ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ

សម្តេចតេជោ ហ៊ុន សែន បន្តប្រកាសអំពាវនាវឱ្យកម្មករ-កម្មការិនីទាំងអស់ ទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជន ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តាកែវ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ បានបន្តអំពាវនាវឲ្យកម្មករ កម្មការិនីទាំងអស់ ទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដើម្បីការពារសន្តិភាព និងការអភិវឌ្ឍន៍។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវយ៉ាងដូចនេះ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «សុំផ្តាំផ្ញើចំពោះក្មួយៗទាំងអស់ សូមកុំភ្លេចទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ហើយក្មួយៗនឹងបានឈប់សម្រាករយៈពេល៣ថ្ងៃ ហើយក្មួយៗនឹងទទួលបានប្រាក់បៀរវត្ស ហើយសុំទៅចូលរួមបោះឆ្នោតទាំងអស់គ្នា»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ក្នុងចលនាណាក៏ដោយ ពិតមែនតែវាជាសិទ្ធក៏ប៉ុន្តែវាមិនគួរនោះទេ បើមួយភូមិមាន ១០០គ្រួសារ គេទៅបោះឆ្នោត ៩៨គ្រួសារ ហើយឯងនៅសល់ ២គ្រួសារ ដែលមិនទៅបោះឆ្នោត នឹងក្លាយជាមនុស្សឯកោជាមិនខាន ហើយក៏ត្រូវគេកត់សំគាល់ថា ជាជនប្រឆាំងនឹងការបោះឆ្នោត ហើយក៏វាពាក់ព័ន្ធនឹងពួកមេខ្លោងក្បត់ជាតិ ៣ជំនាន់ដែលវាឱ្យធ្វើចឹង ហើយថ្ងៃក្រោយយើងរស់នៅជាមួយគេវាពិបាក។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ប្រជាពលរដ្ឋមានសិទ្ធទៅបោះឆ្នោតគ្រប់ៗ និងជ្រើសរើសនូវគណបក្សណាដែលមានលទ្ធភាពផ្តល់សេចក្តីសុខ និងសន្តិភាពសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយក៏សូមបញ្ជាក់ដែរ ជម្រើសដ៏ល្អសម្រាប់ប្រជាពលរដ្ឋ គឺបន្តបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីធានាការអភិវឌ្ឍទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលលកន្លងមក ដែលបានឈ្នះភ្លូកទឹក ភ្លូកដី កាលពីឆ្នាំ២០២២កន្លងទៅ នឹងសង្ឃឹមថាឆ្នាំ២០២៣ នឹងទទួលបាននូវសន្លឹកឆ្នោតសារជាថ្មីម្តងទៀត ដើម្បីឱ្យគណបក្សប្រជាជន មានលទ្ធភាពដឹកនាំការងារបន្តទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.