ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន បានកំពុងលះបង់ និងវិនិយោគគ្រប់បែបយ៉ាងសម្រាប់អនាគតរបស់ប្រជាជនកម្ពុជា និងកូនចៅខ្មែរជំនាន់ក្រោយៗទៀត

លោក លី ធុជ៖ សម្តេចតេជោ ហ៊ុន សែន បានកំពុងលះបង់ និងវិនិយោគគ្រប់បែបយ៉ាងសម្រាប់អនាគតរបស់ប្រជាជនកម្ពុជា និងកូនចៅខ្មែរជំនាន់ក្រោយៗទៀត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ស្វាយរៀង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាននិងកំពុងខិតខំ លះបង់ និងវិនិយោគគ្រប់បែបយ៉ាង គឺសម្រាប់អនាគតកាន់តែប្រសើរឡើងរបស់ប្រជាជនកម្ពុជា និងកូនចៅខ្មែរ ជំនាន់ក្រោយៗទៀត។ នេះជាលើកឡើងរបស់ លោក លី ធុជ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង ក្នុងនាមសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ក្នុងពិធីសំណេះសំណាលជាមួយមេគ្រួសារបក្សចំនួន១០១៣នាក់ មកពីភូមិចំនួន៧ ក្នុងចំណោម ១៥ភូមិ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣។

លោក លី ធុជ បានបញ្ជាក់បន្ថែមថា សម្តេចតេជោ គឺជាបិតាស្ថាបនិកសន្តិភាព និងជាបិតាបង្រួបបង្រួមសាមគ្គីភាពខ្មែរតែមួយ នៅទូទាំងប្រទេសកម្ពុជា តាមរយៈនយោបាយឈ្នះឈ្នះ ដែលទើបមានអាយុកាល ២៥ឆ្នាំប៉ុណ្ណោះ ហើយសន្តិភាពនេះ គឺជាកត្តាស្លាប់រស់ និងសំខាន់បំផុតសម្រាប់ភាពសុខដុមរមនារបស់ប្រជាជនកម្ពុជា និងកំណើនសេដ្ឋកិច្ចជាតិ។ គណបក្សប្រជាជនកម្ពុជា មានគុណតម្លៃច្រើនណាស់ជាប្រវតិ្តសាស្រ្ត សម្រាប់ជាការជ្រើសរើសដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសជាតិ និងការអភិវឌ្ឍ។

លោកប្រធានបានបន្តទៀតថា ការសម្រេចចិត្តរបស់បងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបន្តគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងការពារទ្រទ្រង់ព្រះរាជបល្ល័ង្គ។ គណបក្សប្រជាជន នឹងបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ដើម្បីប្រជាជនកម្ពុជាទាំងអស់គ្នា។

ក្នុងឱកាសនោះ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាជនកម្ពុជា សមាជិក សមាជិកាគណបក្សទាំងអស់ ដែលតែងតែផ្តល់ការគាំទ្រ និងមានស្វាមីភក្តិចំពោះការដឹកនាំរបស់សម្តេចតេជោ និងគណបក្ស ប្រជាជនកម្ពុជា ព្រមទាំងបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ សម្រាប់នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ជាមួយគ្នានេះ លោក លី ធុជ បានជម្រុញបន្ថែមឲ្យសមាជិក សមាជិកាគណបក្សទាំងអស់ បន្តផ្សព្វផ្សាយអំពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាដែលដាក់ចេញ និងចូលរួមជួយរំលែកទុក្ខលំបាក របស់ប្រជាពលរដ្ឋតាមមូលដ្ឋានឲ្យកាន់តែសកម្ម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.