(សន្តិភាព)និងមានការអភិវឌ្ឍន៏ ឯកឧត្តមនាយឧត្តមសេនីយ៏សៅ សុខា បានអំពាវនាវដល់ពលរដ្ឋ ត្រូវត្រៀមគ្រប់មធ្យោបាយ ឯកសារពាក់ពន្ធ័បំរើការបោះឆ្នោត រួមមានអត្ថសញ្ញាណបណ្ណ័សញ្ជាត្តិខ្មែរ លិខិតស្នាមទទួលស្គាល់សិទ្ធបោះឆ្នោត សុខភាព ណែនាំកូន ចៅដែលមានសិទ្ធបោះឆ្នោះ អោយទៅបោះឆ្នោត និងដឹកនាំគ្នាទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅលេខរៀងទី១៨ ដែលមានរូបទេវតាបាចផ្កា ជាសម្គាល់ ផ្តល់ឪកាសជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើនាយករដ្ឋមន្ត្រីអាណត្តិទី៧ និងអាណត្តិក្រោយៗទៀត ដើម្បីបន្តដឹកនាំរក្សាការពារ សន្តិភាព និងធ្វើការអភិវឌ្ឍនប្រទេសជាតិនាពេលខាងមុខ ។
ចាម សុខា









